Trending now

ការលើកសំណើគាំទ្រដល់ប្រជាជននិងអាជីវកម្ម ក្នុងអំឡុងពេលនៃការរីករាលដាលជំងឺ Covid-19

10:06 | 09/06/2021 ឌីណា

យុគសម័យ - នៅចំពោះមុខនឹងការវិវឌ្ឍន៍កាន់តែស្មុគស្មាញការរីករាលដាលនៃជំងឺ Covid-19 ក្រសួងការងារ យុទ្ធជនពិការនិងសង្គមកិច្ចគ្រោងនឹងលើកសំណើរទៅរដ្ឋាភិបាលឱ្យធ្វើវិសោធនកម្មនិងបំពេញបន្ថែមបទប្បញ្ញត្តិស្តីពីការផ្អាកបង់ថ្លៃជាបណ្តោះអាសន្នចូលក្នុងមូលនិធិចូលនិវត្តន៍និងមូលនិធិសម្រាប់អ្នកស្លាប់ចំពោះអ្នកប្រើប្រាស់ពលករ ដែលរងផលប៉ះពាល់ដោយជំងឺរាតត្បាត Covid-19 និងមានលក្ខខណ្ឌ "បន្ធូរបន្ថយ" មួយចំនួនសម្រាប់អាជីវកម្ម។

ក្រសួងសុខាភិបាលវៀតណមាបានចរចារជាមួយក្រុមហ៊ុន Johnson & Johnson អំពីការផ្ទេរបច្ចេកវិទ្យា ដើម្បីផលិតវ៉ាក់សាំង Covid-19 ក្រសួងសុខាភិបាលវៀតណាមបានធ្វើការចរចារជាមួយក្រុមហ៊ុន Johnson & Johnson អំពីការផ្ទេរបច្ចេកវិទ្យា ដើម្បីផលិតវ៉ាក់សាំង Covid-19
"ផ្ទះបាយយុវជន" ផ្គត់ផ្គង់ស្បឿងអាហារដល់កងម្លាំងជួរមុខប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺ Covid-19
ការលើកសំណើគាំទ្រដល់ប្រជាជននិងអាជីវកម្ម ក្នុងអំឡុងពេលនៃការរីករាលដាលជំងឺ Covid-19
រូបថតឧទាហរណ៍

ការផ្ទុះឡើងនៃជំងឺរាតត្បាតបានជះឥទ្ធិពលយ៉ាងខ្លាំងដល់ទីផ្សារការងារផលិតកម្មនិងការធ្វើអាជីវកម្ម នៅខេត្ត Bac Ninh និងខេត្ត Bac Giang ។ នៅចុងខែឧសភា ខេត្ត Bac Giang ត្រូវបិទខ្ទប់តំបន់ឧស្សាហកម្មចំនួន ៤ ជាបណ្តោះអាសន្ន ដោយមានសហគ្រាសចំនួន ៣២២ ដែលមានពលករសរុបជិត ១៥ ម៉ឺននាក់ត្រូវបានឈប់សំរាកពីការងារជាបណ្តោះអាសន្ន។ ខេត្ត Bac Ninh មានពលករចំនួន ៤២ ពាន់នាក់ក្នុងចំណោមពលករសរុប ៣២០ ពាន់នាក់ដែលត្រូវឈប់សំរាកពីការងារ។ ទីក្រុង Hai Phong មានពលករច្រើនជាង ៣០.០០០ នាក់ ដែលរងផលប៉ះពាល់អវិជ្ជមាន។ នៅរដ្ឋធានី Ha Noi ទីក្រុង Ho Chi Minh ទីក្រុង Da Nang ខេត្ត Vinh Phuc…តំបន់បិទខ្ទប់និងតំបន់អនុវត្តវិធានការរក្សាគម្លាតសង្គមមួយចំនួនត្រូវផ្អាកសកម្មភាពអាជីវកម្មនិងផលិតកម្មដែលមិនចាំបាច់ បានធ្វើឱ្យប៉ះពាល់ដល់ការងាររបស់ពលកររាប់លាននាក់។

បើប្រៀបធៀបនឹងបទប្បញ្ញត្តិនាពេលបច្ចុប្បន្ន ក្រសួងការងារយុទ្ធជនពិការនិងសង្គមកិច្ចបានបន្ធូរបន្ថយលក្ខខណ្ឌសម្រាប់អាជីវកម្ម កាត់បន្ថយអត្រាពលករដែលឈប់សំរាកពីការងារ ផ្អាកកិច្ចសន្យាពលកម្មនិងឈប់សម្រាកដែលគ្មានប្រាក់ខែពី ២០% ចុះទៅដល់ ១០% ។ ពេលវេលានៃការផ្អាកបង់ថ្លែចូលក្នុងមូលនិធិចូលនិវត្តន៍និងមូលនិធិសម្រាប់អ្នកស្លាប់ មុនពេលដាក់សំណុំរឿងក៏ត្រូវបានកែសម្រួលពី "មិនលើសពី 03 ខែ" ឡើងទៅ "មិនលើសពី 06 ខែ" ទោះជាយ៉ាងណាក៏ដោយ រយៈពេលនៃការផ្អាកបង់ថ្លៃចូលមូលនិធីទាំងពីរនេះមិនលើសពី 12 ខែ។

ជាមួយនឹងសំណើនេះផ្នែកធានារាប់រងសង្គមវៀតណាមយល់ស្របនឹងគោលការណ៍នៃការផ្អាកបង់ថ្លៃចូលក្នុងមូលនិធីចូលនិវត្តន៍និងមូលនិធិសម្រាប់អ្នកស្លាប់ សម្រាប់អ្នកប្រើប្រាស់ពលករដែលរងផលប៉ះពាល់ដោយជំងឺរាតត្បាត Covid-19 ហើយស្នើបំពេញបន្ថែមនូវលក្ខខណ្ឌចំពោះមុខសញ្ញាបន្ធូរបន្ថយ។

