Trending now

សមាគមសហគ្រិនវ័យក្មេងវៀតណាមបានបរិច្ចាគអង្ករ ១៥ តោនដែលជួយដល់ប្រជាជនកម្ពុជា

23:26 | 14/05/2021 ឌីណា

យុគសម័យ - នាព្រឹកថ្ងៃទី ១៤ ខែឧសភា តំណាងសមាគមសហគ្រិនវ័យក្មេងវៀតណាមបានឧបត្ថម្ភអង្ករចំនួន ១៥ តោន ជូនដល់ស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំនៅទីក្រុង Ho Chi Minh ដើម្បីជួយគាំទ្រដល់ប្រជាជនកម្ពុជាឱ្យជៀសផុតពីការរីករាលដាលនៃជំងឺរាតត្បាត COVID-១៩ ។

អ្នកបង្កើត “ម៉ាស៊ីន ATM អង្ករ” ដែលបន្តបង្កើត “ម៉ាស៊ីន ATM ម៉ាស់”ចែកចាយ ដោយឥតគិតថ្លៃ អ្នកបង្កើត “ម៉ាស៊ីន ATM អង្ករ” ដែលបន្តបង្កើត “ម៉ាស៊ីន ATM ម៉ាស់”ចែកចាយ ដោយឥតគិតថ្លៃ
HUFO បានប្រគល់ម៉ាស៊ីន ATM អង្ករនិង អង្ករ ១៦ តោនដល់ប្រជាជនដែលស្ថិតក្នុងស្ថានភាពលំបាកដោយសារការរីករាលដាលនៃជំងឺរាតត្បាតកូវិដ១៩ HUFO បានប្រគល់ម៉ាស៊ីន ATM អង្ករនិង អង្ករ ១៦ តោនដល់ប្រជាជនដែលស្ថិតក្នុងស្ថានភាពលំបាកដោយសារការរីករាលដាលនៃជំងឺរាតត្បាតកូវិដ១៩
សមាគមសហគ្រិនវ័យក្មេងវៀតណាមបានបរិច្ចាគអង្ករ ១៥ តោនដែលជួយដល់ប្រជាជនកម្ពុជា

លោក Hoang Anh Tuan អ្នកបង្កើតឡើង “ATM អង្ករ “តំណាងឱ្យសមាគមសហគ្រិនវ័យក្មេង​វៀតណាមជូនប័ណ្ណនិមិត្តរូបនៃអង្ករ ០៥ តោនដល់ស្ថានអគ្គកុងស៊ុលកម្ពុជា នៅទីក្រុង Ho Chi Minh

តំណាងសមាគមសហគ្រិនវ័យក្មេងវៀតណាមបានជួបសវនាការជាមួយស្ថានអគ្គកុងស៊ុលកម្ពុជា ដើម្បីបរិច្ចាគអង្ករចំនួន ១៥ តោន ដើម្បីជួយប្រជាជនជំនះការលំបាក ដោយការរីករាលដាលនៃជំងឺ Covid - ១៩ ។

ដូច្នោះអង្ករចំនួន ១៥ តោននឹងត្រូវបានបញ្ជូនដោយផ្ទាល់ទៅកាន់សមាគមកាកបាទក្រហមកម្ពុជា ដើម្បីជួយដល់ប្រជាជនកម្ពុជាដែលជួបការលំបាក នៅក្នុងតំបន់ដែលផ្ទុះឡើាងនៃជំងឺ Covid – ១៩ តាមរយៈ ម៉ាស៊ីន “ATM អង្ករ “ ចំនួន ៤ គ្រឿងដែលបង្កើតឡើងដោយលោក Hoang Anh Tuan ឧបត្ថម្ភនិងប្រគល់ជូនព្រះរាជាណាចក្រកម្ពុជាក្នុងកំឡុងពេលនៃជំងឺរាតត្បាត Covid- ១៩ នៅឆ្នាំ ២០២០ ។

លោក សុខដា រ៉េត ស្ថានអគ្គកុងស៊ុលកម្ពុជាមានប្រសាសន៍ថា “ យើងបានវាយតំលៃខ្ពស់ចំពោះការដែលយុវជនវៀតណាមបានជួយគាំទ្រប្រជាជនកម្ពុជា។ នេះក៏ជាទឹកចិត្តរវាងវៀតណាមនិងកម្ពុជាជាទូទៅដែលរួមសុខរួមទុក​និងជួយគ្នាទៅវិញទៅមក ក្នុងគ្រាលំបាកនិងទុក្ខវេទនា” ។

សមាគមសហគ្រិនវ័យក្មេងវៀតណាមបានបរិច្ចាគអង្ករ ១៥ តោនដែលជួយដល់ប្រជាជនកម្ពុជា
វិចិត្រករ Dai Nghia(ឆ្វេង) ជូនប័ណ្ណនិមិត្តរូបនៃអង្ករ ១០ តោនដល់ស្ថានអគ្គកុងស៊ុលកម្ពុជានៅទីក្រុង Ho Chi Minh ។

យោងតាមអគ្គកុងស៊ុលកម្ពុជា រដ្ឋាភិបាលកម្ពុជាបានអនុញ្ញាតឱ្យភ្នាក់ងារតំណាងបរទេសទាំងអស់និងក្រុមហ៊ុនវៀតណាមដែលកំពុងធ្វើអាជីវកម្ម នៅព្រះរាជាណាចក្រកម្ពុជាទទួលបានការចាក់វ៉ាក់សាំងដោយឥតគិតថ្លៃ ជួយឱ្យប្រជាជនមានអារម្មណ៍ថាមានសុវត្ថិភាពក្នុងការធ្វើការនិងរស់នៅក្នុងប្រទេសកម្ពុជា រួមជាមួយគ្នា ដើម្បីជៀសផុតនិង នឹងយកឈ្នះលើការរីករាលដាលនៃជំងឺរាតត្បាត COVID-១៩៕

ឌីណា

Tin tuc

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

របាយការណ៍ UPR វដ្តទី ៤ របស់វៀតណាមធានាគោលការណ៍តម្លាភាព កិច្ចសហប្រតិបត្តិការការសន្ទនាជាក់ស្ដែងនិងការស្ថាបនា
ទីក្រុងហូជីមិញ​​ - ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីកម្ពុជា-ឡាវ-មីយ៉ាន់ម៉ា-ថៃ
សមាគមនារីវៀតណាមនៅហុងគ្រីមានបំណងប្រារព្ធខួបលើកទី ២០ របស់ខ្លួន
ពិព័រណ៍សៀវភៅអនឡាញបម្រើប្រជាជនវៀតណាមនៅបរទេស
UNDP ត្រៀម​ខ្លួន​ជា​ស្រេច​ដើម្បី​ជួយ​វៀតណាម​ក្នុង​ការ​ជំរុញ​ការ​ប្រែ​ក្លាយ​បៃតង​ក្នុង​វិស័យ​ទេសចរណ៍