Trending now

វៀតណាមអំពាវនាវដល់ភាគីទាក់ទិននានាអត់ធ្មត់ចៀសវាងសកម្មភាពដែល ធ្វើឲ្យស្ថានភាពនៅសូម៉ាលីកាន់តែស្មុគស្មាញ

16:43 | 22/04/2021

កម្ពុជាមានតម្រូវការបន្លែប្រមាណ ១លានតោនរៀងរាល់ឆ្នាំ តែការផលិត និងផ្គត់ផ្គង់ក្នុងស្រុកបានតែ ០,៧៥លានតោន (៧៥ភាគរយ)ប៉ុណ្ណោះ។ ដូច្នេះកម្ពុជាត្រូវការនាំចូលប្រភេទបន្លែដែលពិបាកដាំ និងមិនមានលក្ខណៈអំណោយផល។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងកសិកម្ម នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១។

ការនាំចេញផ្លែឈើនិងបន្លែកើនឡើងយ៉ាងខ្លាំងនៅទីផ្សារធំៗជាច្រើន ការនាំចេញផ្លែឈើនិងបន្លែកើនឡើងយ៉ាងខ្លាំងនៅទីផ្សារធំៗជាច្រើន
ឆ្នាំ២០២០នេះ កម្ពុជាត្រូវនាំចូលបន្លែជិត៣៣ម៉ឺនតោនដើម្បីបំពេញតម្រូវការដែលខ្វះខាត ឆ្នាំ២០២០នេះ កម្ពុជាត្រូវនាំចូលបន្លែជិត៣៣ម៉ឺនតោនដើម្បីបំពេញតម្រូវការដែលខ្វះខាត

ការស្រាយបំភ្លឺរបស់ក្រសួងកសិកម្ម កើតឡើងក្រោយសាធារណជនបានលើកឡើងតាមបណ្ដាញសង្គមបានចោទថា ហេតុអ្វីកម្ពុជានៅតែនាំចូលបន្លែពីក្រៅប្រទេ ខណៈកម្ពុជាជាប្រទេសកសិកម្ម? ទន្ទឹមនឹងនេះ សកម្មភាពដឹកជញ្ជូនបន្លែពីប្រទេសវៀតណាម ចូលកម្ពុជា នៅតែបន្តមាន ខណៈដែលអ្នកដាំបន្លែក្នុងស្រុក មានតម្លៃទាប ឬពិបាកក្នុងការដឹកជញ្ជូន ក្នុងអំឡុងបិទខ្ទប់ភ្នំពេញ ។

ក្នុងសេចក្ដីប្រកាសរបស់ក្រសួងកសិកម្មបានបញ្ជាក់ដូច្នេះ៖«កម្ពុជាមិនមែននាំចូលបន្លែគ្រប់មុខនោះទេ ពោលគឺនាំចូលប្រភេទបន្លែតំបន់ត្រជាក់មួយចំនួន ដែលពិបាកដាំនៅកម្ពុជា។ ហើយនៅរដូវវស្សា មិនមានលក្ខណៈអំណោយផល សម្រាប់ផលិតកម្ម»។

វៀតណាមអំពាវនាវដល់ភាគីទាក់ទិននានាអត់ធ្មត់ចៀសវាងសកម្មភាពដែល ធ្វើឲ្យស្ថានភាពនៅសូម៉ាលីកាន់តែស្មុគស្មាញ
បន្លែពីវៀតណាមចូលមកកម្ពុជាតាមច្រកជ្រៃធំ

ខណៈមធ្យោបាយដឹកជញ្ជូនត្រូវបានរឹតបន្តឹង ផលិតផលកសិកម្មក្នុងស្រុក បានជួបនូវហានិភ័យ ព្រោះមិនអាចដឹកមកផ្គត់ផ្គង់ លើទីផ្សារ នៅរាជធានីភ្នំពេញ។ ក្រសួងកសិកម្ម បានបញ្ជាក់ទៀតថា៖«បច្ចុបប្បន្ន មិនមែនខ្វះបន្លែក្នុងស្រុកទេ តែលំបាកដឹកមកលក់ នៅភ្នំពេញ ដោយសារវិធានការបិទខ្ទប់ ការរាលដាលនៃជំងឺកូវីដ-១៩។ អ្នកប្រមូលទិញបន្លែថយចុះ ធ្វើឲ្យបណ្ដាផ្សារទំនើប និងហាងបន្លែសុវត្ថិភាព ពុំមានបន្លែគ្រប់គ្រាន់»។

កន្លងមក ក្រសួងកសិកម្ម បានបង្កើតសហគមន៍កសិកម្មចំនួន ១ ២០០សហគមន៍ និងបានបង្កើតបណ្ដុំអាជីវកម្មចំនួន ១ ៩២០បណ្ដុំ ទូទាំងប្រទេស ដើម្បីជួយដល់កសិករ តែបញ្ហាទីផ្សារលក់ផលិតផលកសិកម្ម នៅតែជាបញ្ហាប្រឈមសម្រាប់កសិករ និងសហគមន៍កសិកម្ម។

ដើម្បីដោះស្រាយបញ្ហាទីផ្សារកសិកម្ម ក្រសួងកសិកម្ម បានខិតខំជំរុញការចរាចរណ៍ ស្ដីពីលក្ខខណ្ឌតម្រូវភូតគាមអនាម័យលើមុខដំណាំសំខាន់ៗ ដើម្បីបើកទីផ្សារជាមួយបណ្ដាប្រទេសដែលមានបំណងនាំចូលកសិផលកម្ពុជា។ ជាក់ស្ដែងក្នុងឆ្នាំ២០២០ កម្ពុជាបាននាំចេញផលិតផលកសិកម្មសរុបជាង ២០លានតោន និងកសិផលសរុបជាង ១៣លានតោន ដោយទទួលបានចំណូលពីការនាំចេញជាង ៣ពាន់លានដុល្លារ។

ក្រសួងកសិកម្មបន្តជំរុញកិច្ចសហការ យ៉ាងជិតស្និទជាមួយដៃគូអភិវឌ្ឍ វិស័យឯកជន ពិសេសក្រុមហ៊ុនវិនិយោគផ្នែកកសិកម្ម និងកសិឧស្សាហកម្ម ដើម្បីសម្រេចឲ្យបាននូវគោលដៅរួមនៃការអភិវឌ្ឍវិស័យកសិកម្មនៅកម្ពុជាប្រកបដោយប្រសិទ្ធភាពខ្ពស់៕

thmeythmey.com

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

គណៈប្រតិភូខេត្ត Tra Vinh (ប្រទេសវៀតណាម)អុជធូបគោរពវិញ្ញាណក្ខន្ធយុទ្ធជនពលីនៅស្ដូបមិត្តភាពកម្ពុជា-វៀតណាម
អ៊ីស្រាអែល៖ សិក្ខាសាលា "៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu"
ឱកាសលើកកម្ពស់ចំណេះដឹង និងជំនាញសម្រាប់ធនធានមនុស្សក្នុងវិស័យស្តារនីតិសម្បទា
បុណ្យ “យើងគឺជាមនុស្សតែមួយ” -  រួមចំណែកជំរុញការផ្លាស់ប្តូរវប្បធម៌រវាងវៀតណាម និងកូរ៉េខាងត្បូង
អ្នកជំនាញ IMF៖ វៀតណាមជាគោលដៅដ៏ទាក់ទាញសម្រាប់វិនិយោគិនបរទេស