Trending now

ស៊ីហ្គេម ឆ្នាំ២០២១ នៅវៀតណាម កំណត់បង្ហាញ៤០ប្រភេទកីឡា

19:42 | 24/04/2021 ហេង វុធ្ធី

យុគសម័យ - នាពេលថ្មីនេះ ការប្រកួតកីឡាស៊ីហ្គេម លើកទី៣១ នៅប្រទេសវៀតណាម ដែលគ្រោងនឹងចាប់ផ្តើមនាថ្ងៃទី២១ ខែវិច្ឆិកា ដល់ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២១បានកំណត់បង្ហាញជាផ្លូវការនូវប្រភេទកីឡាចំនួន៤០ និងមាន ៥២៦វិញ្ញាសា។

កម្ពុជាត្រៀមជិត៣០ប្រភេទកីឡា សម្រាប់ស៊ីហ្គេម ២០២១ នៅវៀតណាម ក្នុងនោះក៏មានកីឡា សក្តានុពល កម្ពុជាត្រៀមជិត៣០ប្រភេទកីឡា សម្រាប់ស៊ីហ្គេម ២០២១ នៅវៀតណាម ក្នុងនោះក៏មានកីឡា សក្តានុពល
វៀតណាម ព្រមដាក់កីឡាជឺជិតស៊ូក្នុង SEA Games 2021 តាមសំណើកម្ពុជា វៀតណាម ព្រមដាក់កីឡាជឺជិតស៊ូក្នុង SEA Games 2021 តាមសំណើកម្ពុជា
ស៊ីហ្គេម ឆ្នាំ២០២១ នៅវៀតណាម កំណត់បង្ហាញ៤០ប្រភេទកីឡា
ស៊ីហ្គេម ឆ្នាំ២០២១ នៅវៀតណាម កំណត់បង្ហាញ៤០ប្រភេទកីឡា

ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបានស្នើឲ្យសហព័ន្ធកីឡាជាតិ គ្រូបង្វឹកក្រុមជម្រើសជាតិនីមួយៗ ដែលត្រៀមខ្លួនចូលរួមប្រកួតប្រជែងមេដាយនៅក្នុងស៊ីហ្គេម លើកទី៣១ នៅប្រទេសវៀតណាម នាចុងឆ្នាំនេះ សូមពិនិត្យប្រភេទកីឡារបស់ខ្លួន ដើម្បីត្រៀមការបង្វឹកកីឡាករ កីឡាការិនីជម្រើសជាតិត្រៀមឲ្យត្រូវតាមវិញ្ញាសា ដែលម្ចាស់ផ្ទះ វៀតណាម កំណត់បង្ហាញជាផ្លូវការនេះ។

អគ្គលេខាធិការរូបនេះបន្ថែមថា សូមសហព័ន្ធកីឡាជាតិខិតខំរៀបចំរៀបចំយុទ្ធសាស្រ្ត និងវិធីសាស្រ្តក្នុងការហាត់ហ្វឹកហ្វឺនឲ្យស្របទៅតាមប្រភេទកីឡា និងវិញ្ញាសានេះ ដើម្បីសម្រួចគោលដៅក្នុងការប្រកួតប្រជែងមេដាយជូនជាតិឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។ ចំពោះការចូលរួមប្រកួតប្រជែងមេដាយ ក្នុងស៊ីហ្គេម នៅប្រទេសវៀតណាម ឆ្នាំ២០២១នេះ គឺជាស៊ីហ្គេម យុទ្ធសាស្ត្រក្នុងការកំណត់បង្ហាញពីសមត្ថភាពពិតរបស់កម្ពុជា ក្នុងដំណើរឆ្ពោះទៅទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ខាងមុខ។

សូមរម្លឹកថា សម្រាប់ការចូលរួមប្រកួតរបស់ក្រុមកម្ពុជា នៅក្នុងព្រឹត្តិការណ៍កីឡា ស៊ីហ្គេម លើកទី៣០ នៅប្រទសហ្វីលីពីន ឆ្នាំ២០១៩ កន្លងទៅ កម្ពុជាបានឈ្នះមេដាយសរុបចំនួន៤៦គ្រឿង ក្នុងនោះមេដាយមាស ៤ ប្រាក់៦ និងសំរឹទ្ធចំនួន៣៦គ្រឿង ដោយឈរនៅចំណាត់ថ្នាក់លេខ៨ ក្នុងចំណោម១១ប្រទេសនៃសមាជិកស៊ីហ្គេម៕ ការជួសជុលស្តាតចាស់សម្រេចបាន៥០% AKP ភ្នំពេញ ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១–ការជួសជុលកីឡដ្ឋានមជ្ឈមណ្ឌលកងយោធពលខេមរភូមិន្ទ (ស្តាតចាស់) ដែលបានចាប់ផ្តើមតាំងពីដើមខែមីនានោះមកដល់ពេលនេះសម្រេចបានជាង៥០%ហើយ និងគម្រោងរួចរាល់នាចុងខែមិថុនា ឆ្នាំ២០២១ ខាងមុខ ពោលគឺនឹងទាន់ពេលទទួលធ្វើម្ចាស់ផ្ទះប្រកួតទី១ ជុំទី២ជាមួយក្រុមភ្ញៀវ វិសាខា នៃក្របខ័ណ្ឌលីគកំពូលកម្ពុជា។

