Trending now

រដ្ឋាភិបាលវៀតណាមរួមដំណើរជាមួយអង្គភាពអាជីវកម្ម

23:01 | 16/08/2021 យោងតាមវិឡុសំលេងវៀតណាម

ដើម្បីជួយអង្គភាពអាជីវកម្មកាត់បន្ថយការលំបាក រដ្ឋាភិបាលវៀតណាមនិង ក្រសួង និងខេត្តក្រុងទាំងអស់បានខិតខំប្រឹងប្រែងតាមសមត្ថភាពរបស់ខ្លួន បង្កលក្ខណៈល្អបំផុត ជួយទ្រទ្រង់អង្គភាពអាជីវកម្មអំពីយន្តការ គោលនយោបាយដើម្បីរក្សាការស្ដារនិងអភិវឌ្ឍផលិតកម្ម។

អង្គភាពអាជីវកម្មអាមេរិកបន្តចាប់អារម្មណ៍វិនិយោគនៅវៀតណាម អង្គភាពអាជីវកម្មអាមេរិកបន្តចាប់អារម្មណ៍វិនិយោគនៅវៀតណាម
អង្គភាពអាជីវកម្មវៀតណាមចូលរួមសហការដើម្បីលើកកម្ពស់ជីវភាពប្រជាជនកម្ពុជា អង្គភាពអាជីវកម្មវៀតណាមចូលរួមសហការដើម្បីលើកកម្ពស់ជីវភាពប្រជាជនកម្ពុជា
លោកនាយករដ្ឋមន្រ្តី Pham Minh Chinh ដឹកនាំកិច្ចប្រជុំទូទាំងប្រទេសរបស់រដ្ឋាភិបាលដើម្បីផ្ទៀងស្ដាប់ ចែករំលែក ដោះស្រាយការលំបាក ជំរុញផលិតកម្ម អាជីវកម្មសម្រាប់អង្គភាពអាជីវកម្មក្នុងបរិបទនៃជម្ងឺកូវីដ ១៩។ (រូបថត៖ VGP)
លោកនាយករដ្ឋមន្រ្តី Pham Minh Chinh ដឹកនាំកិច្ចប្រជុំទូទាំងប្រទេសរបស់រដ្ឋាភិបាលដើម្បីផ្ទៀងស្ដាប់ ចែករំលែក ដោះស្រាយការលំបាក ជំរុញផលិតកម្ម អាជីវកម្មសម្រាប់អង្គភាពអាជីវកម្មក្នុងបរិបទនៃជម្ងឺកូវីដ ១៩។ (រូបថត៖ VGP)

គិតត្រឹមខែកក្កដា ឆ្នាំ២០២១ វៀតណាមមានអង្គភាពអាជីវកម្មកំពុងប្រតិបត្តិការប្រមាណ ៨៤ម៉ឺនអង្គភាព។ ការផ្ទុះរាលដាលលើកទី៤នៃជម្ងឺកូវីដ ១៩ ដោយវីរុសបំប្លែងខ្លួន Delta នោះ ជាពិសេសចាប់តាំងពីខែកក្កដាមក បានបណ្ដាលឲ្យសហគមន៍ធុរកិច្ចជួបប្រទះនឹងការលំបាកយ៉ាងខ្លាំង។ ការលំបាកចំនួន៨យ៉ាងដែលអង្គភាពអាជីវកម្មកំពុងប្រឈម គួរឲ្យយកចិត្តទុកដាក់គឺការធ្លាក់ ដុនដាបនៃតម្រូវការសរុបដែលបណ្ដាលឲ្យការបញ្ជាទិញ កិច្ចសន្យានិងបរិមាណផលក៏ធ្លាក់ដែរ; ការខាតបង់ចំណូលទ្រង់ទ្រាយធំនាំទៅដល់កង្វះខាតលំហូរសាច់ប្រាក់; ខ្សែសង្វាក់ផលិតកម្ម ចែកចាយ នាំចេញរងការរអាក់រអួល; ការធ្វើចរាចរណ៍ទំនិញជួបការលំបាកដោយសារខេត្តក្រុងនីមួយៗមានគោលនយោបាយបង្ការប្រឆាំងជម្ងឺរាតត្បាតខុសគ្នា; ហានិភ័យខ្វះខាតពលករដោយសារការរក្សាគម្លាតសង្គមអូសបន្លាយ។ ល។

