Trending now

ប្រភពដើមនៃស្មារតីសាមគ្គីជនជាតិវៀតណាមទាំងមូល

13:12 | 21/04/2021 យោងតាមកាសែតកងទ័ពប្រជាជន

ប្រជាជនវៀតណាមទើបបានប្រារព្ធពិធីបុណ្យសែនខួប របស់ស្តេច Hung នៅថ្ងៃទី ២១ ខែមេសាឆ្នាំ ២០២១ (ពោលគឺថ្ងៃទី ១០ ខែទី ៣ តាមច័ន្ទគតិ)។ ក្នុងបេតិកភ័ណ្ឌវប្បធម៌របស់ប្រជាជនវៀតណាម វិហារ Hung និងបុណ្យសែនខួបស្តេច Hung គឺជានិមិត្តរូបនៃស្មារតីស្នេហាជាតិនិងកម្លាំងមហាសាមគ្គីភាពជនជាតិទាំងមូល។ បុណ្យសែនខួបរបស់ស្តេច Hung ជារៀងរាល់ឆ្នាំគឺជាពិធីបុណ្យដ៏ឧឡារិក ដែលពោរពេញទៅដោយអត្តសញ្ញាណវប្បធម៌ដ៏ជ្រាលជ្រៅនិងវិសេសវិសាលរបស់ប្រជាជនវៀតណាម ដោយបង្ហាញពីគុណធម៌ “ផឹកទឹកនឹកដល់ប្រភពដើម” រំលឹកដល់គុណបំណាច់របស់ស្តេច Hung ដែលបានកសាងនិងរក្សាប្រទេសជាតិ។

កន្លែងដ៏ល្អៗសម្រាប់ទៅលេងកំសាន្តក្នុងប៉ុន្មាន់ឈប់សម្រាក់នៃពិធីសែនខួបស្តេច Hung កន្លែងដ៏ល្អៗសម្រាប់ទៅលេងកំសាន្តក្នុងប៉ុន្មាន់ឈប់សម្រាក់នៃពិធីសែនខួបស្តេច Hung
ប្រាសាទស្តេច Hung មានភាពស្ងាត់ជ្រងំ មុនពេលពិធីបុណ្យសែនខួបស្តេច Hung ប្រាសាទស្តេច Hung មានភាពស្ងាត់ជ្រងំ មុនពេលពិធីបុណ្យសែនខួបស្តេច Hung
ពិធីដង្ហែក្បួនប្រគេននុំអន្សម នុំ Day សែនខួបស្តេច Hung (រូបថត៖ laodong.vn)
ពិធីដង្ហែក្បួនប្រគេននុំអន្សម នុំ Day សែនខួបស្តេច Hung (រូបថត៖ laodong.vn)

ជារៀងរាល់ឆ្នាំនៅថ្ងៃបុណ្យសែនខួបស្តេច Hung ប្រជាជនវៀតណាមរាប់លាននាក់ទោះបីជានៅទីណាក៏ដោយ ក៏សុទ្ធតែឆ្ពោះទៅកាន់ទឹកដីដូនតា ឆ្ពោះទៅកាន់វិហារ Hung ដើម្បីឧទ្ទិសកុសលផលដល់គុណបំណាច់របស់បណ្តាស្តេច Hung - បុព្វបុរសរបស់ប្រជាជាតិវៀតណាម ក្នុងបំណងបង្ហាញជំនឿលើដូនតា ថ្វាយទៀនធូបនៅវិហារស្តេច Hung ដើម្បីឧទ្ទិសកុសលអោយប្រទេសទាំងមូលមានសុខសន្តិភាព វិបុលភាពនិងប្រជាជនគ្រប់រូបមានភាពកក់ក្តៅនិងសប្បាយរីករាយ។

ចាប់តាំងពីប្រទេសជាតិមានឯករាជ្យមក បក្ស រដ្ឋនិងប្រជាជនតែងតែយកចិត្តទុកដាក់ជាពិសេសចំពោះការគោរពបូជាស្តេច Hung - បុព្វបុរសរួមរបស់ប្រទេសជាតិនិងបានវិនិយោគថវិកាដើម្បីស្តារនិងតុបតែងមណ្ឌលកេរិ៍ដំណែលប្រវត្តិសាស្រ្តនៃវិហារ Hung ឲ្យកាន់តែធំទូលាយដែលសក្តិសមជាកន្លែងគោរពបូជាបុព្វបុរសរួមរបស់ប្រជាជាជាតិ។

នៅថ្ងៃទី ១០ ខែកុម្ភះ ឆ្នាំ ១៩៤៦ លោកប្រធានហូជីមិញបានចេញក្រឹត្យលេខ ២២ ដោយកំណត់អំពីថ្ងៃឈប់សម្រាកប្រចាំឆ្នាំសំខាន់ៗ ដែលក្នុងនោះ មានចែងថា ខួបរបស់ស្តេច Hung ត្រូវបានឈប់សម្រាកមួយថ្ងៃ។ នៅថ្ងៃសែនខួបស្តេច Hung ឆ្នាំចអដ្ឋស័ក (១៩៤៦) - ជាឆ្នាំដំបូងដែលរដ្ឋាភិបាលថ្មីត្រូវបានបង្កើត លោក Huynh Thuc Khang ប្រធានស្តីទីបានចូលរួមពិធីសែនខួបស្តេច Hung ហើយបង្ហាញផែនទីប្រទេសវៀតណាមនិងដាវមួយ គោរពដូនតាអំពីប្រទេសជាតិកំពុងរងការឈ្លានពាននិងបួងសួងដល់បុព្វបុរសប្រទានពរឲ្យប្រទេសជាតិ ប្រជាជនមានសុខសន្តិភាពនិងវិបុលភាព រួមគ្នាកម្ចាត់សត្រូវឈ្លានពាន ការពារបូរណភាពទឹករបស់ប្រទេសជាតិ។

