Trending now

វៀតណាមជាប្រទេសនាំចូលអង្ករច្រើនជាងគេរបស់កម្ពុជា

09:47 | 03/09/2021

យោងតាមតួរលេខរបស់ក្រសួងកសិកម្មរុក្ខប្រមាញ់ និងនេសាទកម្ពុជាបានឲ្យដឹងថាក្នុងរយៈពេល៨ខែឆ្នាំ២០២១ នេះ កម្ពុជាបាននាំចេញអង្ករចំនួន ២,៣៨ លានតោនទៅកាន់ប្រទេស វៀតណាម កើនឡើងជិតទ្វេដងបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

វៀតណាមស្រូបយក ៨៧% នៃការនាំចូលអង្ករសរុបរបស់ហ្វីលីពីន វៀតណាមស្រូបយក ៨៧% នៃការនាំចូលអង្ករសរុបរបស់ហ្វីលីពីន
វៀតណាមជម្រុញការនាំចេញអង្ករទៅកាន់ទីផ្សារអូស្ត្រាលី វៀតណាមជម្រុញការនាំចេញអង្ករទៅកាន់ទីផ្សារអូស្ត្រាលី
វៀតណាមជាប្រទេសនាំចូលអង្ករច្រើនជាងគេរបស់កម្ពុជា
វៀតណាមជាប្រទេសនាំចូលអង្ករច្រើនជាងគេពីកម្ពុជា

រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទកម្ពុជា លោកវេងសាខុនបានថ្លែងថា ចាប់តាំងពីដើមឆ្នាំនេះមកកម្ពុជាបាននាំចេញអង្ករចំនួន ៣៤៣ ៤៤៧ តោនដែលមានតម្លៃសរុបជិត ២៩២ លានដុល្លារអាមេរិក ធ្លាក់ចុះ ២៣,៣៧% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ទន្ទឹមនឹងនេះការនាំចេញអង្ករទៅកាន់ប្រទេសវៀតណាមសម្រេចបានជាង ២,៣៨ លានតោនដែលមានតម្លៃសរុបប្រមាណ ៣៩៣ លានដុល្លារអាមេរិកកើនឡើងជិត ៨៦% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នាពេលកន្លងមក អង្កររបស់កម្ពុជាត្រូវបាននាំចេញទៅកាន់ប្រទេសចំនួន ៥២ នៅលើពិភពលោក ក្នុងនោះប្រទេសចិនគឺជាទីផ្សារ ធំជាងគេ ដោយមានចំនួន ១៦៥ ៦១២ តោន។ កម្ពុជាក៏នាំចេញអង្ករទៅកាន់ប្រទេសអឺរ៉ុបចំនួន ២២ និងប្រទេសចំនួន ០៧ នៅក្នុងតំបន់អាស៊ានផងដែរ៕

vov

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម អញ្ជើញទទួលជួបអនុព័ន្ធយោធាកម្ពុជា
គណៈប្រតិភូ នៃខេត្ត Binh Phuoc និងខេត្ត Tay Ninh ប្រទេសវៀតណាម បានអញ្ជើញទៅទស្សនកិច្ច និងជូនពរឆ្នាំថ្មីដល់អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ និងប្រជាជនខេត្តត
យុវជនវៀតណាមធ្វើជាម្ចាស់បវិវត្តកម្មឌីជីថល
តារា​ចម្រៀង Jisoo បាន​បរិច្ចាគ​ប្រាក់​ដល់​គម្រោង​អភិវឌ្ឍន៍​ព្រៃ​កោងកាង​នៅ​ទីក្រុង Ca Mau ប្រទេស​វៀតណាម
កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ពង្រឹងទំនាក់ទំនងជិតស្និទ្ធរវាងវៀតណាម និងអ៊ីរ៉ង់