Trending now

ADB កំពុងជួយគាំទ្រប្រទេសកម្ពុជា ក្នុងការដោះស្រាយបញ្ហានានាដែលមកពីការរីករាលដាលនៃជំងឺកូវីដ ១៩

22:42 | 05/05/2021 ឌីណា

ធនាគារអភិវឌ្ឍន៍អាស៊ី ប្តេជ្ញាថានឹងសម្រេចឱ្យបាននូវ វិបុលភាព បរិយាប័ន្ន ភាពធន់​និងនិរន្តរភាព ក្នុងតំបន់អាស៊ីនិងប៉ាស៊ីហ្វិក ស្របជាមួយនឹងការខិតខំប្រឹងប្រែង ដើម្បីលុបបំបាត់ភាពក្រីក្រខ្លាំង។ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ទើបបានព្យាករណ៍កំណើនសេដ្ឋកិច្ចនៅឆ្នាំ ២០២១ ចំពោះបណ្ដាប្រទេសកំពុងអភិវឌ្ឍន៍នៅអាស៊ីក្នុងបរិបទដែលយុទ្ធនាការចាក់វ៉ាក់សាំងបង្ការកូវីដ ១៩ កំពុងបានប្រព្រឹត្តិទៅ ក៏ដូចជាតម្រូវការនាំចេញបានកើនឡើងយ៉ាងខ្លាំងក្លានៅលើពិភពលោក។

ធនាគារ ADB ព្យាករណ៍ថា ខឿនសេដ្ឋកិច្ចវៀតណាមនឹងត្រូវបានស្ដារឡើងវិញយ៉ាងខ្លាំងក្លា ធនាគារ ADB ព្យាករណ៍ថា ខឿនសេដ្ឋកិច្ចវៀតណាមនឹងត្រូវបានស្ដារឡើងវិញយ៉ាងខ្លាំងក្លា
ធនាគារ ADB : កម្ពុជាគួរពិចារណាលើការអភិវឌ្ឍផែនទីនៃការផ្លាស់ប្តូរឧស្សាហកម្មដើម្បីផ្លាស់ប្តូរទៅរកបដិវត្តឧស្សាហកម្មទី៤ ធនាគារ ADB : កម្ពុជាគួរពិចារណាលើការអភិវឌ្ឍផែនទីនៃការផ្លាស់ប្តូរឧស្សាហកម្មដើម្បីផ្លាស់ប្តូរទៅរកបដិវត្តឧស្សាហកម្មទី៤
ADB កំពុងជួយគាំទ្រប្រទេសកម្ពុជា ក្នុងការដោះស្រាយបញ្ហានានាដែលមកពីការរីករាលដាលនៃជំងឺកូវីដ ១៩
រូបថតឧទាហរណ៍។ (រូបថត៖ dap.com.khmer)

ដូច្នេះ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) កំពុងជួយកម្ពុជា ដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈមនានា ដែលបណ្តាលមកពី កូវីដ១៩ ហើយក៏កំពុងគាំទ្រវឌ្ឍនភាព នៃគោលដៅអភិវឌ្ឍន៍ រយៈពេលវែងរបស់ កម្ពុជាផងដែរ។

តាមរយៈបណ្ដាញ ទំនាក់ទំនង សង្គមហ្វេសប៊ុក របស់ ADB ប្រចាំកម្ពុជា កាលពីថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២១ បានឱ្យដឹងថា ក្នុងឆ្នាំ ២០២០ ADB បានអនុម័តផ្តល់ប្រាក់កម្ចី និងជំនួយឥតសំណងចំនួន ៤៧៧,២ លានដុល្លារ ហើយបានកៀគរ ថវិកាបន្ថែមចំនួន ២៨១,៣ លានដុល្លារ តាមរយៈ សហហិរញ្ញប្បទាន សម្រាប់ប្រទេសកម្ពុជា។ សេដ្ឋកិច្ចប្រទេសកម្ពុជា​ ត្រូវបានព្យាករថានឹងកើនឡើង ៤,០% នៅឆ្នាំនេះ​ និង ៥,៥% ក្នុងឆ្នាំ ២០២២ ដោយសារការ​ងើបឡើង​វិញ​នៃសេដ្ឋកិច្ចប្រទេសដៃគូពាណិជ្ជកម្មសំខាន់ៗ ដែលជួយជំរុញតម្រូវការ សម្រាប់ការនាំចេញរបស់ ប្រទេស កម្ពុជា។

ប្រភពដដែល បន្ដថា ចំនួននេះរួមបញ្ចូលប្រាក់កម្ចី សម្បទានចំនួន ២៥០ លានដុល្លារ និងសហហិរញ្ញប្បទាន ២៤១,៦ លានដុល្លារ សម្រាប់កម្មវិធីគាំទ្រការចំណាយ និងឆ្លើយតបសកម្មទៅនឹង COVID-19 របស់ ADB (ដែលហៅកាត់ថា CARES) ៕

ឌីណា

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម អញ្ជើញទទួលជួបអនុព័ន្ធយោធាកម្ពុជា
គណៈប្រតិភូ នៃខេត្ត Binh Phuoc និងខេត្ត Tay Ninh ប្រទេសវៀតណាម បានអញ្ជើញទៅទស្សនកិច្ច និងជូនពរឆ្នាំថ្មីដល់អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ និងប្រជាជនខេត្តត
យុវជនវៀតណាមធ្វើជាម្ចាស់បវិវត្តកម្មឌីជីថល
តារា​ចម្រៀង Jisoo បាន​បរិច្ចាគ​ប្រាក់​ដល់​គម្រោង​អភិវឌ្ឍន៍​ព្រៃ​កោងកាង​នៅ​ទីក្រុង Ca Mau ប្រទេស​វៀតណាម
កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ពង្រឹងទំនាក់ទំនងជិតស្និទ្ធរវាងវៀតណាម និងអ៊ីរ៉ង់