Trending now

សហរដ្ឋអាមេរិកគាំទ្រវៀតណាមមួយប្រកបដោយភាពរឹងមាំ ឯករាជ្យនិងវិបុលភាព

10:59 | 30/07/2021

នាព្រឹកថ្ងៃទី ២៩ ខែកក្កដា ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc និង នាយករដ្ឋមន្រ្តីលោក Pham Minh Chinh បានអញ្ជើញទទួលជួបជាមួយលោក Lloyd Austin រដ្ឋមន្រ្តីក្រសួងការពារជាតិសហរដ្ឋអាមេរិកដែលកំពុងបំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេសវៀតណាម។

រដ្ឋមន្រ្តីការពារជាតិសហរដ្ឋអាមេរិកធ្វើទស្សនកិច្ចផ្លូវការនៅវៀតណាម រដ្ឋមន្រ្តីការពារជាតិសហរដ្ឋអាមេរិកធ្វើទស្សនកិច្ចផ្លូវការនៅវៀតណាម
វៀតណាមស្វាគមន៍ចំពោះលទ្ធផលរវាងធនាគាររដ្ឋវៀតណាមនិងក្រសួងហិរញ្ញវត្ថុសហរដ្ឋអាមេរិកស្តីពីគោលនយោបាយអត្រាប្តូរប្រាក់​ វៀតណាមស្វាគមន៍ចំពោះលទ្ធផលរវាងធនាគាររដ្ឋវៀតណាមនិងក្រសួងហិរញ្ញវត្ថុសហរដ្ឋអាមេរិកស្តីពីគោលនយោបាយអត្រាប្តូរប្រាក់​
ប្រធានរដ្ឋលោក Nguyen Xuan Phuc អញ្ជើញទទួលជួបរដ្ឋមន្ត្រីការពារជាតិអាមេរិក Lloyd Austin  (រូបថត៖ TTXVN)
ប្រធានរដ្ឋលោក Nguyen Xuan Phuc អញ្ជើញទទួលជួបរដ្ឋមន្ត្រីការពារជាតិអាមេរិក Lloyd Austin (រូបថត៖ TTXVN)

នៅក្នុងជំនួបរវាងលោក Nguyen Xuan Phuc និង លោក Lloyd Austin លោកប្រធានរដ្ឋបានសង្កត់ធ្ងន់ថា វៀតណាមសូមថ្លែងអរគុណចំពោះសហរដ្ឋ អាមេរិកដែលបានគាំទ្រវៀតណាមនូវវ៉ាក់សាំងការពារជំងឺកូវីដ ១៩ មួយចំនួនធំនាពេលកន្លង មក ហើយបានសង្កត់ធ្ងន់ថា វៀតណាមមានបំណងបន្តទទួលបានការគាំទ្រពីសហរដ្ឋអាមេរិកក្នុងទទួលយកប្រភពវ៉ាក់សាំងការពារកូវីដ ១៩ ផ្សេងៗ ទៀតដើម្បីពន្លឿនយុទ្ធនាការចាក់វ៉ាក់សាំងជូនប្រជាជន។

ដោយវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពរវាងក្រសួងការពារជាតិនៃប្រទេសទាំងពីរ ក្នុងស្មារតីនៃភាពជាដៃគូគ្រប់ជ្រុងជ្រោយ ប្រធានរដ្ឋ លោក Nguyen Xuan Phuc បានអះអាងថា វៀតណាមតែងតែចាត់ទុកសហរដ្ឋអាមេរិកជាដៃគូឈានមុខគេក្នុងគោលនយោបាយការបរទេស និងមានបំណងអភិវឌ្ឍន៍កិច្ចសហប្រតិបត្តិការទ្វេភាគីបន្ថែមទៀតនៅក្នុងវិស័យដែលមានផលប្រយោជន៍ទៅវិញទៅមក។ វៀតណាមមានបំណងទទួលបានកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធពីសហរដ្ឋអាមេរិកក្នុងការជម្នះផលវិបាកនៃសង្គ្រាម ស្វែងរកទាហានដែលបាត់ខ្លួន បោសសំអាតគ្រាប់បែកមីន ដោះស្រាយផលវិបាកនៃជាតិគីមីពុលពណ៌លឿងទុំ/ឌីអុកស៊ីត ជាពិសេសគឺបង្កើនជំនួយមនុស្សធម៌ដល់ប្រជាជនវៀតណាមដែលរងគ្រោះដោយសារជាតិពុលនេះ។ វៀតណាមក៏ចង់ឱ្យអាមេរិកធ្វើឱ្យស៊ីជម្រៅទំនាក់ទំនងជាមួយអាស៊ានដើម្បីសន្តិភាពនិងវិបុលភាពនៅក្នុងតំបន់និងនៅលើពិភពលោក។