ដូច្នោះហើយ ការផ្អាកបង់ថ្លៃជាបណ្តោះអាសន្នចូលមូលនិធិចូលនិវត្តន៍និងមូលនិធិសម្រាប់អ្នកស្លាប់ចំពោះអ្នកប្រើប្រាស់ពលកដែលរងផលប៉ះពាល់ដោយជំងឺរាតត្បាត Covid-19 នាំឱ្យមានការថយចុះចំនួន ១០% ឬច្រើនជាងនេះនៅក្នុងចំនួនពលករដែលចូលរួមក្នុងការធានារ៉ាប់រងសង្គម នៅពេលដាក់សំណុំឯកសារ បើប្រៀបធៀបនឹងខែមេសា ឆ្នាំ ២០២១ បានបង់ថ្លៃធានារ៉ាប់រងសង្គមពេញលេញ ធានារ៉ាប់រងគ្មានការងារធ្វើរហូតដល់ដំណាច់ខែមេសាឆ្នាំ ២០២១ ហើយមានសកម្មភាពក្នុងវិស័យមួយចំនួន ដូចជាការដឹកជញ្ជូន (អាកាសចរណ៍ ផ្លូវគោក ផ្លូវទឹក) ។ សណ្ឋាគារ ភោជនីយដ្ឋាន ទេសចរណ ការអប់រំ វប្បធម៌ កីឡាឬអាជីវកម្មដែលកំពុងប្រតិបត្តិការនៅក្នុងតំបន់ឧស្សាហកម្ម,តំបន់កែច្នៃនាំចេញ, តំបន់បច្ចេកវិទ្យាខ្ពស់, តំបន់សេដ្ឋកិច្ចឬតំបន់ធ្វើការដែលប្រមូលផ្តុំត្រូវដាក់នៅដាច់ឡែក តំបន់បិទឃ្ទប់តាមសំណូមពររបស់ស្ថាប័នមានសមត្ថកិច្ច។

សំដៅផ្តល់ការគាំទ្រឱ្យបានទាន់ពេលវេលានិងកាត់បន្ថយការលំបាកសម្រាប់អ្នកចូលរួមធានារ៉ាប់រងសង្គមក្នុងកំឡុងពេលមានជំងឺរាតត្បាត Covid-19 ធានារាប់រងសង្គមវៀតណាមក៏បានផ្ញើលិខិតជាលាយលក្ខណ៍អក្សរ ដើម្បីគាំទ្រដល់ពលករជាករណី F1 និង F2 ដែលត្រូវធ្វើចត្តាឡីស័កពីមូលនិធិធានារ៉ាប់រងគ្មានការងារធ្វើ។ ដូច្នោះហើយ ប្រជាជនដែលត្រូវបានការជួយឧបត្ថម្ភរគឺពលករដែលបានចូលរួមក្នុងការធានារ៉ាប់រងគ្មានការងារធ្វើជាករណី F1 និង F2 ដែលត្រូវធ្វើចត្តាឡីស័ក រួមមាន៖ ធ្វើចត្តាឡីស័កនៅតាមមណ្ឌលវេជ្ជសាស្រ្ត កន្លែងធ្វើចត្តាឡីស័ក ប្រមូលផ្តុំនៅក្នុងតំបន់ឧស្សាហកម្ម តំបន់កែច្នៃនាំចេញ។ ល។ កន្លែងធ្វើការ ឬនៅឯផ្ទះ; និងត្រូវមានសេចក្តីសម្រេចចិត្តធ្វើចត្តាឡីស័ករបស់អាជ្ញាធរមានសមត្ថកិច្ចដែលនឹងទទួលបានការជួយឧបត្ថម្ភ ៨០,០០០ ដុង / ម្នាក់ / ថ្ងៃ។ រយៈពេលទទួលបានការឧបត្ថម្ភរនេះគឺជាពេលវេលាជាក់ស្តែងដែលពលករនេះត្រូវធ្វើចត្តាឡីស័ក តាមសេចក្តីសម្រេចរបស់អាជ្ញាធរមានសមត្ថកិច្ច។ រយៈពេលនៃការអនុវត្តចាប់ពីថ្ងៃទី ១ ខែមិថុនាឆ្នាំ ២០២១ ដល់ថ្ងៃទី ៣១ ខែធ្នូឆ្នាំ ២០២១ ៕

ឌីណា

nhandan

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

គណៈប្រតិភូខេត្ត Tra Vinh (ប្រទេសវៀតណាម)អុជធូបគោរពវិញ្ញាណក្ខន្ធយុទ្ធជនពលីនៅស្ដូបមិត្តភាពកម្ពុជា-វៀតណាម
អ៊ីស្រាអែល៖ សិក្ខាសាលា "៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu"
ឱកាសលើកកម្ពស់ចំណេះដឹង និងជំនាញសម្រាប់ធនធានមនុស្សក្នុងវិស័យស្តារនីតិសម្បទា
បុណ្យ “យើងគឺជាមនុស្សតែមួយ” -  រួមចំណែកជំរុញការផ្លាស់ប្តូរវប្បធម៌រវាងវៀតណាម និងកូរ៉េខាងត្បូង
អ្នកជំនាញ IMF៖ វៀតណាមជាគោលដៅដ៏ទាក់ទាញសម្រាប់វិនិយោគិនបរទេស