Trending now

ADB ឧបត្ថម្ភថវិកា ៦០ លានដុល្លាអាមេរិកដើម្បីកែលម្អហេដ្ឋារចនាសម្ព័ន្ធសម្រាប់សហគមន៍ជនជាតិភាគតិចនៅវៀតណាម

10:24 | 27/08/2021 យោងតាមវិឡុសំលេងវៀតណាម

ធនាគារអភិវឌ្ឍអាស៊ី (ADB) ទើបបានអនុម័តលើកញ្ចប់កម្ចីក្នុងតម្លៃ៥៨លាន ដុល្លាអាមេរិក និងកញ្ចប់ឧបត្ថម្ភឥតសំណងចំនួន២លានដុល្លាអាមេរិក ពីមូលនិធិ បច្ចេកវិទ្យាខ្ពស់របស់ ADB ដើម្បីអនុវត្តន៍គម្រោងកសាងហេដ្ឋារចនាសម្ព័ន្ធដោយបន្សាំ នឹងការប្រែប្រួលអាកាសធាតុសម្រាប់ប្រជាពលរដ្ឋជាជនជាតិភាគតិចនៅតាមខេត្ត Binh Dinh និងខេត្ត Quang Nam របស់វៀតណាម ជាពិសេសគឺនៅតាមស្រុកព្រៃភ្នំ តំបន់ឆ្ងាយដាច់ស្រយាល ដែលជាកន្លែងប្រមូលផ្ដុំសហគមន៍ជនជាតិភាគតិចយ៉ាងច្រើន។

ក្រុមហ៊ុន VIETTEL CAMBODIA PTE ឧបត្ថម្ភថវិកា ១០ម៉ឺនដុល្លារអាមេរិក ជូនកាកបាទក្រហមកម្ពុជា ក្រុមហ៊ុន VIETTEL CAMBODIA PTE ឧបត្ថម្ភថវិកា ១០ម៉ឺនដុល្លារអាមេរិក ជូនកាកបាទក្រហមកម្ពុជា
ធនាគារ ADB : កម្ពុជាគួរពិចារណាលើការអភិវឌ្ឍផែនទីនៃការផ្លាស់ប្តូរឧស្សាហកម្មដើម្បីផ្លាស់ប្តូរទៅរកបដិវត្តឧស្សាហកម្មទី៤ ធនាគារ ADB : កម្ពុជាគួរពិចារណាលើការអភិវឌ្ឍផែនទីនៃការផ្លាស់ប្តូរឧស្សាហកម្មដើម្បីផ្លាស់ប្តូរទៅរកបដិវត្តឧស្សាហកម្មទី៤
ADB ឧបត្ថម្ភថវិកា ៦០ លានដុល្លាអាមេរិកដើម្បីកែលម្អហេដ្ឋារចនាសម្ព័ន្ធសម្រាប់សហគមន៍ជនជាតិភាគតិចនៅវៀតណាម។ (រូបថត៖ bienphong)
ADB ឧបត្ថម្ភថវិកា ៦០ លានដុល្លាអាមេរិកដើម្បីកែលម្អហេដ្ឋារចនាសម្ព័ន្ធសម្រាប់សហគមន៍ជនជាតិភាគតិចនៅវៀតណាម។ (រូបថត៖ bienphong)

គម្រោងនេះគឺសំដៅកែលម្អលក្ខណៈជីវភាពរបស់សហគមន៍ជនជាតិភាគតិចនៅតាមតំបន់ព្រៃភ្នំ តំបន់ដាច់ស្រយាល។ គម្រោងនឹងជួយតភ្ជាប់មូលដ្ឋានផលិតកម្ម នៅតាមតំបន់ជនបទ តំបន់ឆ្ងាយដាច់ស្រយាលជាមួយនឹងទីផ្សារនិងមូលដ្ឋានកែច្នៃ ដំណាំ ព្រមទាំងបង្កើនលទ្ធភាពទទួលបានផលពីសេវាកម្មសុខាភិបាលនិងអប់រំ។ គម្រោងក៏លើកកំពស់លទ្ធភាពទទួលបានប្រភពផ្គត់ផ្គង់ទឹកស្អាតនិងប្រព័ន្ធស្រោច ស្រពផងដែរ។ តាមការគ្រោងទុក ប្រជាពលរដ្ឋប្រមាណ២៤៣ពាន់នាក់ ក្នុងនោះមាន ជនជាតិភាគតិចចំនួនជាង១២៦ពាន់នាក់នឹងទទួលបានផលពីគម្រោងនេះ។

គួរជម្រាបថា វៀតណាមជាប្រទេសមួយក្នុងចំណោមប្រទេសដែលរងផល ប៉ះពាល់ធ្ងន់ធ្ងរបំផុតដោយការប្រែប្រួលអាកាសធាតុ។ តាមការប៉ាន់ស្មាន ជារៀង រាល់ឆ្នាំវៀតណាមរងការខាតបង់ជាមធ្យមចំនួន ២,៣៧ពាន់លានដុល្លាអាមេរិក ដោយ សារគ្រោះមហន្តរាយធម្មជាតិ ជាពិសេសគឺគ្រោះទឹកជំនន់ ក្នុងនោះខេត្ត Binh Dinh និងខេត្ត Quang Nam ស្ថិតនៅក្នុងចំណោមខេត្ត ក្រុងដែលរងផលប៉ះពាល់ធ្ងន់ធ្ងរ បំផុត៕

យោងតាមវិឡុសំលេងវៀតណាម

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

យោធភូមិភាគទី៩ (កងទ័បប្រជាជនវៀតណាម) ស្វែងរក និងប្រមូលអដ្ឋិធាតុនៃយុទ្ធជនពលីបានចំនួន ៣,៨៤២ អដ្ឋិធាតុ
ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue ​ អញ្ជើញអបអរសាទរឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
សហគមន៍វៀតណាមនៅឥណ្ឌារួបរួមគ្នាឆ្ពោះទៅមាតុភូមិ
៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu៖ ការផ្លាស់ប្តូរប្រវត្តិសាស្រ្ត និងការចងចាំនៅប្រទេសបារាំង
មហោស្រពផ្លូវវប្បធម៌កូរ៉េឆ្នាំ ២០២៤៖ ដើរជុំវិញប្រទេសកូរ៉េនៅកណ្តាលទីក្រុងហាណូយ