Trending now

VAA ៖បរិច្ចាគថវិកាជាង ១០០ លានដុង ដើម្បីជួយកុមារនិងស្ត្រីជួបការលំបាកដែលរងគ្រោះ ដោយការជួញដូរមនុស្ស

10:38 | 04/06/2021 ឌីណា

យុគសម័យ - សមាគមអតីតនិស្សិតវៀតណាម នៅប្រទេសអូស្រ្តាលី (VAA) នៅរដ្ឋ New South Wales ទើបតែបានរៀបចំពិធីសំណេះសំណាល ក្នុងឱកាសអបអរខួបមួយឆ្នាំរបស់សមាគមដោយមានសកម្មភាពជាច្រើន ដើម្បីជួបប្រាស្រ័យទាក់ទងជាមួយគ្នា និងរៃអង្គាស ដើម្បីជួយដល់កុមារជួបការលំបាកនៅក្នុងប្រទេស​វៀតណាម។

អន្តរជាតិវាយតម្លៃខ្ពស់ចំពោះគោលនយោបាយរបស់វៀតណាមទាក់ទងនឹងការជួញដូរមនុស្ស អន្តរជាតិវាយតម្លៃខ្ពស់ចំពោះគោលនយោបាយរបស់វៀតណាមទាក់ទងនឹងការជួញដូរមនុស្ស
កុមារនិងស្ត្រីត្រូវបានផ្តល់អាទិភាពជាចម្បងក្នុងតំបន់ដាក់នៅដាច់ដោយឡែកទប់ស្កាត់ជំងឺកូវីដ១៩ កុមារនិងស្ត្រីត្រូវបានផ្តល់អាទិភាពជាចម្បងក្នុងតំបន់ដាក់នៅដាច់ដោយឡែកទប់ស្កាត់ជំងឺកូវីដ១៩

នៅក្នុងជំនួបនេះ លោកអនុប្រធាន VAA Ho Minh Giang បានពិនិត្យឡើងវិញនូវសកម្មភាពសំខាន់ៗ​ របស់សមាគមនិងអតីតនិស្សិតវៀតណាម នៅប្រទេសអូស្ត្រាលី ក្នុងរយៈពេលមួយឆ្នាំកន្លងមក រួមមានការតភ្ជាប់និស្សិតជាច្រើនជំនាន់ដែលបានសិក្សានៅទីនេះ ផ្លាស់ប្តូរព័ត៌មានចំណេះដឹងវិជ្ជាជីវៈ បទពិសោធន៍ក្នុងជីវិត ជំរុញនិង គាំទ្រនឹងលើកទឹកចិត្តដល់និស្សិតដែលកំពុងសិក្សានៅស្ថាប័នបណ្តុះបណ្តាលនៃប្រទេសសាមី។

VAA ៖បរិច្ចាគថវិកាជាង ១០០ លានដុង ដើម្បីជួយកុមារនិងស្ត្រីជួបការលំបាកដែលរងគ្រោះ ដោយការជួញដូរមនុស្ស
ការសម្តែងសិល្បៈនៅក្នុងជំនួបនេះ។

យោងតាមលោកអនុប្រធាន VAA Ho Minh Giang បានឱ្យដឹងថា ក្នុងរយៈពេលមួយឆ្នាំមានការបម្រែបម្រួលយ៉ាងស្មុគស្មាញនេះ សមាជិករបស់ VAA មានសកម្មភាពសហគមន៍ជាក់ស្តែង ដូចជា ការរៃអង្គាសដើម្បីជួយគាំទ្រប្រជាជនដែលរងគ្រោះ ដោយទឹកជំនន់ នៅភាគកណ្តាលនៃប្រទេស ផ្តល់អាហារូបករណ៍ដល់កុមារក្រីក្រ​ នៅប្រទេសវៀតណាម ជួយឧបត្ថម្ភនិស្សិតវៀតណាមដែលជាប់គាំងនៅប្រទេសអូស្ត្រាលីក្នុងកំឡុងពេលដែល​ជំងឹកូវីដ ១៩ រីករាលដាល ...

