Trending now

រៀបចំជើងហោះហើរដឹកជញ្ជូនពលរដ្ឋវៀតណាមចំនួន ១៨០ នាក់ដែលកំពុងជាប់គាំងនៅប្រទេសមីយ៉ាន់ម៉ា វិលត្រឡប់ទៅស្រុកកំណើតវិញ

09:58 | 03/08/2021 ឌីណា

យុគស័យ - ក្រសួង​ការបរទេស ស្ថាប័ន​សមត្ថកិច្ច​វៀតណាម​បាន​សម្របសម្រួលជាមួយ​ស្ថានទូត​វៀតណាម​ប្រចាំ​នៅប្រទេស​មីយ៉ាន់ម៉ា​​រៀបចំ​ជើង​​ហោះ​ហើយ​ពិសេស​មួយ​ដឹក​ជញ្ជូនពលរដ្ឋវៀតណាម​ចំនួន ១៨០ នាក់​ ដែលឆ្លើយតបនឹងបទបញ្ញត្តិរបស់រដ្ឋាភិបាល​និងកំពុង​ជាប់គាំងនៅ​ប្រទេស​មីយ៉ាន់ម៉ាវិល​​ត្រឡប់​មកប្រទេសវៀតណាមវិញ។

រដ្ឋមន្ត្រីការបរទេសអាស៊ានចេញសេចក្តីថ្លែងការណ៍ស្តីពីប្រទេសមីយ៉ាន់ម៉ា រដ្ឋមន្ត្រីការបរទេសអាស៊ានចេញសេចក្តីថ្លែងការណ៍ស្តីពីប្រទេសមីយ៉ាន់ម៉ា
វៀតណាមចូលរួមកិច្ចប្រជុំស្តីពីការត្រួតពិនិត្យឡើងវិញនូវគោលនយោបាយពាណិជ្ជកម្មលើកទី២របស់មីយ៉ាន់ម៉ានៅអង្គការពាណិជ្ជកម្មពិភពលោក វៀតណាមចូលរួមកិច្ចប្រជុំស្តីពីការត្រួតពិនិត្យឡើងវិញនូវគោលនយោបាយពាណិជ្ជកម្មលើកទី២របស់មីយ៉ាន់ម៉ានៅអង្គការពាណិជ្ជកម្មពិភពលោក
រៀបចំជើងហោះហើរដឹកជញ្ជូនពលរដ្ឋវៀតណាមចំនួន ១៨០ នាក់ដែលកំពុងជាប់គាំងនៅប្រទេសមីយ៉ាន់ម៉ា វិលត្រឡប់ទៅស្រុកកំណើតវិញ
ជើង​ហោះហើរ​ដឹក​ជញ្ជូន​ពលរដ្ឋវៀតណាម​នៅប្រទេសមីយ៉ាន់ម៉ា

ជើង​ហោះហើរនេះ​គ្រោង​នឹង​រៀបចំ​ នា​ថ្ងៃ១០ ខែសីហា ឆ្នាំ២០២១ ចេញ​ដំណើរ​ពី​អាកាសយានដ្ឋានអន្តរជាតិ Yangon ។ ​ជើង​ហោះ​ហើរ​នេះ​ត្រូវបាន​រៀបចំ​ដោយក្រុមហ៊ុនអាកាសចរណ៍ Vietjet Air ដែលគ្រោង​នឹង​ចេញ​ដំណើរ​ពីអាកាសយានដ្ឋាន​អន្តរជាតិ Noi Bai និងចុះចតនៅអាកាសយានដ្ឋាន​អន្តរជាតិ Van Don។ ពេល​វេលា​​មកដល់និង​ចេញ​ដំណើរ​ពីអាកាសយានដ្ឋាន Yangon ​និង​ស្លាកលេខ​នៃជើង​ហោះហើរ​នេះ​ ស្ថានទូត​វៀតណាម​​នឹង​ជូន​ដំណឹង​នៅពេលដែល​មាន​ព័ត៌មានលំអិត​ពីស្ថាប័ន​សមត្ថកិច្ច​ពាក់ព័ន្ធក្នុង​ប្រទេស​វៀតណាម​។

មុននោះ ដើម្បី​ប្រឆាំង​នឹងជំងឺ Covid-19 ចាប់ពីថ្ងៃទី ២០ ខែកក្កដា ឆ្នាំ២០២១ ស្ថានទូត​វៀតណាម​ប្រចាំ​នៅ​ប្រទេស​មីយ៉ាន់ម៉ា​បាន​រៀបចំ​កិច្ច​សន្ទនា​​ជាមួយ​លោកគ្រូពេទ្យ Nguyen Quoc Thai នៃ​មជ្ឈមណ្ឌល​​ជំងឺត្រូពិក​ចំណុះមន្ទីរពេទ្យ Bach Mai ជាមួយ​សហគម​សហគ្រាស​វៀតណាម​នៅ​ប្រទេស​មីយ៉ាន់ម៉ា​ តាមរយៈប្រព័ន្ធអ៊ីនធើណិត។ ក្នុងជំនួបនេះ លោកគ្រូពេទ្យ Nguyen Quoc Thai បានផ្លាស់ប្តូរ​ចំណេះដឹង វិធានការ​ប្រឆាំង​នឹង​ជំងឺ Covid-19 ណែនាំ​​ដំណើរនិង​ការព្យាបាល​សម្រាប់់អ្នក​ជំងឺ​ឆ្លង​និង​បាន​ព្យបាល​នៅ​ផ្ទះ​ដោយ​ខ្លួនឯង៕

ឌីណា

thoidai.com.vn

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

របាយការណ៍ UPR វដ្តទី ៤ របស់វៀតណាមធានាគោលការណ៍តម្លាភាព កិច្ចសហប្រតិបត្តិការការសន្ទនាជាក់ស្ដែងនិងការស្ថាបនា
ទីក្រុងហូជីមិញ​​ - ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីកម្ពុជា-ឡាវ-មីយ៉ាន់ម៉ា-ថៃ
សមាគមនារីវៀតណាមនៅហុងគ្រីមានបំណងប្រារព្ធខួបលើកទី ២០ របស់ខ្លួន
ពិព័រណ៍សៀវភៅអនឡាញបម្រើប្រជាជនវៀតណាមនៅបរទេស
UNDP ត្រៀម​ខ្លួន​ជា​ស្រេច​ដើម្បី​ជួយ​វៀតណាម​ក្នុង​ការ​ជំរុញ​ការ​ប្រែ​ក្លាយ​បៃតង​ក្នុង​វិស័យ​ទេសចរណ៍