Trending now

សមាគមជនជាតិវៀតណាមនៅប្រទេសអាល្លឺម៉ង់បានជួយឧបត្ថម្ភជនរងគ្រោះដោយសារទឹកជំនន់នៅប្រទេសសាម៉ី

13:09 | 17/08/2021 ឌីណា

យុគសម័យ - ថ្មីៗនេះ នៅ​ការិយាល័យ​តំណាង​រដ្ឋ Rheinland-Pfalz នៅ​រដ្ឋធានី Berlin តំណាងគណៈកម្មធិការ​រៀបចំ​កម្មវិធី “សហគមជនជាតិ​វៀតណាម​នៅ​សាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់បាន​បរិច្ចាគ​ ដើម្បី​គាំទ្រ​រដ្ឋទាំងពី​រដែលរ​ងផលប៉ះពាល់​ដោយ​ទឹក​ជំនន់ នៅ​ខាងលិច​នៃប្រទេសអាល្លឺម៉ង់” ដោយបាន​ប្រគល់​ថវិកាគាំទ្រដរបស់សហគមជូនដល់រដ្ឋ Rheinland-Pfalz មួយ​ក្នុង​ចំណោម​តំបន់ពីរ​នៃ​ប្រទេស​អាល្លឺម៉ង់​ទើប​ទទួល​រង​ផល​ប៉ះពាល់​ដោយ​សារ​ទំ​ជំនន់ធំ​ៗ ​ក្នុង​ប្រវត្តិសាស្ត្រ។

អាណិកជនវៀតណាមទទួលបុណ្យចូលឆ្នាំប្រពៃណីជាតិនៅប្រទេសអាល្លឺម៉ង់ អាណិកជនវៀតណាមទទួលបុណ្យចូលឆ្នាំប្រពៃណីជាតិនៅប្រទេសអាល្លឺម៉ង់
ការប្រគល់ម៉ាស់ចំនួន ៥៥០,០០០ ជូនដល់ចក្រភពអង់គ្លេស ប្រទេសអាល្លឺម៉ង់ ប្រទេសបារាំង ប្រទេសអេស្បាញនិងប្រទេសអ៊ីនតាលី ការប្រគល់ម៉ាស់ចំនួន ៥៥០,០០០ ជូនដល់ចក្រភពអង់គ្លេស ប្រទេសអាល្លឺម៉ង់ ប្រទេសបារាំង ប្រទេសអេស្បាញនិងប្រទេសអ៊ីនតាលី
សមាគមជនជាតិវៀតណាមនៅប្រទេសអាល្លឺម៉ង់បានជួយឧបត្ថម្ភជនរងគ្រោះដោយសារទឹកជំនន់នៅប្រទេសអាល្លឺម៉ង់

ថ្លែង​ក្នុង​ពិធីប្រគល់ថវិកានេះ លោកឯកអគ្គរដ្ឋទូត Nguyen Minh Vu បាន​ចែក​រំលែក​ចំពោះ​ការ​ខូចខាតដ៏ធ្ងន់ធ្ងររបស់​ប្រជាជន​ក្នុង​រដ្ឋ Rheinland-Pfalz និង​រដ្ឋ Nordrhein-Westfalen។ លោកឯកអគ្គរដ្ឋទូត Nguyen Minh Vu បានសង្ឃឹមនិង​ជូនពរ​ប្រជាជន​ក្នុង​តំបន់ទឹក​ជំនន់ នៅ​រដ្ឋទាំងពីរខាងលើនេះ​នឹង​ជំនះ​​ការលំបាកយ៉ាង​ឆាប់រហ័ស ហើយកសាងជីវភាពថ្មីឡើងវិញ។

លោកឯកអគ្គរដ្ឋទូត Nguyen Minh Vu បាន​និយាយឲ្យដឹងថា ​​វៀតណាម​និង​អាល្លឺម៉ង់​និយាយ​រួម​ ក៏ដូចជា​​រដ្ឋ Rheinland-Pfalz និយាយដោយឡែក​មាន​ទំនាក់ទំនងកិច្ចសហប្រតិបត្តិការ​យ៉ាងល្អប្រសើរ ដើម្បី​ផល​ប្រយោជន៍​រួម​របស់ភាគីទាំងពីរ។ សហគម​ជនជាតិ​វៀតណាម​នៅប្រទេសអាល្លឺម៉ង់​ក៏​មាន​ក្តីស្រឡាញ់​ចំពោះ​​ស្រុកកំណើត​ទីពីរ​របស់ពួកគេ​និង​ក្លាយទៅជា​ស្ពាន​តភ្ជាប់នៃទំនាក់ទំនង​រវាងប្រទេសទាំងពីរ។

លោកឯកអគ្គរដ្ឋទូត Nguyen Minh Vu បាន​រំពឹង​ថា​ក្នុង​ពេល​ខាង​មុខ​ឆាប់ៗ នេះ​ ទំនាក់ទំនងកិច្ចសហប្រតបត្តិការ​រវាងប្រទេសទាំងពីរ ក្នុង​នោះ​មាន​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ចនិង​ពាណិជ្ជកម្ម​​កាន់តែ​ធ្វើឲ្យ​ស៊ី​ជម្រៅ​ថែម​ទាំង ប្រើប្រាស់​​យ៉ាង​ល្អប្រសើរ​នូវ​សត្តានុពល​របស់​ប្រទេសទាំងពីរ។

មាន​អារម្មណ៍​រំជួល​ចិត្ត​ចំពោះ​ភាព​ស្មោះត្រង់​និង​សកម្មភាព​ដ៏​ថ្លៃថ្លារបស់​សហគម​ជនជាតិ​វៀតណាម​ តំណាង​អចិន្ត្រៃយ៍​រដ្ឋ បាន​តាងនាមអាជ្ញាធរ​និង​ប្រជាជន​នៃរដ្ឋនេះ​​ថ្លែង​អំណរគុណយ៉ាង​ជ្រាល​ជ្រៅ​ចំពោះ​សហគមជនជាតិ​វៀតណាម​ ដោយមនោសញ្ចេតនាដ៏​ថ្លៃថ្លា​នេះនិង​ការ​រួម​វិភាគទានសម្ភារៈដល់​អាជ្ញាធរ​និង​ប្រជាជន​ក្នុង​រដ្ឋ៕

ឌីណា

thoidai.com.vn

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

យោធភូមិភាគទី៩ (កងទ័បប្រជាជនវៀតណាម) ស្វែងរក និងប្រមូលអដ្ឋិធាតុនៃយុទ្ធជនពលីបានចំនួន ៣,៨៤២ អដ្ឋិធាតុ
ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue ​ អញ្ជើញអបអរសាទរឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
សហគមន៍វៀតណាមនៅឥណ្ឌារួបរួមគ្នាឆ្ពោះទៅមាតុភូមិ
៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu៖ ការផ្លាស់ប្តូរប្រវត្តិសាស្រ្ត និងការចងចាំនៅប្រទេសបារាំង
មហោស្រពផ្លូវវប្បធម៌កូរ៉េឆ្នាំ ២០២៤៖ ដើរជុំវិញប្រទេសកូរ៉េនៅកណ្តាលទីក្រុងហាណូយ