VAA ៖បរិច្ចាគថវិកាជាង ១០០ លានដុង ដើម្បីជួយកុមារនិងស្ត្រីជួបការលំបាកដែលរងគ្រោះ ដោយការជួញដូរមនុស្ស
គណៈកម្មការគ្រប់គ្រងសមាគមន៍នេះបានកាត់នំខួបកំណើត។

ក្នុងឱកាសនោះ អតីតនិស្សិតវៀតណាមនិងភ្ញៀវកិត្តិយសបានឆ្លើយតបយ៉ាងសកម្មចំពោះគំនិតផ្តួចផ្តើមរបស់ VAA ក្នុងការបរិច្ចាគសប្បុរសធម៌និងដេញថ្លៃរូបគំនូររបស់ពួកគេបានទទួលទឹកប្រាក់សរុបជាង ៦.៣០៧.០០ ដុល្លារអូស្រ្តាលី (ជាង ១១០ លានដុង) សំរាប់ជួយដល់កុមារវៀតណាមមានស្ថានភាពលំបាក ក្នុងឱកាសអន្តរជាតិទិវាកុមារ ថ្ងៃទី១ ខែមិថុនា និងជួយស្ត្រីដែលរងគ្រោះដោយការជួញដូរមនុស្សឆ្លងកាត់ព្រំដែន។

VAA ៖បរិច្ចាគថវិកាជាង ១០០ លានដុង ដើម្បីជួយកុមារនិងស្ត្រីជួបការលំបាកដែលរងគ្រោះ ដោយការជួញដូរមនុស្ស
ការដេញថ្លៃគំនូរ ដើម្បីរៃអង្គាសថវិកាសម្រាប់កុមារក្រីក្រនៅប្រទេសវៀតណាម។

លើសពីនេះ គណៈកម្មការរៀបចំកម្មវិធីនេះក៏បានផ្តល់អំណោយដល់កុមារក្នុងឱកាសទិវាកុមារអន្តរជាតិ ថ្ងៃទី១ ខែមិថុនាផងដែរ ។

VAA ត្រូវបានបង្កើតឡើងជាផ្លូវការនៅឆ្នាំ ២០២០ និងមានតួនាទីស្របតាមច្បាប់អូស្ត្រាលីក្នុ ងគោលបំណងតភ្ជាប់អតីតនិស្សិតវៀតណាមជាច្រើនជំនាន់ នៅអូស្ត្រាលី ។ VAA សង្ឃឹមថា នឹងអាចក្លាយជាស្ពានតភ្ជាប់ទំនាក់ទំនងរវាងវៀតណាមនិងអូស្ត្រាលី ក៏ដូចជាបណ្តាប្រទេសដែលពួកគេរស់នៅ។

នាពេលខាងមុខ សមាគមក៏នឹងស្រាវជ្រាវនិងរៀបចំសកម្មភាពបន្ថែមទៀត ដើម្បីបង្កើនភាពស្អិតរមួតរវាងបណ្តាសមាជិកនិងចូលរួមវិភាគទានប្រកបដោយអត្ថន័យដល់សហគមន៍៕

ឌីណា

thoidai.com.vn

Tags:

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

គណៈប្រតិភូខេត្ត Tra Vinh (ប្រទេសវៀតណាម)អុជធូបគោរពវិញ្ញាណក្ខន្ធយុទ្ធជនពលីនៅស្ដូបមិត្តភាពកម្ពុជា-វៀតណាម
អ៊ីស្រាអែល៖ សិក្ខាសាលា "៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu"
ឱកាសលើកកម្ពស់ចំណេះដឹង និងជំនាញសម្រាប់ធនធានមនុស្សក្នុងវិស័យស្តារនីតិសម្បទា
បុណ្យ “យើងគឺជាមនុស្សតែមួយ” -  រួមចំណែកជំរុញការផ្លាស់ប្តូរវប្បធម៌រវាងវៀតណាម និងកូរ៉េខាងត្បូង
អ្នកជំនាញ IMF៖ វៀតណាមជាគោលដៅដ៏ទាក់ទាញសម្រាប់វិនិយោគិនបរទេស