នាថ្ងៃទី ១៩ ខែកញ្ញាឆ្នាំ ១៩៥៤ បន្ទាប់ពីដឹកនាំការតស៊ូប្រឆាំងអាណានិគមនិយមបារាំងប្រកបដោយជោគជ័យ លោកប្រធានហូជីមិញបានអញ្ជើញទៅទស្សនាវិហារ Hung។ នៅទីនេះលោកប្រធានបានជួបសំណេះសំណាលនិងពិភាក្សាជាមួយកម្មាភិបាលនិងកងទ័ពនៃកងពលធំទ័ពស្រួច មុនពេលចូលគ្រប់គ្រងរដ្ឋធានីហាណូយ។ លោកបានមានបណ្តាំថា “បណ្តាស្តេច Hung មានគុណបំណាច់កសាងប្រទេសជាតិ /អ៊ុំនិងចៅៗ ត្រូវការពារប្រទេសជាតិ”។

គណៈប្រតិភូដែលបានចូលរួមពិធីរំលឹកខួបស្តេច Hung ឆ្នាំ ២០២១ (រូបថត៖ (laodong.vn)
គណៈប្រតិភូដែលបានចូលរួមពិធីរំលឹកខួបស្តេច Hung ឆ្នាំ ២០២១ (រូបថត៖ (laodong.vn)

នៅថ្ងៃទី ២ ខែមេសាឆ្នាំ ២០០៧ រដ្ឋសភានៃសាធារណរដ្ឋសង្គមនិយមវៀតណាមបានអនុម័តលើការធ្វើវិសោធនកម្មនិងបំពេញបន្ថែមមាត្រា ៧៣ នៃច្បាប់ការងារ ពោលគឺ ថ្ងៃទី ១០ ខែទី៣ តាមប្រតិទិនចន្ទគតិ កម្មករ និយោជិកទាំងអស់ ត្រូវបានឈប់សម្រាក ដើម្បីចូលរួមសកម្មភាពឆ្ពោះទៅរកប្រភពដើម ដោយគោលបំណងពង្រឹងនិងពង្រីកផែនមហាសាមគ្គីជនជាតិទាំងមូលក្នុងបុព្វហេតុកសាងនិងការពារមាតុភូមិ។

នាបច្ចុប្បន្ននេះ ពិធីសែនខួបស្តេច Hung ជារៀងរាល់ឆ្នាំគឺជាថ្ងៃបុណ្យថ្នាក់ជាតិដ៏ធំទូទាំងប្រទេស។ ជាមួយគ្នានេះ ក្រសួងវប្បធម៌កីឡានិងទេសចរណ៍បានចេញឯកសារណែនាំអំពីការធ្វើពិធីសម្រាប់រំលឹកដល់វិញ្ជាណក្ខ័ន្ធបណ្តាស្តេច Hung ក៏ដូចជាបដិសណ្ឋារកិច្ចផ្សេងៗផងដែរ។

នៅក្នុងសម័យប្រជុំលើកទី ៧ របស់អង្គការ UNESCO នៅថ្ងៃទី ៦ ខែធ្នូឆ្នាំ ២០១២ ដោយមានការឯកភាពពីប្រទេស ២៤/២៤ នៅក្នុងគណៈកម្មាធិការអន្តររដ្ឋាភិបាលសម្រាប់ការអនុវត្តអនុសញ្ញាឆ្នាំ ២០០៣ អង្គការ UNESCO បានអនុម័តជាផ្លូវការនូវការឧទ្ទេសនាមនិងលើកដំកើង “ជំនឿគោរពបូជាសែនស្តេច Hung នៅខេត្ត Phu Tho” ជាកេរិ៍ដំណែលវប្បធម៌អរូបីនៃមនុស្សជាតិ។ នេះជាព្រឹត្តិការណ៍សំខាន់ណាស់សម្រាប់ប្រជាជនវៀតណាម ក្នុងការគោរពតម្លៃតំណាងពិភពលោកនៃការគោរពបូជាស្ដេច Hung - ដូនតារួមរបស់ប្រជាជាតិទាំងមូល ដែលបង្ហាញពីកម្លាំងសាមគ្គីភាពដ៏ធំធេងក្នុងដំណើរការកសាងនិងការពារប្រទេសរាប់ពាន់ឆ្នាំរបស់ប្រជាជនវៀតណាម៕

យោងតាមកាសែតកងទ័ពប្រជាជន

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

បុណ្យ “យើងគឺជាមនុស្សតែមួយ” -  រួមចំណែកជំរុញការផ្លាស់ប្តូរវប្បធម៌រវាងវៀតណាម និងកូរ៉េខាងត្បូង
អ្នកជំនាញ IMF៖ វៀតណាមជាគោលដៅដ៏ទាក់ទាញសម្រាប់វិនិយោគិនបរទេស
វេទិកាអនាគតអាស៊ាន (ASEAN Future Forum - AFF) - វៀតណាមរួមវិភាគទានដើម្បីអនាគតអាស៊ាន
អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោក Do Hung Viet: វៀតណាមមានបំណងចង់លើកកម្ពស់តួនាទីដឹកនាំ និងជាស្នូលក្នុងកិច្ចសហប្រតិបត្តិការនៅតំបន់និងពិភពលោក
វិចីត្រករ​​ Bui Quy Phong - រឿងរ៉ាវវិចិត្រករគូររបាំងមុខ នៅទីក្រុងបុរាណហូយអាន