Trending now

អាជ្ញាធរជាតិអប្សរា កំពុងបន្តជួសជុលខឿនរួតទី៣ របស់ប្រាសាទបាយ័ន

11:12 | 10/05/2021 ឌីណា

ប្រាសាទបាយ័នមានទីតាំងស្ថិតនៅចំកណ្តាលនៃរាជធានីអង្គរធំ។ ប្រាសាទនេះកសាងនៅចុងសតវត្សរ៍ទី ១២ និងដើមសតវត្សរ៍ទី ១៣ ដោយព្រះបាទជ័យវរ្ម័នទី៧។

អាជ្ញាធរជាតិអប្សរា សម្រេចចិត្តបិទទ្វារប្រាសាទទាំងអស់ នៅរមណីយដ្ឋានអង្គរ ក្នុងរយៈពេល ១៤ អាជ្ញាធរជាតិអប្សរា សម្រេចចិត្តបិទទ្វារប្រាសាទទាំងអស់ នៅរមណីយដ្ឋានអង្គរ ក្នុងរយៈពេល ១៤
ចម្លាក់ប្រអប់ព្រះហស្ថឆ្វេងព្រះពុទ្ធបដិមាដ៏ធំមួយត្រូវបានប្រទះឃើញក្នុងព្រៃ ក្បែប្រាសាទ បាយ័ន្ត ចម្លាក់ប្រអប់ព្រះហស្ថឆ្វេងព្រះពុទ្ធបដិមាដ៏ធំមួយត្រូវបានប្រទះឃើញក្នុងព្រៃ ក្បែប្រាសាទ បាយ័ន្ត
អាជ្ញាធរជាតិអប្សរា កំពុងបន្តជួសជុលខឿនរួតទី៣ របស់ប្រាសាទបាយ័ន
អាជ្ញាធរជាតិអប្សរា កំពុងបន្តជួសជុលខឿនរួតទី៣ របស់ប្រាសាទបាយ័ន
អាជ្ញាធរជាតិអប្សរា កំពុងបន្តជួសជុលខឿនរួតទី៣ របស់ប្រាសាទបាយ័ន

អាជ្ញាធរជាតិអប្សរា កំពុងបន្តជួសជុលខឿនរួតទី៣ របស់ប្រាសាទបាយ័ន ។ (រូបថត៖ Akp.gov.khmer)

លោក ឃាម មុនី មន្ត្រីបច្ចេកទេស នៃអាជ្ញាធរជាតិអប្សរា បានឱ្យដឹងនារសៀលថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២១ថា ក្រុមអ្នកជំនាញ នៃអាជ្ញាធរជាតិអប្សរា ដែលសហការជាមួយស្ថាប័ន JASA ប្រទេសជប៉ុន កំពុងបន្តជួសជុល និងពង្រឹងរចនាសម្ព័ន្ធខឿននៅរួតទី៣ នៃប្រាសាទបាយ័នឡើងវិញ បន្ទាប់ពីពិនិត្យឃើញថា រួតទី៣នេះ មានការទ្រុឌទ្រោម ជាច្រើនកន្លែង ដែលត្រូវទាមទារឱ្យមានការជួសជុល ដើម្បីថែទាំ និងអភិរក្សប្រាសាទបុរាណឱ្យនៅគង់វង្ស។

លោក បញ្ជាក់ ទៀតថា បន្ទាប់ពី​រើ​ថ្មភក់ និង​ថ្មបាយក្រៀម​នៅ​កន្លែង​ដែល​ក្រៀក ហែក​ចេញពី​គ្នា​រួចហើយ អ្នក ជំនាញ​បាន​យកទៅ​រៀប​ឡើងវិញ តាម​លក្ខណ​:​ដើម និង​បានធ្វើ​តេស្ត​ពិនិត្យ លើ​គុណភាព​ដី របស់ គ្រឹះ​បុរាណ ព្រមទាំង​បាន​រក្សា​ដី​ដែលមាន​គុណភាព យកមកប្រើ​ឡើងវិញ​ផង​។

​លោក មុនី ពន្យល់ថា ក្រុមការងារ​បាន​បុក​បង្ហាប់​ដីឥដ្ឋ កម្ទេច​ថ្មបាយក្រៀម ខ្សាច់ ដីដំបូក​កណ្តៀរ កំបោរ នៅតាម​ស្រទាប់​នីមួយៗ នៃ រចនាសម្ព័ន្ធ របស់​ប្រាសាទ ប្រយោជន៍​ដើម្បីឱ្យ​រួត​ប្រាសាទ មាន គុណ ភាព​អាច​ទ្រ​ទម្ងន់​បានយូរ​អង្វែង និង​បញ្ចៀស ការ​ជ្រាប​ទឹក ដែល​ធ្វើឱ្យ​ខូចខាត ដល់​គ្រឹះ​ប្រា សា ទ បន្ថែមទៀត​។​

​សូម​រំលឹកថា រចនាសម្ព័ន្ធ​ខឿន​នៅ​រួត​ទី​៣ នៃ​ប្រាសាទ​បា​យ័ន្ត រង​ការខូចខាត​ដោយសារ​កត្តា​ជាច្រើន​យ៉ាង ដូច ជា កត្តា​អាកាសធាតុ ដើមឈើ​ដុះ​ចាក់​ប្ញ​ស​ចូល ជាពិសេស​កត្តា​ទឹកបាន​ហូរ​ច្រោះ ចូល​រចនាសម្ព័ន្ធ ដែល​នាំ ល្បាយ ខ្សាច់ ហូរ​ចេញ បង្កឱ្យមាន​បញ្ហា​នៅតាម​ជ្រុង និង​កែង​ក្រៀក​ចេញពី​គ្នា ដែល​អាច​ប៉ះពាល់​ដល់​ខឿន រួត​ទី​៣ ហើយ​គំរាម កំហែង​ដល់ សំណង់​ប្រាសាទ​ទាំងមូល ៕

ឌីណា

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម អញ្ជើញទទួលជួបអនុព័ន្ធយោធាកម្ពុជា
គណៈប្រតិភូ នៃខេត្ត Binh Phuoc និងខេត្ត Tay Ninh ប្រទេសវៀតណាម បានអញ្ជើញទៅទស្សនកិច្ច និងជូនពរឆ្នាំថ្មីដល់អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ និងប្រជាជនខេត្តត
យុវជនវៀតណាមធ្វើជាម្ចាស់បវិវត្តកម្មឌីជីថល
តារា​ចម្រៀង Jisoo បាន​បរិច្ចាគ​ប្រាក់​ដល់​គម្រោង​អភិវឌ្ឍន៍​ព្រៃ​កោងកាង​នៅ​ទីក្រុង Ca Mau ប្រទេស​វៀតណាម
កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ពង្រឹងទំនាក់ទំនងជិតស្និទ្ធរវាងវៀតណាម និងអ៊ីរ៉ង់