រីឯខ្លួនវិញ រដ្ឋមន្ត្រីការពារជាតិអាមេរិកលោក Lloyd Austin បានអះអាងថា នាពេលខាងមុខ ភាគីអាមេរិកនឹងបន្តសហការជាមួយវៀតណាមដើម្បីបង្កើតវ៉ាក់សាំងប្រឆាំងនឹងជំងឺកូវីដ ១៩ ក៏ដូចជាឧបត្ថម្ភឧបករណ៍សម្រាប់កិច្ចខិតខំប្រឹងប្រែងក្នុងការបង្ការ ទប់ស្កាត់ជំងឺកូវីដ -១៩ របស់ វៀតណាម។ រួមជាមួយនោះ សហរដ្ឋអាមេរិកនឹងជំរុញថែមទៀតកិច្ចសហប្រតិបត្តិការជាមួយវៀត ណាមដើម្បីជំនះផលវិបាកនៃសង្គ្រាម បន្តគាំទ្រវៀតណាមក្នុងការដោះស្រាយផលវិបាកនៃជាតិគីមីពុលពណ៌លឿងទុំ/ឌីអុកស៊ីត។ ដោយចាត់ទុកថា ប្រទេសទាំងពីរអាចពង្រីកខ្លឹមសារសហប្រតិបត្តិការជាច្រើនលើវិស័យដែលជាសក្តានុពលរបស់ប្រទេសនីមួយៗ រដ្ឋមន្ត្រី Lloyd Austin ក៏បានស្នើឱ្យភាគីទាំងពីរ សិក្សានិងធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងទៅជាដៃគូយុទ្ធសាស្ត្រនាពេលអនាគត។

ភាគីទាំងពីរក៏បានពិភាក្សាលើបញ្ហាតំបន់និងអន្តរជាតិមួយចំនួន ដែលមានការយកចិត្តទុក ដាក់ទៅវិញទៅមក ក្នុងនោះមានទាំងសារៈសំខាន់នៃការធានាសន្តិភាព សេរីភាព សន្តិសុខនិងសុវត្ថិភាពនាវាចរណ៍និងអាកាសចរណ៍នៅសមុទ្រខាងកើត ដោះស្រាយជម្លោះដោយសន្តិវិធី ដោយ ឈរលើមូលដ្ឋានច្បាប់អន្តរជាតិ ក្នុងនោះមានអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ UNCLOS ១៩៨២ ។

ក្នុងឱកាសនេះ លោកប្រធានរដ្ឋ Nguyen Xuan Phuc ក៏បានមានប្រសាសន៍ផងដែរថាប្រទេសវៀតណាមកំពុងទន្ទឹងរងចាំស្វាគមន៍ប្រធានាធិបតី Joe Biden និងអនុប្រធានាធិបតីអាមេរិក Kamala Harris មកបំពេញទស្សនៈកិច្ចនៅវៀតណាមនាពេលខាងមុខ។

ទិដ្ឋភាពនៃពិធីទទួលជួប រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin ដែលកំពុងបំពេញទស្សនកិច្ចផ្លូវការនៅវៀតណាម (រូបថត៖ TTXVN)
ទិដ្ឋភាពនៃពិធីទទួលជួប រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin ដែលកំពុងបំពេញទស្សនកិច្ចផ្លូវការនៅវៀតណាម (រូបថត៖ TTXVN)

