Trending now

ទោះបីត្រឹមតែជាសំលេងតូចតាចក៏ដោយ ប៉ុន្តែខ្ញុំចង់ផ្តល់ជូនដល់ជនរងគ្រោះដោយសារជាតិគីមីពណ៌លឿងទុំ/ឌីអូស៊ីត

09:57 | 08/06/2021 ហេង វុធ្ធី

យុគសម័យ - លោកស្រី Maggie Brooks ដែលជាមិត្តភក្តិមកមួយរូបពីប្រទេសកូស្តារីកា (Costa Rica)​ អស់រយៈពេលជិតមួយទសវត្សរ៍ហើយបានរួមជាមួយមិត្តភក្តិរបស់លោកស្រីបរិច្ចាគប្រាក់ដើម្បីសាងសង់ផ្ទះមេត្តាធ៌មសម្រាប់ជូនដល់ជនរងគ្រោះដោយជាតិគីមីពណ៌លឿងទុំនៅតាមតំបន់មួយចំនួនក្នុងប្រទេសវៀតណាម។

«ខ្ញុំនៅតែជឿជាក់ថាយុត្តិធម៌នឹងមកដល់ជនរងគ្រោះដោយជាតិគីមីពុលពណ៌លឿងទុំនៅប្រទេសវៀតណាម» «ខ្ញុំនៅតែជឿជាក់ថាយុត្តិធម៌នឹងមកដល់ជនរងគ្រោះដោយជាតិគីមីពុលពណ៌លឿងទុំនៅប្រទេសវៀតណាម»
មិនបញ្ឈប់រហូតដល់ក្រុមហ៊ុនដែលផលិតសារធាតុគីមីពណ៌លឿងទុំទទួលខុសត្រូវចំពោះកំហុសរបស់ពួកគេ មិនបញ្ឈប់រហូតដល់ក្រុមហ៊ុនដែលផលិតសារធាតុគីមីពណ៌លឿងទុំទទួលខុសត្រូវចំពោះកំហុសរបស់ពួកគេ
ទោះបីត្រឹមតែជាសំលេងតូចតាចក៏ដោយ ប៉ុន្តែខ្ញុំចង់ផ្តល់ជូនដល់ជនរងគ្រោះដោយសារជាតិគីមីពណ៌លឿងទុំ/ឌីអូស៊ីត

តាមលោកស្រីរដ្ឋាភិបាលអាមេរិក គួរតែតម្រូវឱ្យក្រុមហ៊ុនគីមីត្រូវធានាថាពួកគេមិនផលិតហើយគួរតែរកវិធីដើម្បីសំអាតជាតិពុលជាដើម។ លោកស្រី Maggie Brooks មានប្រសាសន៍ថា“ ខ្ញុំបានដឹងតិចតួចណាស់អំពីពតិមាននៃសារធាតុគីមីពុលពណ៌លឿងទុំ និងផលប៉ះពាល់នៃការបំផ្លិចបំផ្លាញរបស់វាជាច្រើនឆ្នាំមកលើប្រជាជនវៀតណាមនិងបរិស្ថានរបស់ពួកគេ។នៅពេលមកពីប្រទេសស្វីសខ្ញុំមិនមានចំណេះដឹងជាក់ស្តែងច្រើនអំពីរឿងបែបនេះទេ។ ប៉ុន្តែក្នុងឆ្នាំ ២០១១ ឯកអគ្គរដ្ឋទូតហ័ងកុងធុយ (Hoang Cong Thuy) និងសមាគមជនរងគ្រោះនៃជាតិគីមីពុលពណ៌លឿងទុំ (វៀតណាម) បានអញ្ជើញខ្ញុំឱ្យមកធ្វើទស្សនកិច្ចនៅប្រទេសវៀតណាម ដើម្បីមើលឃើញដោយផ្ទាល់ភ្នែកនូវផលវិបាកដ៏ធ្ងន់ធ្ងរសម្រាប់ក្រុមគ្រួសារនៃជនរងគ្រោះដោយសារជាតិពុលដ៏រន្ធត់នេះ។ គាត់បាននាំខ្ញុំទៅលេងគ្រួសារដែលរស់នៅក្នុងផ្ទះល្វែងតូចមួយ។ កូនស្រីរបស់ម្ចាស់ផ្ទះបំបាត់បង់ទាំងស្រុងសមត្ថភាពនៃកាយសម្បទាអស់រយៈពេលជាង ៣០ ឆ្នាំចាប់តាំងពីនាងចាប់កំណើត។ ពួកគេក៏មានកូនប្រុសម្នាក់ដែលពិការភ្នែកនិងមានពិការភាពយ៉ាងធ្ងន់ធ្ងរដែលធ្វើឱ្យការដើរចុះឡើងពិបាកខ្លាំងណាស់។ ទោះជាយ៉ាងណាក៏ដោយគាត់នៅតែស្រឡាញ់ជីវិតហើយ ថែមទាំងដឹងពីរបៀបលេងចាប៉ីឃ្លោកទៀតផង។ ខ្ញុំពិតជារំជួលចិត្តណាស់ហើយបានសរសេរកំណាព្យមួយជូនគាត់” ។

