Trending now

ភាពកក់ក្តៅរវាងកងទ័ងនិងប្រជាជន នៅទីស្នាក់ការបង្ការនិងប្រយុទ្ធនឹងជំងឺរាតត្បាត

22:56 | 16/06/2021 ឌីណា

យុគសម័យ - ដោយសារតែជំងឺរាតត្បាត Covid-19 មានការវិវឌ្ឍយ៉ាងស្មុគស្មាញ ក្នុងរយៈពេលជាងមួយឆ្នាំមកហើយ បានជាកងទ័ពការពារព្រំដែនភាគច្រើនត្រូវនៅឃ្លាតឆ្ងាយពីផ្ទះ ឆ្ងាយពីអង្គភាពរបស់ពួកគេដោយឈរជើងនៅតាមព្រំដែន ដើម្បីរក្សាសន្តិភាព។ ប៉ុន្តែនៅទីនោះបងប្អូនកងទ័ពមិននៅឯកោទេ ព្រោះពួកគេតែងតែទទួលបានការយកចិត្តទុកដាក់ និងភាពកក់ក្តៅពីបងប្អូនជនរួមជាតិនិងក្រុមគ្រួសារ។

ពួតដៃគ្នាដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតនៅតំបន់ព្រំដែនភាគនិរតី ពួ្រតដៃគ្នាដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតនៅតំបន់ព្រំដែនភាគនិរតី
ខេត្តអានយ៉ាង (An Giang)៖ ជួយគាំទ្រដល់កងកំលាំងការពារព្រំដែនកម្ពុជាក្នុងការការពារនិងទប់ស្កាត់ជំងឺរាតត្បាតកូវីឌ១៩ (Covid-19) ខេត្តអានយ៉ាង (An Giang)៖ ជួយគាំទ្រដល់កងកំលាំងការពារព្រំដែនកម្ពុជាក្នុងការការពារនិងទប់ស្កាត់ជំងឺរាតត្បាតកូវីឌ១៩ (Covid-19)
ភាពកក់ក្តៅរវាងកងទ័ងនិងប្រជាជន នៅទីស្នាក់ការបង្ការនិងប្រយុទ្ធនឹងជំងឺរាតត្បាត

ប្រជាជន​និងនាយទាហាន យុទ្ធជន រួមគ្នាចាក់នំបាញ់ឆែវ។ (រូបថត៖ Khanh An)

នាពេលព្រឹកព្រលឹម លោកស្រី Nguyen Thi Xuan Uyen អនុប្រធានក្រុមប្រឹក្សាប្រជាជននៃសង្កាត់ Vinh Nguon (ទីក្រុង Chau Doc ខេត្ត An Giang) និងលោកស្រី Tran Thi My Dung លេខានៃសម្ព័ន្ធយុវជនសង្កាត់ Vinh Nguon បាននាំយកអាហារទៅទីស្នាក់ការបង្ការនិងប្រយុទ្ធនឹងជំងឺរាតត្បាត Covid -19 លេខ ៨ នៃប៉ុស្តិ៍កងទ័ពការពារព្រំដែនខេត្ត Vinh Nguon (ចំណុះកងទ័ពការពារព្រំដែនខេត្ត An Giang) ដើម្បីធ្វើនំបាញ់ឆែវ ។ លោកស្រី Uyen បាននិយាយថា យើងបានខ្ចីឆ្នាំងនិងខ្ទះពីម្សិលមិញ ដើម្បីធ្វើនំបាញ់ឆែវ។ ស្នូលនំបាញ់ឆែវក៏បានកែច្នៃជាមុនដែរ។

លោកអនុសេនីយ៍ Tran Ngoc Son បុគ្គលិកគ្រប់គ្រងប៉ុស្តិ៍កងទ័ពការពារព្រំដែនស្រុក Vinh Nguon បានចែករំលែកថា៖“ ឆ្នាំនេះដោយសារការបំពេញភារកិច្ច ខ្ញុំ​និងបងប្អូនកងទ័ព នៅទីស្នាក់ការបង្ការនិងប្រឆាំងនឹងជំងឺរាតត្បាត Covid-19 មិនបានទៅផ្ទះទេ។ យើងអាចបរិភោគនំបាញ់ឆែវនៅលើទីស្នាក់ការនេះ ក្នុងពិធីបុណ្យសែននំចាំង ពិតជាឆ្ងាញ់និងកក់ក្តៅណាស់ចំពោះការបង្កើនមនោសញ្ចេតនាកងទ័ពនិងប្រជាជន។

