Trending now

វៀតណាមស្រូបយក ៨៧% នៃការនាំចូលអង្ករសរុបរបស់ហ្វីលីពីន

22:07 | 23/08/2021 ហេង វុធ្ធី

យុគសម័យ - គិតត្រឹមថ្ងៃទី ២ ខែកក្កដា វៀតណាមបាននាំចេញអង្ករប្រមាណ ១.១២៦ លានតោនទៅកាន់ហ្វីលីពីនដែលស្មើនឹង ៨៧% នៃការនាំចូលអង្កររបស់ហ្វីលីពីននៅឆមាសទីមួយនៃឆ្នាំ ២០២១ ។

ទីផ្សារនាំចេញចេករបស់ប្រទេសហ្វីលីពីនទៅកាន់ប្រទេសចិនត្រូវបានជំនួសដោយប្រទេសកម្ពុជា និងវៀតណាម ទីផ្សារនាំចេញចេករបស់ប្រទេសហ្វីលីពីនទៅកាន់ប្រទេសចិនត្រូវបានជំនួសដោយប្រទេសកម្ពុជា និងវៀតណាម
ប្រព័ន្ធផ្សព្វផ្សាយហ្វីលីពីនកើតសរសើរវៀតណាមក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ប្រកបដោយប្រសិទ្ធភាព ប្រព័ន្ធផ្សព្វផ្សាយហ្វីលីពីនកើតសរសើរវៀតណាមក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ប្រកបដោយប្រសិទ្ធភាព
វៀតណាមស្រូបយក ៨៧% នៃការនាំចូលអង្ករសរុបរបស់ហ្វីលីពីន
វៀតណាមស្រូបយក ៨៧% នៃការនាំចូលអង្ករសរុបរបស់ហ្វីលីពីន

យោងតាមនាយកដ្ឋានឧស្សាហកម្មរុក្ខកម្ម (BPI) ហ្វីលីពីនក្នុងរយៈពេល ៦ ខែដំបូងនៃឆ្នាំ ២០២១ ប្រទេសនេះ បាននាំចូលអង្ករចំនួន ១,២៦ លានតោនធ្លាក់ចុះ ១១% ពីចំនួន ១,៤១៧ លានតោននៅឆ្នាំ ២០២០ ដោយសារតម្លៃអង្ករអន្តរជាតិខ្ពស់បញ្ហាទាក់ទងនឹង ភស្តុភារកម្មសកល (Global Logistics) និងការប្រមូលផលក្នុងស្រុកមានភាពប្រសើរឡើង។

គិតត្រឹមថ្ងៃទី ២ ខែកក្កដា ប្រទេសហ្វីលីពីនបាននាំចូលអង្ករពីប្រទេសវៀតណាមប្រមាណ ១.១២៦ លានតោនដែលស្មើនឹង ៨៧% នៃការនាំចូលអង្កររបស់ប្រទេសនេះក្នុងរយៈពេល ៦ ខែដំបូងនៃឆ្នាំ២០២១។ ហ្វីលីពីនក៏បាននាំចូលអង្ករចំនួន ២.៦៣៨ តោនពីប៉ាគីស្ថាននិង ១០៩.៣៦ តោនពីឥណ្ឌាផងដែរ។

ព័ត៌មានពីអគ្គនាយកដ្ឋានគយវៀតណាមបង្ហាញថាក្នុងរយៈពេល ៧ ខែដើមឆ្នាំ ២០២១ ការនាំចេញអង្កររបស់វៀតណាមទៅកាន់ប្រទេសហ្វីលីពីនសម្រេចបានជាង ១.២៧ លានតោនស្មើនឹង ៦៦៥.៧២ លានដុល្លារអាមេរិក ស្រូបយក ៣៦.៤% នៃបរិមាណសរុបនិង ៣៥.៣% នៃ តំលៃប្រាក់នាំចេញអង្ករសរុប។ ហ្វីលីពីនបន្តក្លាយជាទីផ្សារនាំចូលអង្ករធំបំផុតរបស់វៀតណាម៕

ហេង វុធ្ធី

nongnghiep.vn

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម អញ្ជើញទទួលជួបអនុព័ន្ធយោធាកម្ពុជា
គណៈប្រតិភូ នៃខេត្ត Binh Phuoc និងខេត្ត Tay Ninh ប្រទេសវៀតណាម បានអញ្ជើញទៅទស្សនកិច្ច និងជូនពរឆ្នាំថ្មីដល់អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ និងប្រជាជនខេត្តត
យុវជនវៀតណាមធ្វើជាម្ចាស់បវិវត្តកម្មឌីជីថល
តារា​ចម្រៀង Jisoo បាន​បរិច្ចាគ​ប្រាក់​ដល់​គម្រោង​អភិវឌ្ឍន៍​ព្រៃ​កោងកាង​នៅ​ទីក្រុង Ca Mau ប្រទេស​វៀតណាម
កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ពង្រឹងទំនាក់ទំនងជិតស្និទ្ធរវាងវៀតណាម និងអ៊ីរ៉ង់