Trending now

កិច្ចប្រជុំរដ្ឋមន្រ្តីការពារជាតិអាស៊ានលើកទី១៥ប្រារព្ធធ្វើឡើងតាមប្រព័ន្ធវីដេអូ

08:44 | 16/06/2021 ហេង វុធ្ធី

នាព្រឹកថ្ងៃទី១៥ ខែមិថុនា កិច្ចប្រជុំរដ្ឋមន្រ្តីការពារជាតិប្រទេសសមាជិកអាស៊ាន លើកទី១៥ (ADMM ១៥) បានប្រព្រឹត្តទៅតាមប្រព័ន្ធវីដេអូ។

ការអនុម័តសេចក្តីថ្លែងការណ៍រួមស្តីពីចក្ខុវិស័យយុទ្ធសាស្ត្រសន្តិសុខរបស់ ADMM + ការអនុម័តសេចក្តីថ្លែងការណ៍រួមស្តីពីចក្ខុវិស័យយុទ្ធសាស្ត្រសន្តិសុខរបស់ ADMM +
កិច្ចប្រជុំរដ្ឋមន្រ្តីការពារជាតិអាស៊ានបើកតាមប្រព័ន្ធវីដេអូនៅទីក្រុងហាណូយ កិច្ចប្រជុំរដ្ឋមន្រ្តីការពារជាតិអាស៊ានបើកតាមប្រព័ន្ធវីដេអូនៅទីក្រុងហាណូយ
កិច្ចប្រជុំរដ្ឋមន្រ្តីការពារជាតិអាស៊ានលើកទី១៥ប្រារព្ធធ្វើឡើងតាមប្រព័ន្ធវីដេអូ
លោកឧត្តមសេនីយ៍ឯក Phan Van Giang រដ្ឋមន្រ្តីក្រសួងការពារប្រទេសវៀតណាមអញ្ជើញចូលរួមកិច្ចប្រជុំ ADMM ១៥

អង្គប្រជុំបានពិភាក្សា ហើយឯកភាពលើការងារត្រៀមរៀបចំសម្រាប់កិច្ចប្រជុំរដ្ឋមន្រ្តីការពារជាតិអាស៊ាន-បូក (ADMM+) លើកទី៨ ព្រមទាំងអនុម័តលើការរៀបចំកិច្ចប្រជុំក្រៅផ្លូវការរវាងរដ្ឋមន្ត្រី ការពារជាតិអាស៊ានជាមួយរដ្ឋមន្រ្តីការពារជាតិនៃប្រទេសដៃគូនានាក្នុងឆ្នាំ២០២១ផងដែរ។ អង្គប្រជុំបានអនុម័តលើសេចក្ដីថ្លែងការណ៍រួម ADMM លើកទី១៥ សេចក្ដី ប្រកាស Bander Seri Begawan ក្នុងការប្រារព្ធខួបលើកទី១៥នៃកិច្ចប្រជុំ ADMM ដែល ឆ្ពោះទៅកាន់ការត្រៀមខ្លួនជាស្រេចសម្រាប់អនាគត សន្តិភាពនិងវិបុលភាពរបស់ អាស៊ាន។

សេចក្ដីប្រកាសបានសង្កត់ធ្ងន់ទៅលើការប្ដេជ្ញាចិត្តរបស់ភាគីទាំងអស់អំពី កិច្ចសហប្រតិបត្តិការប្រកបដោយសន្តិភាពនិងលក្ខណៈស្ថាបនាដើម្បីសមុទ្រខាងកើតក្លាយទៅជាតំបន់សមុទ្រដោយសន្តិភាព ស្ថិរភាព និងវិបុលភាពតាមរយៈការអនុវត្ត យ៉ាងពេញលេញនិងប្រកបដោយប្រសិទ្ធភាពនូវសេចក្ដីថ្លែងការណ៍ស្ដីពីការប្រតិបត្តិ របស់ភាគីនានានៅសមុទ្រខាងកើត (DOC) សម្រេចក្នុងពេលឆាប់ៗនូវក្រមប្រតិបត្តិ នៅសមុទ្រខាងកើត (COC) ឲ្យមានប្រសិទ្ធភាព ជាក់ស្ដែង សមស្របនឹងច្បាប់អន្តរ ជាតិ រួមទាំងអនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីច្បាប់សមុទ្រឆ្នាំ១៩៨២ (UNCLOS) ។ ក្រៅពីនោះ ភាគីនានាក៏បានសន្យាជំរុញសន្តិសុខ សុវត្ថិភាព សេរីភាពនាវាចរណ៍ និងបង្កលក្ខណៈងាយស្រួលសម្រាប់ដោះស្រាយជម្លោះនៅសមុទ្រខាងកើតដោយសន្តិវិធីផងដែរ។

សេចក្ដីថ្លែងការណ៍បានបង្ហាញការប្ដេជ្ញាចិត្តរបស់ប្រទេសសមាជិកអាស៊ានទាំងអស់នាពេលខាងមុខ អំពីការបន្តជំរុញខ្លាំងនូវកិច្ចសហប្រតិបត្តិការឆ្លើយតបនឹងជម្ងឺ រាតត្បាត តាមការណែនាំនៃក្របខ័ណ្ឌការស្ដារឡើងវិញគ្រប់ជ្រុងជ្រោយរបស់អាស៊ាន និងសេចក្ដីថ្លែងការណ៍រួមរបស់រដ្ឋមន្រ្តីការពារជាតិអាស៊ានស្ដីពីកិច្ចសហប្រតិបត្តិការ ផ្នែកការពារជាតិក្នុងការបង្ការទប់ស្កាត់ជម្ងឺរាតត្បាតផងដែរ៕

ហេង វុធ្ធី

VOV5

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue ​ អញ្ជើញអបអរសាទរឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
សហគមន៍វៀតណាមនៅឥណ្ឌារួបរួមគ្នាឆ្ពោះទៅមាតុភូមិ
៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu៖ ការផ្លាស់ប្តូរប្រវត្តិសាស្រ្ត និងការចងចាំនៅប្រទេសបារាំង
មហោស្រពផ្លូវវប្បធម៌កូរ៉េឆ្នាំ ២០២៤៖ ដើរជុំវិញប្រទេសកូរ៉េនៅកណ្តាលទីក្រុងហាណូយ
កងទ័ព និងប្រជាពលរដ្ឋ រីករាយនឹងបុណ្យចូលឆ្នាំថ្មីប្រពៃណីនៅវៀតណាម