នៅក្នុងជំនួបរវាងលោក Pham Minh Chinh និង លោក Lloyd Austin លោក Pham Minh Chinh បានស្វាគមន៍ដំណើរទស្សនកិច្ចរបស់រដ្ឋមន្រ្តី Lloyd Austin មកកាន់វៀតណាមលើកនេះ និងលោកនាយករដ្ឋមន្រ្តីជឿជាក់ថា ដំណើរទស្សនកិច្ចនេះនឹងរួមចំណែក ជំរុញទំនាក់ទំនងការពារជាតិទ្វេភាគីក៏ដូចជារួមចំណែកនាំទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរមានការអភិវឌ្ឍជាក់ស្តែង សមស្របនឹងទំនាក់ទំនងដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ ដើម្បីសន្តិភាព វិបុលភាព និងការអភិវឌ្ឍរបស់ប្រទេសនីមួយៗ របស់តំបន់និងលើពិភពលោក។ ក្នុងឱកាសនេះ លោកនាយករដ្ឋមន្រ្តីបានថ្លែងអំណរគុណដល់សហរដ្ឋអាមេរិកដែលបានជួយឧបត្ថម្ភវ៉ាក់សាំងនិងឧបករ ណ៍វេជ្ជសាស្រ្តដល់វៀតណាមតាមរយៈយន្តការ COVAX ក៏ដូចជាបណ្តាញទ្វេភាគីនានា។ លោកនាយករដ្ឋមន្ត្រីក៏មានបំណងចង់ឲ្យសហរដ្ឋអាមេរិក បង្កើតលក្ខខណ្ឌសម្រាប់ដៃគូស្រាវជ្រាវ ផ្ទេរបច្ចេកវិទ្យាផលិតវ៉ាក់សាំងនិងចែករំលែកបទពិសោធន៍ដើម្បីទទួលស្គាល់វ៉ាក់សាំង។

រីឯខ្លួនវិញរដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin បានអះអាងថា អាមេរិកតែង តែយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះភាពជាដៃគូគ្រប់ជ្រុងជ្រោយជាមួយវៀតណាម និងគាំទ្រ វៀតណាមមួយប្រកបដោយភាពរឹងមាំ ឯករាជ្យនិងវិបុលភាព។ លោករដ្ឋមន្ត្រីការពារជាតិអាមេរិកក៏បានកោតសរសើរនិងគាំទ្រវៀតណាមក្នុងការដើរតួយ៉ាងសកម្មនៅក្នុងអាស៊ាននិងក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដោយបានបញ្ជាក់ថា អាមេរិកនឹងបន្តជួយវៀតណាមក្នុងការជំនះផលវិបាកបណ្តាលមកពីសង្គ្រាម។ លោករដ្ឋមន្ត្រី Austin បានឲ្យដឹងថា សហរដ្ឋ អាមេរិកនឹងបន្តគាំទ្រ វៀតណាមនិងប្រទេសដទៃទៀតដើម្បីទទួលប្រភពវ៉ាក់សាំងបន្ថែមក្នុងពេលឆាប់ៗនេះ សំដៅប្រយុទ្ធប្រឆាំងនឹងរុញថយជំងឺរាតត្បាតយ៉ាងឆាប់ៗនេះ៕

VOV

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម អញ្ជើញទទួលជួបអនុព័ន្ធយោធាកម្ពុជា
គណៈប្រតិភូ នៃខេត្ត Binh Phuoc និងខេត្ត Tay Ninh ប្រទេសវៀតណាម បានអញ្ជើញទៅទស្សនកិច្ច និងជូនពរឆ្នាំថ្មីដល់អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ និងប្រជាជនខេត្តត
យុវជនវៀតណាមធ្វើជាម្ចាស់បវិវត្តកម្មឌីជីថល
តារា​ចម្រៀង Jisoo បាន​បរិច្ចាគ​ប្រាក់​ដល់​គម្រោង​អភិវឌ្ឍន៍​ព្រៃ​កោងកាង​នៅ​ទីក្រុង Ca Mau ប្រទេស​វៀតណាម
កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ពង្រឹងទំនាក់ទំនងជិតស្និទ្ធរវាងវៀតណាម និងអ៊ីរ៉ង់