Trending now

ខេត្តអានយ៉ាង (An Giang)៖ ជួយគាំទ្រដល់កងកំលាំងការពារព្រំដែនកម្ពុជាក្នុងការការពារនិងទប់ស្កាត់ជំងឺរាតត្បាតកូវីឌ១៩ (Covid-19)

08:46 | 12/06/2021 ហេង វុធ្ធី

យុគសម័យ - នាថ្ងៃទី ៩ ខែមិថុនា នៅច្រកព្រំដែនខាញ់ប៊ិញ (Khanh Binh) ច្រកទ្វារព្រំដែនអន្តរជាតិ (Vinh Xuong) និងបញ្ជាការដ្ឋានការពារព្រំដែនខេត្តអានយ៉ាង (An Giang) បានផ្តល់សំភារៈពេទ្យចាំបាច់និងថវិកាសំរាប់ព្យាបាលប្រមាណ ២ ពាន់លានដុង ដើម្បីគាំទ្រការការពារនិងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ សម្រាប់កងកំលាំងការពារព្រំដែននៅ ០២ ខេត្តតាកែវ ខេតរ្តកណ្តាលនៃព្រះរាជាណាចក្រកម្ពុជា។

បញ្ជូនទៅដាក់នៅដាច់ដោយឡែកភ្លាមៗនូវពលរដ្ឋវៀតណាមចំនួន ២៨១ នៅខេត្ត Tien Giang និងខេត្ត Hau Giang ដែលបានវិលត្រឡប់ស្រុកកំណើតវិញ បញ្ជូនទៅដាក់នៅដាច់ដោយឡែកភ្លាមៗនូវពលរដ្ឋវៀតណាមចំនួន ២៨១ នៅខេត្ត Tien Giang និងខេត្ត Hau Giang ដែលបានវិលត្រឡប់ស្រុកកំណើតវិញ
បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត Dak Nong ជួយគាំទ្រកងកម្លាំងការពារព្រំដែនខេត្តមណ្ឌលគីរីប្រឆាំងនឹងជំងឺកូវីដ១៩ (COVID 19) បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត Dak Nong ជួយគាំទ្រកងកម្លាំងការពារព្រំដែនខេត្តមណ្ឌលគីរីប្រឆាំងនឹងជំងឺកូវីដ១៩ (COVID 19)
ខេត្តអានយ៉ាង (An Giang)៖ ជួយគាំទ្រដល់កងកំលាំងការពារព្រំដែនកម្ពុជាក្នុងការការពារនិងទប់ស្កាត់ជំងឺរាតត្បាតកូវីឌ១៩ (Covid 19)
លោកវរសេនីយ៍ឯក Nguyen Thuong Le មេបញ្ជាការកងទ័ពការពារព្រំដែនខេត្ត An Giang ប្រគល់អំណោយជូនកម្លាំងការពារព្រំដែនកម្ពុជានៅឯស្ពាន Long Binh - ជ្រៃធំ

នាថ្ងៃទី ៩ ខែមិថុនា នៅច្រកព្រំដែនខាញ់ប៊ិញ (Khanh Binh) ច្រកទ្វារព្រំដែនអន្តរជាតិ (Vinh Xuong) និងបញ្ជាការដ្ឋានការពារព្រំដែនខេត្តអានយ៉ាង (An Giang) បានផ្តល់សំភារៈពេទ្យចាំបាច់និងថវិកាសំរាប់ព្យាបាលប្រមាណ ២ ពាន់លានដុង ដើម្បីគាំទ្រការបង្ការនិងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ សម្រាប់កំលាំងការពារព្រំដែននៅ ០២ ខេត្តតាកែវ ខេតរ្តកណ្តាលនៃព្រះរាជាណាចក្រកម្ពុជា។

នៅតាមច្រកទ្វារព្រំដែន Khanh Binh ច្រកទ្វារព្រំដែនអន្តរជាតិ Tinh Bien និងច្រកទ្វារព្រំដែនអន្តរជាតិ Vinh Xuong បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត An Giang បាន​ផ្តល់ម៉ាស់ចំនួន ៨៤ ប្រអប់ ជែលសំលាប់មេរោគចំនួន ២១០ដប ថ្នាំពេទ្យចំនួន ១២ កេស និងថវិកាចំនួន ៨១០ លានដុង ជូនកងកម្លាំងការពារព្រំដែនក្នុងខេត្តទាំងពីរគឺខេត្តតាកែវ និងខេត្តកណ្តាលដែលមានថវិកាសរុបប្រហែល ២ ពាន់លានដុង។

លោកវរសេនីយ៍ឯក Nguyen Thuong Le មេបញ្ជាការកងទ័ពការពារព្រំដែនខេត្ត An Giang សង្ឃឹមថា អាជ្ញាធរមូលដ្ឋាន កងកម្លាំងការពារព្រំដែន និងប្រជាជនកម្ពុជានឹងចូលរួមយ៉ាងសកម្មក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ ១៩ ខិតខំប្រឹងប្រែងជំនះរាល់ការលំបាកស្ថិរភាពជីវភាពរស់នៅក្នុងពេលឆាប់ៗនេះ។ លោកវរសេនីយ៍ឯក Nguyen Thuong Le រំពឹងថា កងកំលាំងការពារព្រំដែនកម្ពុជានឹងសហការឱ្យបានជិតស្និទ្ធថែមទៀតក្នុងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្ម ការទប់ស្កាត់ការឆ្លងដែនខុសច្បាប់ និងចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតប្រកបដោយប្រសិទ្ធភាព។

ហេង វុធ្ធី

Thoidai.com.vn

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

យោធភូមិភាគទី៩ (កងទ័បប្រជាជនវៀតណាម) ស្វែងរក និងប្រមូលអដ្ឋិធាតុនៃយុទ្ធជនពលីបានចំនួន ៣,៨៤២ អដ្ឋិធាតុ
ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue ​ អញ្ជើញអបអរសាទរឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
សហគមន៍វៀតណាមនៅឥណ្ឌារួបរួមគ្នាឆ្ពោះទៅមាតុភូមិ
៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu៖ ការផ្លាស់ប្តូរប្រវត្តិសាស្រ្ត និងការចងចាំនៅប្រទេសបារាំង
មហោស្រពផ្លូវវប្បធម៌កូរ៉េឆ្នាំ ២០២៤៖ ដើរជុំវិញប្រទេសកូរ៉េនៅកណ្តាលទីក្រុងហាណូយ