ទោះបីត្រឹមតែជាសំលេងតូចតាចក៏ដោយ ប៉ុន្តែខ្ញុំចង់ផ្តល់ជូនដល់ជនរងគ្រោះដោយសារជាតិគីមីពណ៌លឿងទុំ/ឌីអូស៊ីត
លោកស្រីបានចូលរួមការសាងសង់ផ្ទះមេត្តាធំ៌ជាមួយប្រជាជន

នាងបានបន្ថែមទៀតថា “ក្រោយចាកចេញពីប្រទេសវៀតណាមខ្ញុំដឹងថាខ្ញុំចាំបាច់ត្រូវជួយឧបត្ថម្ភ​​ដើម្បីបង្ហាញសេចក្តីស្រឡាញ់របស់ខ្ញុំដល់មនុស្សដែលមិនមានសំណាងបែបនេះ។ ការពិតវាមិនងាយស្រួលទេក្នុងការស្វែងរកមនុស្សដែលមានឆន្ទៈជួយឧប្ត្ថម្ភជនរងគ្រោះជាពិសេសពួកគេមិនដែលរងវេទនាពីផលប៉ះពាល់និងមិនដែលបានជួបជនរងគ្រោះវៀតណាមផងនោះ។ ប៉ុន្តែខ្ញុំធ្វើបានហើយនូវប្រការល្ប្រសើរនោះគឺផ្ទះដំបូងរបស់យើងត្រូវបានសាងសង់រួចរាល់ហើយ។ ខ្ញុំត្រូវបានគេសួរថាតើខ្ញុំនឹងជួយដោយការអាណិតអាសូរឬវាមិនមែនជាការអាណិតទេ ប៉ុន្តែពិតប្រាកដថាវាមិនមែនជាការអាណិតអាសូរទេគឺជាសេចក្តីស្រឡាញ់និងការយកចិត្តទុកដាក់ចំពោះអ្នកដែលត្រូវយោគយល់ហើយពូកគេមិនត្រូវបានគេបំភ្លេចចោលពីការឈឺចាប់របស់ពួកគេឡើយ។ សុន្ទរកថាវែងអន្លាយនិងប្រសាសន៍ល្អៗមិនស្មើសកម្មភាពដែលបង្ហាញថាអ្នកយកចិត្តទុកដាក់ហើយដូច្នេះផ្ទះទីពីរ និងទីបីត្រូវបានសាងសង់។ ខ្ញុំបានព្យាយាមសាងសង់ផ្ទះយ៉ាងហោចណាស់មួយខ្នងក្នុងមួយឆ្នាំ” ។

ចំពោះរដ្ឋាភិបាលសហរដ្ឋអាមេរិកខ្ញុំមិនដឹងថាត្រូវនិយាយអ្វីក្រៅពីអ្វីដែលពួកគេត្រូវទទួលស្គាល់ចំពោះខ្លួនគេនិងពិភពលោកថាពួកគេខុសហើយសន្យាថានឹងមិនប្រព្រឹត្តម្តងទៀតឡើយហើយស្នើសុំឱ្យក្រុមហ៊ុនគីមីត្រូវប្រាកដថាពួកគេមិនផលិតហើយគួរតែរកវិធីសម្អាតសារធាតុគីមីពុលនេះ។ ហើយជាការពិតរដ្ឋាភិបាលទាំងពីរចាំបាច់ត្រូវព្រមព្រៀងគ្នាអំពីរបៀបដែលរដ្ឋាភិបាលសហរដ្ឋអាមេរិកនិងរោងចក្រគីមីនឹងផ្តល់សំណងយ៉ងដូចម្តេច។ អ្វីដែលយើងធ្វើក្នុងជីវិតមិនថា ធំឬតូចអ្វីដែលសំខាន់បំផុតគឺយើងអាចអោយទកសញ្ញាសំគាល់នៅក្នុងបេះដូងពីព្រោះសញញញាសំគាល់ក្នុងបេះដូងមិនអាចមើលឃើញទេប៉ុន្តែអាចទទួលអារម្មណ៍បាន៕

ហេង វុធ្ធី

Thoidai.com.vn

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សហគមន៍វៀតណាមនៅឥណ្ឌារួបរួមគ្នាឆ្ពោះទៅមាតុភូមិ
៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu៖ ការផ្លាស់ប្តូរប្រវត្តិសាស្រ្ត និងការចងចាំនៅប្រទេសបារាំង
មហោស្រពផ្លូវវប្បធម៌កូរ៉េឆ្នាំ ២០២៤៖ ដើរជុំវិញប្រទេសកូរ៉េនៅកណ្តាលទីក្រុងហាណូយ
កងទ័ព និងប្រជាពលរដ្ឋ រីករាយនឹងបុណ្យចូលឆ្នាំថ្មីប្រពៃណីនៅវៀតណាម
វៀតណាម និងកម្ពុជាពង្រឹងកិច្ចសហប្រតិបត្តិការរវាងស្ថាប័នជួរមុខ និងស្ថាប័ននយោបាយសង្គម