Trending now

ពិធីប្រគល់អំណោយ និងសម្ភារៈបរិក្ខារពេទ្យដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតជូនស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី

18:02 | 01/08/2021

នាថ្ងៃទី៣០ កក្កដា នៅស្ពាន Dak Dang នៅតំបន់ព្រំដែនវៀតណាម-កម្ពុជា ដែលឆ្លងកាត់ស្រុក Tuy Duc ខេត្ត Dak Nong វៀតណាម ក្រុមបេសកកម្មនគរបាលខេត្ត Dak Nong បានជូនអំណោយ និងសម្ភារៈបរិក្ខារពេទ្យសម្រាប់ការប្រយុទ្ធប្រឆាំងនឹងជំងឺ Covid-19 ដោយមានតម្លៃ ១០០ លានដុង ដល់ស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី។

ពិធីប្រគល់សម្ភារៈបរិក្ខារពេទ្យសម្រាប់ប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតជូនកងយោធពលខេមរភូមិន្ទ ពិធីប្រគល់សម្ភារៈបរិក្ខារពេទ្យសម្រាប់ប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតជូនកងយោធពលខេមរភូមិន្ទ
ពិធីប្រគល់ស្បៀងអាហារ និងសម្ភារៈបរិក្ខារពេទ្យដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺ Covid-19 ជូនដល់កងកម្លាំងប្រដាប់អាវុធ និងសមាគមន៍អាណិកជនវៀតណាមនៅខេត្តមណ្ឌលគិរី ពិធីប្រគល់ស្បៀងអាហារ និងសម្ភារៈបរិក្ខារពេទ្យដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺ Covid-19 ជូនដល់កងកម្លាំងប្រដាប់អាវុធ និងសមាគមន៍អាណិកជនវៀតណាមនៅខេត្តមណ្ឌលគិរី

ក្នុងពិធីប្រគល់ ភាគីទាំងពីរជូនដំណឹងគ្នាទៅវិញទៅមកអំពីស្ថានភាពសេដ្ឋកិច្ច សង្គម ការធានាសន្តិសុខ សណ្ដាប់ធ្នាប់ និងការប្រយុទ្ធប្រឆាំងនឹងជំងឺ Covid-19 ការសហការរវាងភាគីទាំងពីរក្នុងការធានាសន្តិសុខ សណ្ដាប់ធ្នាប់ និងការប្រយុទ្ធប្រឆាំងនឹងជំងឺ Covid-19 នៅតាមតំបន់ព្រំដែនរវាងខេត្តទាំងពីរ។

ពិធីប្រគល់អំណោយ និងសម្ភារៈបរិក្ខារពេទ្យដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតជូនស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី
ទិដ្ឋភាពនៃពិធីប្រគល់ (រូបថត៖ vnanet.vn)

លោកវរសេនីយ៍ឯក Bui Quang Thanh ស្នងការនគរបាលខេត្ត Dak Nong បានឲ្យដឹងថា ដោយមានចំណងជាអ្នកជិតខាងមិត្តភាព ជួយគាំទ្រគ្នាទៅវិញទៅមកក្នុងគ្រោះអាសន្ន កម្មាភិបាល និងយុទ្ធជននគរបាលខេត្ត Dak Nong បានជូនអំណោយនេះ ដើម្បីចែករំលែកការលំបាកក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺ Covid-19 ជាមួយប្រទេសកម្ពុជានិយាយរួម និងកម្លាំងនគរបាលខេត្តមណ្ឌលគិរីនិយាយដោយឡែក។ លោក Bui Quang Thanh ក៏បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការរបស់កម្លាំងនគរបាលនៃខេត្តទាំងពីរ នៅពេលកន្លងមក និងរំពឹងថា ទំនាក់ទំនងសហប្រតិបត្តិការនេះ នឹងអភិវឌ្ឍឡើងកម្រិតថ្មីនៅពេលខាងមុខ។

លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្តមណ្ឌលគិរី បានថ្លែងអំណរគុណចំពោះមនោសញ្ចេតនានិងជំនួយដោយទាន់វេលា របស់កម្លាំងនគរបាលខេត្ត Dak Nong។ កម្លាំងនគរបាលខេត្តមណ្ឌលគិរីនឹងសហការជាមួយកម្លាំងនគរបាលខេត្ត Dak Nong ដើម្បីចូលរួមចំណែកធានាសន្តិសុខ សណ្ដាប់ធ្នាប់នៅតំបន់ព្រំដែនរវាងខេត្តទាំងពីរតទៅទៀត៕

kh.qdnd.vn

Tags:

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

គណៈប្រតិភូខេត្ត Tra Vinh (ប្រទេសវៀតណាម)អុជធូបគោរពវិញ្ញាណក្ខន្ធយុទ្ធជនពលីនៅស្ដូបមិត្តភាពកម្ពុជា-វៀតណាម
អ៊ីស្រាអែល៖ សិក្ខាសាលា "៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu"
ឱកាសលើកកម្ពស់ចំណេះដឹង និងជំនាញសម្រាប់ធនធានមនុស្សក្នុងវិស័យស្តារនីតិសម្បទា
បុណ្យ “យើងគឺជាមនុស្សតែមួយ” -  រួមចំណែកជំរុញការផ្លាស់ប្តូរវប្បធម៌រវាងវៀតណាម និងកូរ៉េខាងត្បូង
អ្នកជំនាញ IMF៖ វៀតណាមជាគោលដៅដ៏ទាក់ទាញសម្រាប់វិនិយោគិនបរទេស