Trending now

លើកទឹកចិត្តនិងប្រគល់អំណោយដល់ជនបរទេសដែលរងផលប៉ះពាល់ដោយជំងឺ COVID-19

21:44 | 23/08/2021 ឌីណា

យុគសម័យ - នារសៀលថ្ងៃទី ១៩ ខែសីហា គណៈកម្មាធិការដឹកនាំការបង្ការនិងទប់ស្កាត់ការរីករាលដាលនៃជំងឺ COVID-19 នៅទីក្រុង Thu Duc (ស្រុក Thu Duc ទីក្រុងHo Chi Minh ) បានរៀបចំពិធីប្រគល់អំណោយដល់ជនបរទេសដែលរងផលប៉ះពាល់ដោយការរីករាលដាលនៃជំងឺ COVID-19 កំពុងរស់នៅក្នុងតំបន់។

ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ -១៩ សម្រាប់ជនបរទេសនៅទីក្រុង Ho Chi Minh ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ -១៩ សម្រាប់ជនបរទេសនៅទីក្រុង Ho Chi Minh
ជនបរទេសនៅខេត្ត Quang Binh ចូលរួមយ៉ាងរំភើបក្នុងពិធីជួបសំណេះសំណាល“ ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីវៀតណាម” ជនបរទេសនៅខេត្ត Quang Binh ចូលរួមយ៉ាងរំភើបក្នុងពិធីជួបសំណេះសំណាល“ ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីវៀតណាម”
លើកទឹកចិត្តនិងប្រគល់អំណោយដល់ជនបរទេសដែលរងផលប៉ះពាល់ដោយជំងឺ COVID-19
ប្រធានគណៈកម្មការឃោសនានិង​អប់រំគណៈកម្មការបក្សទីក្រុង Thu Ducលោក Kieu Ngoc Vu ជូនអំណោយនិងលើកទឹកចិត្តដល់លោក Draughn Danny Ray។

នៅក្នុងជំនួបនេះលោក Tran Huu Phuoc ប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមនៅទីក្រុង Thu Duc បានលើកទឹកចិត្តនិងចែករំលែកជាមួយជនបរទេសដែលស្នាក់នៅក្នុងតំបន់អំពីការលំបាកដែលពួកគេបានជួបប្រទះ ក្នុងកំឡុងពេលដែលទីក្រុង Thu Duc អនុវត្តវិធានការទប់ស្កាត់ការរីករាលដាលនៃជំងឺ COVID-19 ។ ព្រមទាំង លោកសង្ឃឹមថា ជនបរទេសដែលស្នាក់នៅក្នុងមូលដ្ឋាននឹងបន្តគាំទ្រគោលនយោបាយទីក្រុង Ho Chi Minh និងគោរពតាមបទបញ្ញតិ្តក្នុងតំបន់ក្នុងការទប់ស្កាត់នឹងការរីករាលដាលនៃជំងឺ COVID-19 ដោយហេតុនេះរួមចំណែកក្នុងការគ្រប់គ្រងការរីករាលដាលនៃជំងឺនេះ និងយកឈ្នះ COVID-19 ក្នុងពេលឆាប់ៗនេះនាំមកនូវការរស់នៅប្រកបដោយសុខសាន្ត។

លើកទឹកចិត្តនិងប្រគល់អំណោយដល់ជនបរទេសដែលរងផលប៉ះពាល់ដោយជំងឺ COVID-19
ប្រធានគណៈកម្មការរណសិរ្សមាតុភូមិវៀតណាមនៃទីក្រុង Thu Duc លោក Tran Huu Phuoc ប្រគល់អំណោយជូនជនបរទេសដែលរស់នៅទីក្រុង Thu Duc។

ថ្នាក់ដឹកនាំទីក្រុង Thu Duc បានប្រគល់អំណោយដែលមានតម្លៃ ២,៥ លានដុង (រួមទាំងសាច់ប្រាក់និងគ្រឿងឧបភោក បរិភោកនិងសម្ភារៈចាំបាច់) ដល់ជនបរទេសដែលរស់នៅក្នុងតំបន់នេះ។

ទីក្រុង Ho Chi Minh មានជនបរទេសសិក្សារៀនសូត្រ ធ្វើការនិងរស់នៅជាច្រើនបំផុតក្នុងប្រទេស ដែលក្នុងនោះមួយចំនួនធំរស់នៅទីក្រុង Thu Duc ។

នាពេលថ្មីៗនេះគណៈកម្មាធិការប្រជាជនទីក្រុង Ho Chi Minh បានអនុម័តគោលនយោបាយរៀបចំការចាក់វ៉ាក់សាំង COVID-19 ក្នុងពេលឆាប់ៗនេះសម្រាប់ជនបរទេសដែលកំពុងសិក្សានិងធ្វើការនៅតំបន់នោះ តាមសមត្ថភាពនិងធនធានរបស់ទីក្រុង៕

ឌីណា

Vietnam net

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

យោធភូមិភាគទី៩ (កងទ័បប្រជាជនវៀតណាម) ស្វែងរក និងប្រមូលអដ្ឋិធាតុនៃយុទ្ធជនពលីបានចំនួន ៣,៨៤២ អដ្ឋិធាតុ
ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue ​ អញ្ជើញអបអរសាទរឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
សហគមន៍វៀតណាមនៅឥណ្ឌារួបរួមគ្នាឆ្ពោះទៅមាតុភូមិ
៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu៖ ការផ្លាស់ប្តូរប្រវត្តិសាស្រ្ត និងការចងចាំនៅប្រទេសបារាំង
មហោស្រពផ្លូវវប្បធម៌កូរ៉េឆ្នាំ ២០២៤៖ ដើរជុំវិញប្រទេសកូរ៉េនៅកណ្តាលទីក្រុងហាណូយ