Trending now

កងទ័ពការពារព្រំដែនវៀតណាមបានប្រគល់អំណោយជាសម្ភារៈពេទ្យជូនដល់ប្រទេសកម្ពុជា

15:44 | 12/05/2021 ឌីណា

យុគសម័យ - នាថ្ងៃទី ១១ ឧសភា នៅឯបង្គោលព្រំដែនលេខ ១៧១ ច្រកទ្វារ​ព្រំដែន​អន្តរជាតិ​Moc Bai ខេត្ត Tay Ninh ត្រូវបានអនុញ្ញាត ដោយបញ្ជាការដ្ឋាន កងទ័ពការពារ​ព្រំដែនវៀតណាម បញ្ជាការដ្ឋានកងទ័ពការពារ​ព្រំដែនខេត្ត​ Tay Ninh បានរៀបចំពិធីប្រគល់សម្ភារៈពេទ្យសម្រាប់ការបង្ការនិងទប់ស្កាត់នឹងជំងឺ​រាតត្បាតកូវីដ ១៩ ជូនដល់កម្លាំងគ្រប់គ្រងនិងការពារព្រំដែន​នៃព្រះរាជាណាចក្រ​កម្ពុជា ​​និងសហគមន៍ខ្មែរ - វៀតណាម នៅ​ព្រះរាជាណាចក្រ​​កម្ពុជា។

កងទ័ពការពារព្រំដែនវៀតណាមប្រគល់សម្ភារៈសម្រាប់បង្ការទប់ស្កាត់ជំងឺកូវីដ-១៩ជូនចំពោះអគ្គស្នងការដ្ឋាននគបាលជាតិនិងអគ្គនាយកដ្ឋានអន្តោប្រវេសន៍កម្ពុជា កងទ័ពការពារព្រំដែនវៀតណាមប្រគល់សម្ភារៈសម្រាប់បង្ការទប់ស្កាត់ជំងឺកូវីដ-១៩ជូនចំពោះអគ្គស្នងការដ្ឋាននគបាលជាតិនិងអគ្គនាយកដ្ឋានអន្តោប្រវេសន៍កម្ពុជា
បញ្ជាការដ្ឋានកងទ័ពជើងគោកកម្ពុជា និងកងទ័ពការពារព្រំដែនវៀតណាម​ ពង្រឹងកិច្ចសហប្រតិបត្តិការការពារជាតិ បញ្ជាការដ្ឋានកងទ័ពជើងគោកកម្ពុជា និងកងទ័ពការពារព្រំដែនវៀតណាម​ ពង្រឹងកិច្ចសហប្រតិបត្តិការការពារជាតិ
កងទ័ពការពារព្រំដែនវៀតណាមបានប្រគល់អំណោយជាសម្ភារៈពេទ្យជូនដល់ប្រទេសកម្ពុជា

បញ្ជាការដ្ឋានការកងទ័ពការពារព្រំដែនខេត្ត Tay Ninh បានប្រគល់អំណោយជាសម្ភារៈពេទ្យ ដល់កម្លាំងគ្រប់គ្រងនិងការពារព្រំដែននៃព្រះរាជាណាចក្រកម្ពុជា។ (ប្រភព៖ thanhnien.vn)

អំណោយទាំងនោះរួមមាន ម៉ាស់ចំនួន ២៥០,០០០ និងសម្លៀកបំពាក់ការពា​រ​និងប្រយុទ្ធប្រឆាំងនឹងរោគរាតត្បាត ១៥.០០០ ឈូត ។

កងកម្លាំងកម្ពុជាបានទទួលអំណោយនោះ រួមមាន ​​កងរាជ​អាវុធហត្ថ​ កម្ពុជានិងបញ្ជាការដ្ឋានកងទ័ពជើងគោក (ចំណុះ​កងយោធពលខេមរភូមិន្ទ) អគ្គនាយកដ្ឋាន​នគរបាល​ជាតិ​ និង​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ (ក្រសួងមហាផ្ទៃនៃព្រះរាជាណាចក្រកម្ពុជា) និងសមាគមន៍​ខ្មែរ - វៀតណាម នៅព្រះរាជាណាចក្រកម្ពុជា។ ក្នុងនោះ អង្គភាពនីមួយៗ ទទួលបាន​ម៉ាស់​ចំនួន ៥០ ម៉ឺន និងឈុតសម្លៀកបំពាក់ការពារជំងឺកូវីដ ១៩ ចំនួន ៣០០០ ឈុត។

លោកវរសេនីយ៍ឯក Le Hong Vuong មេបញ្ជាការ នៃបញ្ជាការដ្ឋាន​កងទ័ព​ការពារ​ព្រំដែនខេត្ត Tay Ninh បាននិយាយថា​ ដោយសារ​ការរីករាល​ដាលនៃជំងឺកូវីដ ១៩ នៅកម្ពុជា មានភាពស្មុគស្មាញ​ នាពេលថ្មីៗនេះ​ដើម្បីជំរុញស្មារតីសាមគ្គីភាពនិងមិត្តភាពរវាងកងទ័ពការពារព្រំដែនវៀតណាមជាមួយកងកំលាំងគ្រប់គ្រងនិងការពារព្រំដែននៃប្រទេសកម្ពុជា។ ថែមទាំង ចែករំលែកការលំបាក ក្នុងការការពារនិង​ទប់ស្កាត់​នឹង​ការរាលដាលនៃ​ជំងឺកូវីត ១៩ ជាមួយអង្គភាពការពារព្រំដែននៃប្រទេស​កម្ពុជា​ ក្នុងការបង្ការនិងទប់ស្កាត់​នឹងជំងឺនេះ។

លោកលោកវរសេនីយ៍ឯក Le Hong Vuong ក៏បានចែករំលែក​និងលើក​ទឹកចិត្ត​ដល់​ប្រជាជនមានដើមកំណើត​វៀតណាម​ នៅប្រទេសកម្ពុជា​ក្នុងការសម្របសម្រួលយ៉ាងសកម្មជាមួយប្រទេសសាមី ដើម្បីជៀសផុត​ពីជំងឺរាតត្បាតកូវីដ ១៩ ./.

ឌីណា

vn plus

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម អញ្ជើញទទួលជួបអនុព័ន្ធយោធាកម្ពុជា
គណៈប្រតិភូ នៃខេត្ត Binh Phuoc និងខេត្ត Tay Ninh ប្រទេសវៀតណាម បានអញ្ជើញទៅទស្សនកិច្ច និងជូនពរឆ្នាំថ្មីដល់អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ និងប្រជាជនខេត្តត
យុវជនវៀតណាមធ្វើជាម្ចាស់បវិវត្តកម្មឌីជីថល
តារា​ចម្រៀង Jisoo បាន​បរិច្ចាគ​ប្រាក់​ដល់​គម្រោង​អភិវឌ្ឍន៍​ព្រៃ​កោងកាង​នៅ​ទីក្រុង Ca Mau ប្រទេស​វៀតណាម
កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ពង្រឹងទំនាក់ទំនងជិតស្និទ្ធរវាងវៀតណាម និងអ៊ីរ៉ង់