Trending now

ទីក្រុងហូជីមិញទទួលបានឧបករណ៍វេជ្ជសាស្ត្របន្ថែមទៀតដើម្បីគាំទ្រដល់ការបង្ការនិងយុទ្ធប្រឆាំងជំងឺរាតត្បាតនៃជំងឺកូវីដ-១៩

20:43 | 31/08/2021 ហេង វុធ្ធី

យុគសម័យ - នៅថ្ងៃទី ៣០ ខែសីហា ក្រុមហ៊ុនសាជីវកម្ម Phuong Trang (FUTA Group) បានបន្តផ្តល់ជំនួយឧបត្ថម្ភដល់មណ្ឌលសុខភាព និងអង្គភាពនៅទីក្រុងហូជីមិញនូវឧបករណ៍វេជ្ជសាស្ត្រជាច្រើន ដើម្បីគាំទ្រដល់ការបង្ការនិងព្យាបាលអ្នកជំងឺកូវីដ-១៩ ។

កងទ័ពប្រជាជនវៀតណាមប្រសូត្រចេញពីប្រជាជន ដើម្បីបម្រើប្រជាជន កងទ័ពប្រជាជនវៀតណាមប្រសូត្រចេញពីប្រជាជន ដើម្បីបម្រើប្រជាជន
ទីក្រុងហូជីមិញបើកដំណើរការក្រុមអ្នកដឹកជញ្ជូនដោយស្ម័គ្រចិត្ត ទីក្រុងហូជីមិញបើកដំណើរការក្រុមអ្នកដឹកជញ្ជូនដោយស្ម័គ្រចិត្ត
ទីក្រុងហូជីមិញទទួលបានឧបករណ៍វេជ្ជសាស្ត្របន្ថែមទៀតដើម្បីគាំទ្រដល់ការបង្ការនិងយុទ្ធប្រឆាំងជំងឺរាតត្បាតនៃជំងឺកូវីដ-១៩

តាមនោះ ម៉ាស៊ីនជំនួយដង្ហើមចំនួន ២ គ្រឿងត្រូវបានផ្តល់ជូនមន្ទីរពេទ្យ ៣០/៤ (ចំណុះក្រសួងនគរបាល) ដើម្បីបម្រើដល់តំបន់ព្យាបាលពហុកម្រិតព្យាបាលជំងឺកូវីដ-១៩ ដែលទើបតែដាក់ឱ្យប្រើប្រាស់ (ថ្ងៃទី ៣០ ខែសីហា) នៅស្រុក Nha Be។

ម៉ាស៊ីនជំនួយដង្ហើម HFNC បង្កើតអុកស៊ីសែនអេឡិចត្រូនិក ចំនួន ១១៥ គ្រឿង ត្រូវបានប្រគល់ជូនមន្ទីរពេទ្យប៊ិញចាង (Binh Chanh) មន្ទីរពេទ្យបណ្តោះអាសន្ន 5D បញ្ជាការដ្ឋានកងទ័ពក្រុង មន្ទីរពេទ្យ ៣០/៤ មន្ទីរពេទ្យខ័ណ្ឌ លេខ៨ មន្ទីរពេទ្យបណ្តះអាសន្នលេខ១៣ជាដើម។

ម៉ាស៊ីនបង្កើតអុកស៊ីសែនដែលមានលំហូរខ្ពស់ជាង ២.០០០ គ្រឿងត្រូវបានប្រគល់ជូនមន្ទីរពេទ្យបណ្តោះអាសន្នលេច ៥ បញ្ជាការដ្ឋានទីក្រុង គណៈកម្មាធិការប្រជាជនស្រុកប៊ិញថាញ មន្ទីរពេទ្យខ័ណ្ឌ ៤ ជាដើម។

ម៉ាស៊ីនជំនួយដង្ហើមទាំងនេះដើរតួយ៉ាងសំខាន់ក្នុងការបង្កើតការផ្គត់ផ្គង់អុកស៊ីសែនដល់អ្នកជំងឺដោយកាត់បន្ថយការស្លាប់ដោយសារជំងឺCovid-19 ។ រហូតមកដល់ពេលនេះក្រុមហ៊្វូតាបានឧបត្ថម្ភជិត ៨០០ ពាន់លានដុងលើឧបករណ៍វេជ្ជសាស្រ្តនិងធនធានមនុស្សក្នុងការបង្ការនិងគ្រប់គ្រងជំងឺរាតត្បាត កូវីដ-១៩ ផងដែរ៕

ហេង វុធ្ធី

nhandan.com.vn

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

បុណ្យ “យើងគឺជាមនុស្សតែមួយ” -  រួមចំណែកជំរុញការផ្លាស់ប្តូរវប្បធម៌រវាងវៀតណាម និងកូរ៉េខាងត្បូង
អ្នកជំនាញ IMF៖ វៀតណាមជាគោលដៅដ៏ទាក់ទាញសម្រាប់វិនិយោគិនបរទេស
វេទិកាអនាគតអាស៊ាន (ASEAN Future Forum - AFF) - វៀតណាមរួមវិភាគទានដើម្បីអនាគតអាស៊ាន
អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោក Do Hung Viet: វៀតណាមមានបំណងចង់លើកកម្ពស់តួនាទីដឹកនាំ និងជាស្នូលក្នុងកិច្ចសហប្រតិបត្តិការនៅតំបន់និងពិភពលោក
វិចីត្រករ​​ Bui Quy Phong - រឿងរ៉ាវវិចិត្រករគូររបាំងមុខ នៅទីក្រុងបុរាណហូយអាន