លោក ខូវ ឆាយ អគ្គលេខាធិការ សមាគមកីឡាកងយោធពលខេមរភូមិន្ទ (ក្រុមទ័ព) បញ្ជាក់ថា ការជួសជុលនេះ គឺយើងបានឈូសឆាយឆ្មៅចាស់ចេញទាំងអស់ និងបានរៀបចំប្រព័ន្ធបង្អូលទឹកឡើងវិញ ពេលមានភ្លៀងធ្លាក់ ព្រមទាំងរៀបចំប្រព័ន្ធស្រោចទឹកដោយស្វ័យប្រវត្តិនៅក្នុងទីលានបាល់ទាត់នេះ។ ពេលនេះយើងបានឈានដល់ដំណាក់កាលដាំស្មៅធម្មជាតិឡើងវិញទាំងអស់ហើយៗតាមគម្រោងនឹងអាចជួសជុលរួចរាល់នាចុងខែមិថុនា ឆ្នាំ២០២១។ នៅក្នុងស្ថានភាពវិបត្តិជំងឺកូវីដ-១៩នេះបានធ្វើឲ្យដំណើរការសាងសង់កីឡដ្ឋាននេះជួបបញ្ហាខ្លះៗ ក្នុងការដឹកជញ្ជូនសម្ភារៈបម្រើដល់ការជួសជុលនេះ ប៉ុន្តែទោះយ៉ាងណា យើងបានសម្របសម្រួលការងារទាំងអស់នេះដោយធ្វើយ៉ាងណាឲ្យបានឆាប់រួចរាល់តាមផែនការដែលបានគ្រោងទុក។ លោកបញ្ជាក់ថាបន្ថែមទៀតថា បន្ទាប់ពីកីឡដ្ឋានស្តាតចាស់ត្រូវបានជួសជុលស្ថាបនាឡើងវិញនេះ គឺនឹងទាន់ពេល សម្រាប់ការប្រកួតជើងទី២ សម្រាប់លីគកំពូលកម្ពុជា រដូវកាល ២០២១ ដោយប្រកួតដំបូងនៃជើងទី២ ក្រុមកងយោធពលខេមរភូមិន្ទនឹងបើកទ្វារកីឡដ្ឋាននេះទទួលស្វាគមន៍ក្រុមភ្ញៀវ វិសាខា តែម្តង។

សូមបញ្ជាក់ថា បច្ចុប្បន្ន ការប្រកួតលីគកំពូលកម្ពុជា និងពានរង្វាន់សម្តេចតេជោ ហ៊ុន សែន រដូវកាល ២០២១ ត្រូវបានផ្អាកដំណើរការប្រកួតបណ្តោះអាសន្ន ក្នុងពេលរាជរដ្ឋាភិបាលសម្រចបិទខ្ទប់រាជធានីភ្នំពេញ និងទីក្រុងតាខ្មៅខេត្តកណ្តាល ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ រហូតដល់បិទបញ្ចប់បម្រាមគោចរនេះ។ ការប្រកួតលីគកំពូលកម្ពុជាទើបដំណើរបានការប្រកួតសន្សំពិន្ទុសប្តាហ៍ទី៥ ប៉ុន្តែប្រកួតជាច្រើនត្រូវបានលើកពេលជាច្រើននៅឡើយ។ ចំពោះ៤ប្រកួតរបស់ក្រុមកងយោធពលខេមរភូមិន្ទ ឈ្នះ២ប្រកួត ស្មើ១ប្រកួត និងចាញ់១ប្រកួត មាន៧ពិន្ទុ ឈរនៅលេខ៤បណ្តោះអាសន្ន ក្នុងចំណោម១៣ក្រុមនៃក្របខ័ណ្ឌលីគកំពូលកម្ពុជា៕

ហេង វុធ្ធី

https://khmerpostasia.com/ FN

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

បុណ្យ “យើងគឺជាមនុស្សតែមួយ” -  រួមចំណែកជំរុញការផ្លាស់ប្តូរវប្បធម៌រវាងវៀតណាម និងកូរ៉េខាងត្បូង
អ្នកជំនាញ IMF៖ វៀតណាមជាគោលដៅដ៏ទាក់ទាញសម្រាប់វិនិយោគិនបរទេស
វេទិកាអនាគតអាស៊ាន (ASEAN Future Forum - AFF) - វៀតណាមរួមវិភាគទានដើម្បីអនាគតអាស៊ាន
អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោក Do Hung Viet: វៀតណាមមានបំណងចង់លើកកម្ពស់តួនាទីដឹកនាំ និងជាស្នូលក្នុងកិច្ចសហប្រតិបត្តិការនៅតំបន់និងពិភពលោក
វិចីត្រករ​​ Bui Quy Phong - រឿងរ៉ាវវិចិត្រករគូររបាំងមុខ នៅទីក្រុងបុរាណហូយអាន