Trending now

ភូមិធ្វើប្រហិតត្រី Ly Son

09:44 | 27/04/2021 យោងតាមវិឡុសំលេងវៀតណាម

ស្រុកកោះ Ly Son ខេត្ត Quang Ngai មិនត្រឹមតែល្បីឈ្មោះ ជាមួយមុខម្ហូបប្រចាំតំបន់ដូចជាខ្ទឹមក្រហម និងខ្ទឹមសប៉ុណ្ណោះទេ ថែមទាំងទាក់ទាញភ្ញៀវទេសចរដោយម្ហូបគ្រឿងសមុទ្រដ៏ស្រស់ៗ និងឆ្ងាញ់ពិសារជាច្រើនមុខទៀតផង។ ជាពិសេស តាំងពីយូរណាស់មកហើយ ប្រហិតត្រី Ly Son ត្រូវបានប្រជាជនមកពីគ្រប់ទិសទីនិយមចូលចិត្តបរិភោគ ដោយសាររស់ជាតិដ៏ឆ្ងាញ់ពិសារ ដែលកម្រមានទីកន្លែងណាមានឡើយ។

ស្រុកលីសឺន (Ly Son) រៀបចំពិធីអបអរសាទរការប្រណាំងអុំទូក Tu Linh ស្រុកលីសឺន (Ly Son) រៀបចំពិធីអបអរសាទរការប្រណាំងអុំទូក Tu Linh
មកទស្សនាកោះ Ly Son មកទស្សនាកោះ Ly Son
(រូបថត៖ VNexpress)
(រូបថត៖ VNexpress)

ដំណើរការកែច្នៃប្រហិតត្រី Ly Son មិនប្រើប្រាស់ប្រភេទត្រីចម្រុះគ្រប់ប្រភេទ តាមតំបន់មួយចំនួនឡើយ ដូច្នេះហើយ ប្រហិតត្រី Ly Son មានរស់ជាតិឆ្ងាញ់ពិសារណាស់។ ប្រហិតត្រី Ly Son បានប្រើគ្រឿងផ្សំពីត្រី Cham ស្រស់ៗ (ឬហៅថា ត្រី do cu)។ ត្រីស្រស់ៗទាំងនេះត្រូវបាននេសាទនៅសមុទ្រ Hoang Sa និង Truong Sa ហើយគេបានយកត្រីនេះប្រឡាក់ជាមួយខ្ទឹមស Ly Son គ្រឿងទេស និងម្រេច ផងដែរ។

ក្នុងចំណោមគ្រឿងសមុទ្រស្រស់ៗ ដែលទើបបានដាក់ចុះពីទូកនេសាទនោះ ត្រី do cu ត្រូវបានម្ចាស់ទូកជ្រើសរើសសម្រាប់លក់ឲ្យអាជីវករ និងសិប្បកម្មកែច្នៃប្រហិតត្រីនៅស្រុកកោះ Ly Son លោក Le Khuan មកពីឃុំ An Vinh ស្រុក Ly Son បានឲ្យដឹងថា៖ “ខ្ញុំបានក្រោកពីគេងចាប់ពីម៉ោង ៣ ព្រឹកព្រលឹមជារៀងរាល់ថ្ងៃ ដើម្បីទៅទិញត្រីស្រស់ៗ។ យកត្រីស្រស់ៗ មកធ្វើប្រហិតត្រីទើបឆ្ងាញ់ពិសារ”។

ធ្វើប្រហិតត្រី Ly Son (រូបថត៖ VNexpress)
ធ្វើប្រហិតត្រី Ly Son (រូបថត៖ VNexpress)

អ្នកស្រី Dinh Thi Nha Truc ដែលជាភ្ញៀវទេសចរម្នាក់មកពីទីក្រុង Buon Ma Thuot បានសំណេះសំណាលថា៖ “ប្រហិតត្រី Ly Son ពិតជាឆ្ងាញ់ពិសារណាស់ ដែលមានរស់ជាតិផ្អែមឆ្ងាញ់នៃត្រីស្រស់ៗ រស់ជាតិខ្ទឹមស Ly Son និងមានរស់ជាតិហឹរៗនៃម្រេច ពិតជាឆ្ងាញ់ពិសារណាស់។ នៅពេលបរិយោគហើយ ខ្ញុំមានអារម្មណ៍ចង់បរិភោគ ទៀត”។

នាបច្ចុប្បន្ននេះ ស្រុកកោះ Ly Son មានសិប្បកម្មកែច្នៃ និងផលិតប្រហិតត្រីប្រមាណ ៣០ កន្លែង។សិប្បកម្មទាំងនេះសុទ្ធតែបានអនុវត្តន៍បច្ចេកវិទ្យាជឿនលឿន ដោយបានបំពាក់ម៉ាស៊ីនទំនើបៗដូចជា ម៉ាស៊ីនកិនត្រី ម៉ាស៊ីនប្រឡាក់ប្រហិតត្រី ឆ្នាំងចៀនប្រហិត និងម៉ាស៊ីនវេចខ្ចប់។ ដូច្នេះហើយ ផលិតភាពកែច្នៃផលិតផលបានកើនឡើងគួរឲ្យកត់សម្គាល់។ ជារៀងរាល់ថ្ងៃ សិប្បកម្មកែច្នៃប្រហិតត្រីនីមួយៗនៅស្រុក Ly Son បានផលិតប្រហិតត្រីចាប់ពី ១០០ ទៅ ២០០ គីឡូក្រាម។