ការចូលរួមយ៉ាងឆាប់រហ័សនិងម្ចាស់ការ

ដោយស្មារតីរួមដំណើរជាមួយអង្គភាពអាជីវកម្ម រដ្ឋាភិបាលបានម្ចាស់ការចេញផ្សាយវិធានការជួយឧបត្ថម្ភយ៉ាងសកម្មដល់អង្គភាពអាជីវកម្មតាមរយៈការចេញផ្សាយសេចក្ដីសម្រេចចិត្តលេខ៥២ស្ដីពីការពន្យាពេលកាលកំណត់បង់ពន្ធអាករលើតម្លៃបន្ថែម ពន្ធលើចំណូលអាជីវកម្ម ពន្ធលើចំណូលផ្ទាល់ខ្លួន និងប្រាក់ជួលដីក្នុងឆ្នាំ២០២១; សេចក្ដីសម្រេចចិត្តលេខ៨៤ស្ដីពីភារកិច្ច ដំណោះស្រាយដើម្បីកាត់បន្ថយការលំបាកសម្រាប់ប្រតិបត្តិការផលិតកម្ម អាជីវកម្ម ជំរុញការបើកចំណាយទុនវិនិ យោគសាធារណៈ និងធានាសណ្ដាប់ធ្នាប់សុវត្ថិភាពសង្គមក្នុងបរិបទនៃជម្ងឺកូវីដ ១៩; សេចក្ដីសម្រេចចិត្តលេខ៤២ស្ដីពីវិធានការជួយឧបត្ថម្ភប្រជាជនជួបការលំបាកដោយសារជម្ងឺកូវីដ ១៩; សេចក្ដីសម្រេចចិត្តលេខ៦៨ស្ដីពីគោលនយោបាយឧបត្ថម្ភមួយចំនួនចំពោះនិយោជកនិងនិយោជិកដែលជួបការលំបាកដោយសារជម្ងឺកូវីដ ១៩ ព្រមទាំងអនុវត្តន៍ការកាត់បន្ថយបែបបទរដ្ឋបាលជាច្រើនផងដែរ។ គោលនយោបាយឧបត្ថម្ភអង្គភាពអាជីវកម្មខ្លះៗ បានបង្ហាញឲ្យឃើញលទ្ធផលជាក់ស្ដែង។ បើតាមលោកនាយករដ្ឋមន្រ្តី Pham Minh Chinh បានបញ្ជាក់ថា រដ្ឋាភិបាលនឹងឆ្លៀតយកអស់ពីសមត្ថកិច្ចរបស់ខ្លួនដើម្បីដោះស្រាយការលំបាកសម្រាប់អង្គភាពអាជីវកម្ម មិនថាសមត្ថកិច្ចនោះដល់ទីណាក៏ដោយ។

រដ្ឋាភិបាលកំពុង ខិតខំអស់ពីកម្លាំងកាយចិត្តក្នុងលក្ខណៈតាមដែលអាចធ្វើទៅបាន

ប្រជាជនម្នាក់ៗមានសុខភាពល្អ អង្គភាពអាជីវកម្មនីមួយៗមានការរីកចម្រើន គឺប្រទេសជាតិនឹងខ្លាំងមាំមួន។ ដោយឈរលើស្មារតីនោះ រដ្ឋាភិបាលវៀតណាមបន្តប្រកាន់ខ្ជាប់នូវដំណោះស្រាយជួយឧបត្ថម្ភអង្គភាពអាជីវកម្មដែលបានដាក់ចេញ។ អញ្ជើញថ្លែងនៅកិច្ចប្រជុំទូទាំងប្រទេសតាមប្រព័ន្ធវីដេអូរវាងនាយករដ្ឋមន្រ្តីជាមួយតំណាងអង្គភាពអាជីវកម្ម សមាគម ន៍និងខេត្ត ក្រុងនានា អំពីដំណោះស្រាយកាត់បន្ថយការលំបាក ជំរុញផលិតកម្មអាជីវកម្ម ក្នុងបរិបទនៃជម្ងឺរាតត្បាតកូវីដ ១៩ ដែលបានធ្វើឡើងនាពេលកន្លងទៅ លោកនាយករដ្ឋមន្រ្តី Pham Minh Chinh បានអះអាងថា៖ “រដ្ឋាភិបាលកំពុងខិតខំប្រឹងប្រែង ធ្វើអស់ពីសមត្ថភាពតាមដែលអាចធ្វើទៅបាន។ រដ្ឋ រដ្ឋាភិបាលជានិច្ចកាលប្រកាន់ខ្ជាប់នូវស្មារតី “ផលប្រយោជន៍ដោយសុខដុមរមនា ហានិភ័យរួមគ្នាចែករំលែក”។ នាយករដ្ឋមន្រ្តីរដ្ឋាភិបាលនឹងបង្កើតក្រុមការងារពិសេសដើម្បីដោះស្រាយការលំបាកសម្រាប់អង្គភាពអាជីវកម្ម។ ក្រសួងផែនការនិងវិនិយោគបន្តច្បាមជាប់ស្ថានភាព ឆ្លុះបញ្ចាំងការលំបាក ធ្វើសេនាធិការជូនរដ្ឋាភិបាល នាយករដ្ឋមន្រ្តីដើម្បីចាត់ការឲ្យបានទាន់ពេលវេលា។ ក្រសួងសុខាភិបាលពន្លឿនការចាក់វ៉ាក់សាំង កែសម្រួលនីតិវិធីបង្ការប្រឆាំងជម្ងឺរាតត្បាត ដើម្បីអង្គភាពអាជីវកម្មអុវត្តន៍ដោយផ្អែកលើលក្ខណៈជាក់ស្ដែងដើម្បីស្ដារផលិតកម្មអាជីវកម្ម។ ក្រសួងហិរញ្ញវត្ថុប្រញាប់ប្រញាល់អនុវត្តន៍ដំណោះស្រាយកាត់បន្ថយ លើកលែងពន្ធ មានដំណោះស្រាយសម្រាប់ទីផ្សារហ៊ុន ដឹកនាំនិងដាក់ឲ្យដំណើរការប្រភពធនធានក្រៅរដ្ឋទាំងអស់”។

