Trending now

សារទូរលេខស្តីពីការចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ សម្រាប់ជនបរទេស

14:48 | 11/09/2021 ហេង វុធ្ធី

យុគសម័យ - នាយករដ្ឋមន្រ្តីវៀតណាមលោក Pham Minh Chinh បានអញ្ជើញផ្ញើសារទូរលេខមួយដើម្បីបង្កើតចំណុចទំនាក់ទំនងអនុវត្តគោលនយោបាយចាក់វ៉ាក់សាំងប្រឆាំងនឹងជំងឺកូវីដ -១៩ សម្រាប់ជនបរទេសដែលកំពុងរស់នៅក្នុងប្រទេសវៀតណាម។ យើងមានសេចក្តីសោមនស្សរីករាយក្នុងការណែនាំអំពីខ្លឹមសារនៃសារទូរលេខទទាំងមូល។

ជនបរទេសស្នាក់នៅប្រទេសវៀតណាមមានការភ្ញាក់ផ្អើលនិងរំជួលចិត្ត នៅពេលដែលទទួលបានការជួយឧបត្ថម្ភ ជនបរទេសស្នាក់នៅប្រទេសវៀតណាមមានការភ្ញាក់ផ្អើលនិងរំជួលចិត្ត នៅពេលដែលទទួលបានការជួយឧបត្ថម្ភ
ខេត្ត Da Nang បង្កើតខ្សែទូរស័ព្ទបន្ទាន់ ដើម្បីជួយជនបរទេសដែលជួបការលំបាក ដោយសារការរីករាលដាលនៃជំងឺកូវីដ ១៩ ខេត្ត Da Nang បង្កើតខ្សែទូរស័ព្ទបន្ទាន់ ដើម្បីជួយជនបរទេសដែលជួបការលំបាក ដោយសារការរីករាលដាលនៃជំងឺកូវីដ ១៩
សារទូរលេខស្តីពីការចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ សម្រាប់ជនបរទេស
នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh

បច្ចុប្បន្ននេះការរីករាលដាលនៃជំងឺកូវីដ-១៩ កំពុងបន្តមានភាពស្មុគស្មាញនិងមិនអាចទាយទុកជាមុនបានជាពិសេសនៅទីក្រុងហូជីមិញនិងខេត្តក្រុងភាគខាងត្បូង ដែលកំពុងតែរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរមិនត្រឹមតែពលរដ្ឋវៀតណាមប៉ុណ្ណោះទេថែមទាំងប៉ះពាល់ដល់ជនបរទេសដែលកំពុងរស់នៅនិងធ្វើការនៅវៀតណាមផងដែរ។

អនុវត្តតាមការណែនាំរបស់បក្សនិងរដ្ឋរដ្ឋាភិបាលគ្រប់ជាន់ថ្នាក់បានខិតខំប្រឹងប្រែងថែរក្សាសុខភាពនិងអាយុជីវិតរបស់ប្រជាជននិងជនបរទេសក្នុងស្មារតី“ មិនបំភ្លេចចោលនរណាម្នាក់នៅពីក្រោយឡើយ” ។

ដើម្បីបន្តយកចិត្តទុកដាក់និងគាំទ្រភ្លាមៗចំពោះជនបរទេសនិងប្រជាជនវៀតណាមដើម្បីជម្នះជំងឺរាតត្បាតនេះ លោកនាយករដ្ឋមន្រ្តីវៀតណាម បានស្នើឱ្យលេខាគណៈកម្មាធិការបក្ស ខេត្ត គណៈកម្មាធិការគណបក្សក្រុងប្រធានគណៈកម្មាធិការប្រជាជនតាមបណ្តាខេត្តដោយផ្ទាល់ រដ្ឋាភិបាលផ្តោតសំខាន់លើការដឹកនាំអនុវត្តន៍ការបង្ការនិងទប់ស្កាត់ជំងឺកូវីដ-១៩ ឲ្យបានប្រសិទ្ធភាពដែលក្នុងនោះចាំបាច់ត្រូវយកចិត្តទុកដាក់ចំពោះវិធានការណ៍ជាក់ស្តែងសម្រាប់ជនបរទេស ដែលកំពុងរស់នៅនិងធ្វើការនៅវៀតណាមមានដូចខាងក្រោម៖

