Trending now

សារព័ត៌មានឡាវចុះផ្សាយអត្ថបទជាច្រើនអំពីដំណើរទស្សនកិច្ចមិត្តភាពផ្លូវការរបស់ប្រធានរដ្ឋវៀតណាម

11:15 | 09/08/2021

សារព័ត៌មានឡាវ នៅថ្ងៃទី ៩ ខែសីហាបានចេញផ្សាយ លើទំព័រមុខនូវវិចារណកថាអំពីដំណើរទស្សនកិច្ចមិត្តភាពជាផ្លូវការនៅឡាវរបស់ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc ក្នុងអំឡុងពេលពីរថ្ងៃ គឺថ្ងៃទី ៩-១០ ខែសីហា។

ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc អញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសឡាវ ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc អញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសឡាវ
សេចក្តីថ្លែងការណ៍រួមវៀតណាម - ឡាវ សេចក្តីថ្លែងការណ៍រួមវៀតណាម - ឡាវ
កាសែត Pathet ឡាវបានចុះផ្សាយនូវវិចារណកថាមួយនៅលើទំព័រមុខអំពីដំណើរទស្សនកិច្ចមិត្តភាពជាផ្លូវការនៅឡាវ របស់ប្រធានរដ្ឋវៀតណាម លោក  Nguyen Xuan Phuc (រូបថត៖ TTXVN)
កាសែត Pathet ឡាវបានចុះផ្សាយនូវវិចារណកថាមួយនៅលើទំព័រមុខអំពីដំណើរទស្សនកិច្ចមិត្តភាពជាផ្លូវការនៅឡាវ របស់ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc (រូបថត៖ TTXVN)

កាសែត Pathet ឡាវប្រចាំថ្ងៃ ដែលជាកាសែតនៃទីភ្នាក់ងារសារព័ត៌មានឡាវបានចុះផ្សាយអត្ថបទមួយដែលមានចំណងជើងថា “សូមអបអរសាទរចំពោះដំណើរទស្សនកិច្ចមិត្តភាពជាផ្លូវការមកកាន់ប្រទេសឡាវរបស់ប្រធានរដ្ឋវៀតណាម”។ អត្ថបទបានឲ្យដឹងថា ដំណើរទស្សនកិច្ចនេះ បានបញ្ជាក់យ៉ាងច្បាស់អំពីគោលជំហរមុនក៏ដូចជាក្រោយរបស់បក្ស រដ្ឋនិងប្រជាជននៃប្រទេសទាំងពីរឡាវនិងវៀតណាម ក្នុងគោលបំណងបន្តលើកកម្ពស់ប្រពៃណីនៃទំនាក់ទំនងជិតស្និទ្ធរវាងប្រទេសទាំងពីរ ឡាវ-វៀតណាម រួមចំណែកពង្រឹងមិត្តភាពដ៏មហិមារ សាមគ្គីភាពពិសេសនិងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងបក្សទាំងពីរ រដ្ឋទាំងពីរនិងប្រជាជននៃប្រទេសទាំងពីរឡាវនិងវៀតណាម។

កាសែត Pasaxon (កាសែតប្រជាជន) ដែលជាស្ថាប័នបញ្ចេញមតិនៃបក្សប្រជាជនបដិវត្តន៍ឡាវនៅថ្ងៃដដែលនោះក៏បានចុះផ្សាយនូវវិចារណកថាមួយដែលមានចំណងជើងថា “សាមគ្គីភាពពិសេសរវាងឡាវនិងវៀតណាមកាន់តែស្អិតរមួយជានិច្ច”៕

VOV

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

យោធភូមិភាគទី៩ (កងទ័បប្រជាជនវៀតណាម) ស្វែងរក និងប្រមូលអដ្ឋិធាតុនៃយុទ្ធជនពលីបានចំនួន ៣,៨៤២ អដ្ឋិធាតុ
ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue ​ អញ្ជើញអបអរសាទរឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
សហគមន៍វៀតណាមនៅឥណ្ឌារួបរួមគ្នាឆ្ពោះទៅមាតុភូមិ
៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu៖ ការផ្លាស់ប្តូរប្រវត្តិសាស្រ្ត និងការចងចាំនៅប្រទេសបារាំង
មហោស្រពផ្លូវវប្បធម៌កូរ៉េឆ្នាំ ២០២៤៖ ដើរជុំវិញប្រទេសកូរ៉េនៅកណ្តាលទីក្រុងហាណូយ