(រូបថត៖ VNexpress)
(រូបថត៖ VNexpress)

កាលពីប៉ុន្មានឆ្នាំមុន ប្រជាជនបានលក់រាយប្រហិតត្រីនៅតាមផ្សារតែប៉ុណ្ណោះ ប៉ុន្តែនាបច្ចុប្បន្ននេះ ប្រហិតត្រីត្រូវបានលក់នៅទូទាំងប្រទេស។ អ្នកស្រី Pham Thi Hien ម្ចាស់សិប្បកម្មប្រហិតត្រី Hien នៅ ស្រុក Ly Son បានឲ្យដឹងថា៖ “ប្រហិតត្រីនៅទីនេះមិនត្រឹមតែបានលក់នៅទីផ្សារខេត្ត Quang Ninh ប៉ុណ្ណោះទេ ថែមទាំងបានលក់នៅតាមទីផ្សារ រដ្ឋធានីហាណូយ ទីក្រុងហូជីមិញ Hue Da Nang និង Quang Nam ទៀតផង”។

ទន្ទឹមនឹងនេះ ស្រុក Ly Son ក៏បានកសាងពាណិជ្ជសញ្ញាប្រហិតត្រី ដើម្បីផ្សព្វផ្សាយយ៉ាងទូលំទូលាយដល់អតិថិជនផងដែរ។ លោកស្រី Pham Thi Huong អនុប្រធានគណៈកម្មាធិការប្រជាជនស្រុកកោះ Ly Son បានឲ្យដឹងថា៖ “នាបច្ចុប្បន្ននេះ សិប្បកម្មប្រហិតត្រីមួយចំនួនត្រូវបានទទួលស្គាល់ពាណិជ្ជសញ្ញា ហើយមានវិញ្ញាបនប័ត្រហើយ។ យើងខ្ញុំបានប្រកាសពាណិជ្ជសញ្ញាប្រហិតត្រី របស់សិប្បកម្មកែច្នៃទាំងនេះនៅលើ គេហទំព័រអេឡិចត្រនិកនិងប្រព័ន្ធផ្សព្វផ្សាយមហាជនហើយ។ អាជ្ញាធរស្រុកបានសម្របសម្រួលជាមួយស្ថានប័នមានសមត្ថកិច្ចរបស់ខេត្ត ចុះត្រួតពិនិត្យសិប្បកម្មកែច្នៃ ហើយនឹងប្រគល់វិញ្ញាបនប័ត្រដល់សិប្បកម្មណាដែលបានឆ្លើយតបនឹងលក្ខ័ណ្ឌកំណត់ផងដែរ”។

(រូបថត៖ VNexpress)
(រូបថត៖ VNexpress)

ជារាល់ថ្ងៃ ប្រហិតត្រី Ly Son រាប់រយគីឡូក្រាមត្រូវបានដឹកជញ្ជូនទៅកាន់ទីផ្សារ។ ប្រហិតត្រី Ly Son មិនត្រឹមតែជាមុខម្ហូបដ៏ឆ្ងាញ់ពិសារប៉ុណ្ណោះទេ ថែមទាំងត្រូវបានភ្ញៀវទេសចរនិយមចូលចិត្តទិញធ្វើជាកាដូ នៅពេលមកដល់ស្រុកកោះ Ly Son ម្ដងៗផងដែរ៕

យោងតាមវិឡុសំលេងវៀតណាម

Tags: Ly Son

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

គណៈប្រតិភូខេត្ត Tra Vinh (ប្រទេសវៀតណាម)អុជធូបគោរពវិញ្ញាណក្ខន្ធយុទ្ធជនពលីនៅស្ដូបមិត្តភាពកម្ពុជា-វៀតណាម
អ៊ីស្រាអែល៖ សិក្ខាសាលា "៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu"
ឱកាសលើកកម្ពស់ចំណេះដឹង និងជំនាញសម្រាប់ធនធានមនុស្សក្នុងវិស័យស្តារនីតិសម្បទា
បុណ្យ “យើងគឺជាមនុស្សតែមួយ” -  រួមចំណែកជំរុញការផ្លាស់ប្តូរវប្បធម៌រវាងវៀតណាម និងកូរ៉េខាងត្បូង
អ្នកជំនាញ IMF៖ វៀតណាមជាគោលដៅដ៏ទាក់ទាញសម្រាប់វិនិយោគិនបរទេស