១. ផ្គត់ផ្គង់និងផ្សព្វផ្សាយជាសាធារណៈនូវទំនាក់ទំនងជាបន្ទាន់ ២៤/២៤ម៉ោង លើគេហទំព័រព័ត៌មានប្រព័ន្ធផ្សព្វផ្សាយនិងដោយផ្ទាល់ ដល់សមាគមបរទេសនិងអង្គការបរទេសដទៃទៀតក្នុងតំបន់ (រួមទាំងព័ត៌មានជាភាសាបរទេស) ដើម្បីទទួលបានព័ត៌មាននិងឆ្លុះបញ្ចាំងពីសំណូមពររបស់ជនបរទេសដែលរស់នៅក្នុងតំបន់ ; ដោះស្រាយដោយសកម្ម, ត្រៀមខ្លួនជាស្រេច ដើម្បីគាំទ្រដល់ករណីគ្រាអាសន្នភ្លាមៗ; សម្របសម្រួលជាមួយក្រសួងការបរទេសក្រសួងពាក់ព័ន្ធសាខានិងបេសកកម្មការទូតនៃប្រទេសវៀតណាម ដើម្បីដោះស្រាយបញ្ហាស្មុគស្មាញដែលកើតឡើង។ ក្នុងករណីមានសមត្ថកិច្ចលើសពីសមត្ថកិច្ចនេះ ត្រូវរាយការណ៍ជូននាយករដ្ឋមន្រ្តី។

២. ណែនាំការចុះឈ្មោះនិងការរៀបចំវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដោយឥតគិតថ្លៃសម្រាប់ជនបរទេសនៅក្នុងតំបន់ដូចពលរដ្ឋវៀតណាម ធានាការទទួលបានភាពស្មើគ្នាដោយមិនគិតពីសញ្ជាតិទ្រទ្រាយនៃការស្នាក់នៅការងារ។ ក្រសួងសុខាភិបាលនិងគណៈកម្មការប្រជាជនខេត្ត ទីក្រុងដែលគ្រប់គ្រងដោយមជ្ឈឹមត្រូវផ្អែកលើមូលដ្ឋាននៃចំនួនវ៉ាក់សាំងនិងចំនួនជនបរទេសនៅក្នុងតំបន់ដើម្បីអនុវត្ត បទប្បញ្ញត្តិនៅចំណុច (ខ) ផ្នែកទី ៣.៣ នៃផែនការអនុវត្តយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ នៅឆ្នាំ ២០២១-២០២២ ចេញផ្សាយដោយសេចក្តីសម្រេចរបស់រដ្ឋមន្ត្រីសុខាភិបាលលេខ ៣៣៥៥/QD-BYT ចុះថ្ងៃទី ០៨ ខែកក្កដាឆ្នាំ ២០២១។

៣. ក្រសួងការបរទេសត្រូវទទួលខុសត្រូវជាចម្បង និងសម្របសម្រួលជាមួយការិយាល័យរដ្ឋាភិបាលក្នុងការដាស់តឿននិងជម្រុញឱ្យមានការអនុវត្តសារទូរលេខនេះទាន់ពេលវេលាហើយរាយការណ៍មកនាយករដ្ឋមន្ត្រីភ្លាមៗអំពីបញ្ហាដែលកើតឡើង៕

ហេង វុធ្ធី

baoquangninh.com.vn

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

យោធភូមិភាគទី៩ (កងទ័បប្រជាជនវៀតណាម) ស្វែងរក និងប្រមូលអដ្ឋិធាតុនៃយុទ្ធជនពលីបានចំនួន ៣,៨៤២ អដ្ឋិធាតុ
ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue ​ អញ្ជើញអបអរសាទរឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
សហគមន៍វៀតណាមនៅឥណ្ឌារួបរួមគ្នាឆ្ពោះទៅមាតុភូមិ
៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu៖ ការផ្លាស់ប្តូរប្រវត្តិសាស្រ្ត និងការចងចាំនៅប្រទេសបារាំង
មហោស្រពផ្លូវវប្បធម៌កូរ៉េឆ្នាំ ២០២៤៖ ដើរជុំវិញប្រទេសកូរ៉េនៅកណ្តាលទីក្រុងហាណូយ