Trending now

ការបោះឆ្នោតសាកល្បងក្រុមប្រឹក្សា ឃុំ-សង្កាត់ នាពេលខាងមុខនេះ

09:27 | 10/06/2021 ឌីណា

ដោយការវិវឌ្ឍន៍នៃជំងឺកូវីដ-១៩ មានភាពស្មុគស្មាញ ដូច្នេះការប្រមូលមនុស្សទៅរៀនសូត្រអំពី ការបោះឆ្នោតសាកល្បងក្រុមប្រឹក្សា ឃុំ-សង្កាត់ នាពេល​ខាងមុខ​នេះ នឹងបានលុបចោល តាម​ការបញ្ជារបស់សម្តេច តេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

CPP មានប្រៀប​ក្នុងការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ​-​សង្កាត់​នាពេលខាងមុខ CPP មានប្រៀប​ក្នុងការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ​-​សង្កាត់​នាពេលខាងមុខ
រាជរដ្ឋាភិបាល​កម្ពុជាកំណត់​យក​ថ្ងៃទី​០៥ ខែមិថុនា ឆ្នាំក្រោយ ដើម្បី​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា ឃុំ សង្កាត់​ រាជរដ្ឋាភិបាល​កម្ពុជាកំណត់​យក​ថ្ងៃទី​០៥ ខែមិថុនា ឆ្នាំក្រោយ ដើម្បី​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា ឃុំ សង្កាត់​
ការបោះឆ្នោតសាកល្បងក្រុមប្រឹក្សា ឃុំ-សង្កាត់ នាពេលខាងមុខនេះ
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។ (រូបថត៖ dap.com.khmer)

នាល្ងាចថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២១ សម្ដេចតេជោ ហ៊ុន សែន បានឲ្យដឹងថា សម្ដេចទើបទទួលព័ត៌មានថា នៅថ្ងៃទី២០ មិថុនា ខាងមុខនេះ នឹងមានការបោះឆ្នោតសាកល្បងជ្រើសរើសក្រុមប្រឹក្សាឃុំ- សង្កាត់ ឆ្នាំ​២០២១ រៀបចំឡើងដោយ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)។

សម្ដេចតេជោ បន្ដថា បច្ចុប្បន្នជំងឺកូវីដ-១៩ កំពុងវាយឡុកប្រទេសកម្ពុជា ហើយក្នុងមួយថ្ងៃៗមានប្រជាជនឆ្លងរាប់រយនាក់ និងមានអ្នកស្លាប់ជារៀងរាល់ថ្ងៃ ផងដែរ។

សម្ដេចតេជោ មានប្រសាសន៍ថា «ជំងឺកូវីដ-១៩កំពុងវាយឡុក ហើយក្នុងមួយថ្ងៃៗប្រជាជនឆ្លងរាប់រយនាក់ និងមាន មនុស្សស្លាប់ជារៀងរាល់ថ្ងៃ។ ដូច្នេះគ្មានការចាំបាច់ណាដើម្បីនឹងធ្វើការបោះឆ្នោតសាកល្បងនោះទេ ព្រោះពេលវេលា នេះ យើងត្រូវផ្ដល់អាទិភាព និងប្រមូលគ្រប់កម្លាំងទាំងអស់ ដើម្បប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ វាមិនជាពេលដើម្បីប្រមូលប្រជាជនមកធ្វើការរៀនសូត្រ ហើយធ្វើការបោះឆ្នោតសាកល្បងនោះឡើយ»។

សម្ដេចតេជោ បន្ដថា ពេលវេលានេះសូម្បីតែ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ក៏ត្រូវចូលរួមដើម្បីប្រយុទ្ធ ប្រឆាំងជាមួយកូវីដ-១៩។ សម្ដេចថា ការប្រមូលប្រជាជនណាមួយ មកជួបជុំដើម្បីហ្វឹកហាត់សម្រាប់បោះឆ្នោត សាកល្បង គឺគ្មានការចាំបាច់ឡើយ។

សម្ដេចតេជោ បញ្ជាក់ថា «ខ្ញុំចេញបទបញ្ជាជូនទៅ ឯកឧត្តម លោកជំទាវ ដែលជាអភិបាលរាជធានី-ខេត្ត ទាំងអស់សូមកុំប្រមូលប្រជាជនមកធ្វើការបណ្ដុះបណ្ដាលរៀនសូត្រសម្រាប់ការបោះឆ្នោតសាកល្បងនេះ ចាប់ពេលវេលានេះតទៅ»។

សម្ដេចតេជោ ក៏សុំទោស គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ចំពោះបញ្ហាទាំងនេះ ព្រោះថា គ្មានជម្រើសណា ឲ្យល្អជាងជម្រើសនេះទេ ដើម្បីប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩។

មុននេះ មានសំនួរមួយបានដាក់ចេញ ៖ តើប្រជាពលរដ្ឋត្រូវបោះឆ្នោតតាមអនឡាញ (Online) ឬយ៉ាងណា?”

ឯកឧត្តម សោម សូរីដា ទីប្រឹក្សា គ.ជ.ប និងជាអគ្គលេខាធិការរង គ.ជ.បបញ្ជាក់បន្ថែមថា គ.ជ.ប ត្រូវរៀបចំការបោះឆ្នោត ដោយអនុវត្តតាមគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស។ ហើយការបោះឆ្នោតត្រូវធ្វើឡើងជាសកល ដោយសេរី ដោយស្មើភាព ដោយចំពោះ និងតាមវិធីជ្រើសរើសឆ្នោតជាសម្ងាត់ ពោលគឺមិនមែនបោះឆ្នោតតាមប្រព័ន្ធអនឡាញ (Online) នោះទេ ។

សូមជម្រាបជូនថា ប្រសិនបើការបោះឆ្នោតសាកល្បងនៅពាក់កណ្តាលឆ្នាំ២០២១ ដំណើរការល្អ ប្រកបដោយសុវត្ថិភាព និងប្រសិទ្ធភាព កម្មវិធីទំនើបកម្មនៃដំណើរការនេះ នឹងយកទៅអនុវត្តសម្រាប់ការបោះឆ្នោតសកលនៅឆ្នាំ២០២២ និងឆ្នាំ២០២៣៕

ឌីណា

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

បុណ្យ “យើងគឺជាមនុស្សតែមួយ” -  រួមចំណែកជំរុញការផ្លាស់ប្តូរវប្បធម៌រវាងវៀតណាម និងកូរ៉េខាងត្បូង
អ្នកជំនាញ IMF៖ វៀតណាមជាគោលដៅដ៏ទាក់ទាញសម្រាប់វិនិយោគិនបរទេស
វេទិកាអនាគតអាស៊ាន (ASEAN Future Forum - AFF) - វៀតណាមរួមវិភាគទានដើម្បីអនាគតអាស៊ាន
អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោក Do Hung Viet: វៀតណាមមានបំណងចង់លើកកម្ពស់តួនាទីដឹកនាំ និងជាស្នូលក្នុងកិច្ចសហប្រតិបត្តិការនៅតំបន់និងពិភពលោក
វិចីត្រករ​​ Bui Quy Phong - រឿងរ៉ាវវិចិត្រករគូររបាំងមុខ នៅទីក្រុងបុរាណហូយអាន