Trending now

តំលៃអង្ករបាននាំចេញរបស់កម្ពុជា ក្នុងរយៈពល ៨ ខែដើមឆ្នាំ២០២១

11:12 | 05/09/2021 ឌីណា

បរិមាណអង្ករកម្ពុជានាំចេញទៅកាន់ទីផ្សារអន្តរជាតិ ក្នុង ៨ ខែកន្លងមក ឆ្នាំ២០២១​បាន​ជាង ៥ ម៉ឺនតោន បើតាមរបាយការណ៍របស់សហព័ន្ធស្រូវអង្ករកម្ពុជា(CRF) ដែលបានឱ្យដឹងបរិមាណនៃការនាំចេញសរុបនេះ គឺធ្លាក់២៣,៣៧ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២០។

ការនាំចេញកសិផលកម្ពុជា ក្នុងរយៈពេល ៦ ខែដើមឆ្នាំ២០២១ ការនាំចេញកសិផលកម្ពុជា ក្នុងរយៈពេល ៦ ខែដើមឆ្នាំ២០២១
ការវិនិយោគផ្ទាល់ពីបរទេសជិត ៨ ពាន់លានដុល្លារ ដែលបានហូរចូលក្នុងប្រទេសវៀតណាមក្នុងរយៈពេល ៨ ខែកន្លងមកនេះ ការវិនិយោគផ្ទាល់ពីបរទេសជិត ៨ ពាន់លានដុល្លារ ដែលបានហូរចូលក្នុងប្រទេសវៀតណាមក្នុងរយៈពេល ៨ ខែកន្លងមកនេះ
តំលៃអង្ករបាននាំចេញរបស់កម្ពុជា ក្នុងរយៈពល ៨ ខែដើមឆ្នាំ២០២១
អង្ករកម្ពុជា។

ចំពោះអង្ករដែលកម្ពុជាបាននាំចេញរួមមាន អង្ករក្រអូបគ្រប់ប្រភេទចំនួន ២៤២ ៤៣២តោន, អង្ករសគ្រប់ប្រភេទចំនួន ៩៤ ៤៤១តោន និងអង្ករចំហុយចំនួន ៦ ៥៧៤តោន។

ចំណែកទឹកប្រាក់ដែលទទួលបានពីការនាំចេញ​នេះ មានចំនួន ៣៤៨,៣៥លានដុល្លារ ដោយថយចុះ១៧ភាគរយ ធៀបនឹងឆ្នាំ ២០២០។

សហព័ន្ធស្រូវអង្ករកម្ពុជា កត់សម្គាល់ថា ការនាំចេញអង្កររបស់កម្ពុជា ចាប់ផ្តើមមានសញ្ញាល្អឡើងវិញដែរ។ កាលពីខែសីហា កម្ពុជានាំចេញអង្ករបានជាង៣,៣ម៉ឺនតោន កើនឡើង៥១ភាគរយធៀបនឹងខែសីហាឆ្នាំទៅ។ ទឹកប្រាក់ដែលបានពីការលក់អង្ករមានចំនួន​ ២៤,៥លានដុល្លារ។ បើតាម CRF ​ចិនជាប្រទេសដែលនាំចូលអង្ករពីកម្ពុជាច្រើនជាងគេ បន្ទាប់មកគឺបណ្តាប្រទេសអឺរ៉ុប ទីផ្សារអាស៊ាន និងបណ្តាប្រទេសផ្សេងៗទៀត​។

ក្នុងរយៈពេលកន្លងមក អង្កររបស់កម្ពុជាបាននាំចេញទៅកាន់ប្រទេសចំនួន ៥២ នៅជុំវិញពិភពលោក ដែលក្នុងនោះប្រទេសចិនគឺជាទីផ្សារនាំចូលអង្ករច្រើនជាងគេដោយមានចំនួន ១៦៥,៦១២ តោន។ កម្ពុជាក៏នាំចេញអង្ករទៅកាន់ប្រទេសអឺរ៉ុបចំនួន ២២ និងប្រទេសចំនួន ០៧ នៅក្នុងតំបន់អាស៊ានផងដែរ។

យោងតាមទិន្នន័យពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទកម្ពុជា បានឲ្យដឹងថា ក្នុងរយៈពេល ៨ ខែដើមឆ្នាំនេះ កម្ពុជាបាននាំចេញស្រូវចំនួន ២,៣៨ លានតោនទៅកាន់ប្រទេសវៀតណាម កើនឡើងជិតទ្វេដងបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន៕

ឌីណា

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម អញ្ជើញទទួលជួបអនុព័ន្ធយោធាកម្ពុជា
គណៈប្រតិភូ នៃខេត្ត Binh Phuoc និងខេត្ត Tay Ninh ប្រទេសវៀតណាម បានអញ្ជើញទៅទស្សនកិច្ច និងជូនពរឆ្នាំថ្មីដល់អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ និងប្រជាជនខេត្តត
យុវជនវៀតណាមធ្វើជាម្ចាស់បវិវត្តកម្មឌីជីថល
តារា​ចម្រៀង Jisoo បាន​បរិច្ចាគ​ប្រាក់​ដល់​គម្រោង​អភិវឌ្ឍន៍​ព្រៃ​កោងកាង​នៅ​ទីក្រុង Ca Mau ប្រទេស​វៀតណាម
កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ពង្រឹងទំនាក់ទំនងជិតស្និទ្ធរវាងវៀតណាម និងអ៊ីរ៉ង់