ភាពកក់ក្តៅរវាងកងទ័ងនិងប្រជាជន នៅទីស្នាក់ការបង្ការនិងប្រយុទ្ធនឹងជំងឺរាតត្បាត
កម្មាភិបាល យុទ្ធជន​និងប្រជាជនបានប្រមូលផ្តុំគ្នានិងបរិភោគនំបាញ់ឆែវ ក្នុងឱកាសសែននំចាំង នៅទីស្នាក់ការបង្ការនិងប្រយុទ្ធនឹងជំងឺរាតត្បាត Covid-19។ (រូបថត៖ Khanh An)

លោកស្រី To Thi Cam Nhung (កើតក្នុងឆ្នាំ ១៩៨១ រស់នៅសង្កាត់ Vinh Nguon) បានមកប្រគល់ជូនកម្មាភិបាលនិងយុទ្ធជន​កំពុងឈរជើងនៅទីស្នាក់ការបង្ការនិងប្រយុទ្ធនឹងជំងឹរាតត្បាត Covid -19 សម្លការីមួយឆ្នាំងនិងនំប៉័ងពីរបីដុំ។ លោកស្រីបន្តថា ក្រុមគ្រួសាររបស់គាត់បានស្លការីដើម្បីអបអរពិធីបុណ្យសែននំចាំង ហើយធ្វើម្ហូបបន្តិចបន្ថែមទៀត ដើម្បីចែកជូនដល់ទាហានបរិភោគជាមួយគ្នាឲ្យសប្បាយរីករាយ។

លោកវរសេនីយ៍ឯក Cao Ngoc Khue ប្រធានស្នងការនយោបាយនៃប៉ុស្តិកងទ័ពការពារព្រំដែន Vinh Nguon បាននិយាយថា អង្គភាពនេះគ្រប់គ្រងខ្សែព្រំដែនជាប់ជាមួយប្រទេសកម្ពុជាប្រវែងជាង ១៥ គីឡូម៉ែត្រ។ បច្ចុប្បន្នអង្គភាពនេះបំពេញភារកិច្ចជាប្រចាំនៅទីស្នាក់ការបង្ការនិងប្រយុទ្ធនឹងជំងឺរាតត្បាតចំនួន ២៨ នៅតាមព្រំដែន និងទីស្នាក់ការចំរុះនិងបង្កើនកម្លាំងចំនួន ៨ ។ ក្នុងរយៈពេលកន្លងមក ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់និងមូលដ្ឋានបានយកចិត្តទុកដាក់យកចិត្តទុកដាក់ មកសួរសុខទុក្ខនិងជូនអំណោយ ដូច្នេះនាយទាហាននិយុទ្ធជនមានការរំភើបខ្លាំងណាស់។ កងកម្លាំងដែលឈរជើងនៅទីស្នាក់ការលើកទឹកចិត្តអោយគ្នាសំដៅបំពេញភារកិច្ចដែលបានប្រគល់អោយដោយជោគជ័យ ... / ។

ឌីណា

bienphong

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម អញ្ជើញទទួលជួបអនុព័ន្ធយោធាកម្ពុជា
គណៈប្រតិភូ នៃខេត្ត Binh Phuoc និងខេត្ត Tay Ninh ប្រទេសវៀតណាម បានអញ្ជើញទៅទស្សនកិច្ច និងជូនពរឆ្នាំថ្មីដល់អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ និងប្រជាជនខេត្តត
យុវជនវៀតណាមធ្វើជាម្ចាស់បវិវត្តកម្មឌីជីថល
តារា​ចម្រៀង Jisoo បាន​បរិច្ចាគ​ប្រាក់​ដល់​គម្រោង​អភិវឌ្ឍន៍​ព្រៃ​កោងកាង​នៅ​ទីក្រុង Ca Mau ប្រទេស​វៀតណាម
កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ពង្រឹងទំនាក់ទំនងជិតស្និទ្ធរវាងវៀតណាម និងអ៊ីរ៉ង់