រដ្ឋាភិបាលក៏បានបញ្ជាដឹកនាំឲ្យបណ្ដាខេត្ត ក្រុងធានាការដឹកជញ្ជូនទំនិញឲ្យបានរលូន រក្សាស្ថិរភាពនៃខ្សែសង្វាក់ផ្គត់ផ្គង់ ជួយសម្រួលដល់ការអភិវឌ្ឍសេដ្ឋកិច្ច។ រដ្ឋមន្រ្តីក្រសួងគមនាគមន៍និងដឹកជញ្ជូនលោក Nguyen Van The ឲ្យដឹងថា៖ “បច្ចុប្បន្ននេះ គ្មានការរារាំងការធ្វើចរាចរណ៍ទំនិញទេ។ ចំពោះទំនិញនាំចេញ ទំនិញចាំបាច់ក្នុងជីវភាព ឬទំនិញសង្គ្រោះ យើងខ្ញុំនឹងផ្ដល់លេខកូដ QR មួយដើម្បីធ្វើដំណើរតាមផ្លូវគ្មានពេលណាមួយត្រូវស្ទាក់់ទេ"។

រដ្ឋាភិបាលនិងអាជ្ញាធរមូលដ្ឋាននឹងតែងតែរួមដំណើរ ប្រកៀកស្មា ចែករំលែក ជួយទ្រទ្រង់សហ គមន៍ធុរកិច្ច ក៏ដូចជាដឹងគុណចំពោះការរួមវិភាគទានរបស់សហគមន៍ធុរកិច្ចផងដែរ ដើម្បីរួមជាមួយប្រទេសជាតិជំនះពុះពារលើគ្រាលំបាកនេះ។ ដោយមានការអមដំណើរពីរដ្ឋាភិបាល សង្ឃឹមថា កម្លាំងធុរជនវៀតណាមនាបច្ចុប្បន្ន មិនត្រឹមតែជំនះបានជម្ងឺកូវីដ ១៩ ប៉ុណ្ណោះទេ ថែមទាំងបង្កើតឡើងពាណិជ្ជសញ្ញាដោយឡែក ចូលរួមចំណែកទៅក្នុងការអភិវឌ្ឍរបស់ប្រទេសជាតិទៀតផង៕

យោងតាមវិឡុសំលេងវៀតណាម

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

បុណ្យ “យើងគឺជាមនុស្សតែមួយ” -  រួមចំណែកជំរុញការផ្លាស់ប្តូរវប្បធម៌រវាងវៀតណាម និងកូរ៉េខាងត្បូង
អ្នកជំនាញ IMF៖ វៀតណាមជាគោលដៅដ៏ទាក់ទាញសម្រាប់វិនិយោគិនបរទេស
វេទិកាអនាគតអាស៊ាន (ASEAN Future Forum - AFF) - វៀតណាមរួមវិភាគទានដើម្បីអនាគតអាស៊ាន
អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោក Do Hung Viet: វៀតណាមមានបំណងចង់លើកកម្ពស់តួនាទីដឹកនាំ និងជាស្នូលក្នុងកិច្ចសហប្រតិបត្តិការនៅតំបន់និងពិភពលោក
វិចីត្រករ​​ Bui Quy Phong - រឿងរ៉ាវវិចិត្រករគូររបាំងមុខ នៅទីក្រុងបុរាណហូយអាន