Trending now

ជំរុញការកសាងទំនុកចិត្ត និងទប់ស្កាត់ជម្លោះ

15:48 | 21/04/2021 យោងតាមកាសែតកងទ័ពប្រជាជន

ក្នុងតួនាទីជាប្រធានក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិប្រចាំខែមេសា ឆ្នាំ២០២១ នាថ្ងៃទី១៩ មេសា ប្រធានរដ្ឋវៀតណាម​​ លោក Nguyen Xuan Phuc បានអញ្ជើញជាអធិបតីក្នុងកិច្ចពិភាក្សា​ជាន់ខ្ពស់នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិក្រោមប្រធាន “ការពង្រឹងកិច្ចសហប្រតិបត្តិការរវាងអង្គការសហប្រជាជាតិ និងអង្គការតំបន់ក្នុងការជំរុញការកសាងទំនុកចិត្ត និងការសន្ទនាគ្នាក្នុងការទប់ស្កាត់ និងដោះស្រាយជំលោះ” ដោយ​តាមប្រព័ន្ធវិដេអូផង និងតាមការជួបជុំដោយផ្ទាល់ផង។ នេះជាលើកដំបូងដែលថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសវៀតណាមអញ្ជើញជាអធិបតីក្នុងព្រឹត្តិការណ៍មួយនៅក្នុងក្របខ័ណ្ឌក្រុមប្រឹក្សាសន្តិសុខ ដោយអះអាងនូវការប្តេជ្ញាចិត្តរបស់វៀតណាមចំពោះអង្គការសហប្រជាជាតិក្នុងការជំរុញការកសាងទំនុកចិត្ត និងទប់ស្កាត់ដោះស្រាយជំលោះ។

ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc អញ្ជើញធ្វើជាអធិបតីក្នុងកិច្ចប្រជុំកំពូលក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc អញ្ជើញធ្វើជាអធិបតីក្នុងកិច្ចប្រជុំកំពូលក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ
វៀតណាមជាដៃគូដើម្បីសន្តិភាពប្រកបដោយនិរន្តរភាពរបស់អង្គការសហប្រជាជាតិ វៀតណាមជាដៃគូដើម្បីសន្តិភាពប្រកបដោយនិរន្តរភាពរបស់អង្គការសហប្រជាជាតិ
នាថ្ងៃទី ១៩ មេសា ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc អញ្ជើញ​ធ្វើជាអធិបតីនៃកិច្ចពិភាក្សា​​ជាន់ខ្ពស់របស់ក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិ (រូប​ថត៖ dangcongsan)
នាថ្ងៃទី ១៩ មេសា ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc អញ្ជើញ​ធ្វើជាអធិបតីនៃកិច្ចពិភាក្សា​​ជាន់ខ្ពស់របស់ក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិ (រូប​ថត៖ dangcongsan)

ចាប់តាំងពីឆ្នាំ១៩៩២ មក កិច្ចសហប្រតិបត្តិការរវាងអង្គការសហប្រជាជាតិ/ក្រុមប្រឹក្សាសន្តិសុខជាមួយបណ្តាអង្គការតំបន់ត្រូវបានយកចិត្តទុកដាក់ពិភាក្សាកាន់តែខ្លាំងឡើងនៅក្នុងរបៀបវារៈរបស់ក្រុមប្រឹក្សាសន្តិសុខ។ រហូតមកទល់បច្ចុប្បន្ននេះ ក្រុមប្រឹក្សាសន្តិសុខបានរៀបចំកិច្ចពិភាក្សា​ជាច្រើន អនុម័តឯកសារនិង​សេចក្តីសម្រេចចិត្តជាច្រើន​ ហើយ​និង​បាន​រៀបចំសកម្មភាពសហប្រតិបត្តិការជាច្រើនរវាងក្រុមប្រឹក្សាសន្តិសុខ និងបណ្តាអង្គការតំបន់។

ប្រធានបទមួយក្នុងចំណោមប្រធានបទដែលក្រុមប្រឹក្សាសន្តិសុខ/អង្គការសហប្រជាជាតិ និងបណ្តាអង្គការ​តំបន់មានការយកចិត្តទុកដាក់យ៉ាង​ខ្លាំងនោះ​គឺការទប់ស្កាត់ជម្លោះ។ អង្គការសហប្រជាជាតិត្រូវបានបង្កើតឡើងក្នុងគោលបំណងរក្សាសន្តិភាព និងសន្តិសុខអន្តរជាតិតាម​​ទិស​ដៅផ្សេងៗគ្នាដូចជា៖ ការទប់ស្កាត់ជំលោះ ការជួយភាគីទាំងឡាយក្នុងការដោះស្រាយជម្លោះដោយសន្តិវិធី និង​ការបង្កើតបរិយាកាសប្រកបដោយស្ថិរភាព និងនិរន្តរភាពក្នុងការថែរក្សាសន្តិភាព។ នៅក្រុមប្រឹក្សាសន្តិសុខ ប្រធានបទស្តីពីការទប់ស្កាត់ជម្លោះត្រូវបានពិភាក្សាតាំងពីឆ្នាំ១៩៩២មក ហើយបានក្លាយជាចំណុចសំខាន់មួយនៃសកម្មភាពរបស់ក្រុមប្រឹក្សាសន្តិសុខដោយមានការទទួលស្គាល់ការខិតខំប្រឹងប្រែងក្នុងការទប់ស្កាត់ជម្លោះគឺជា“ផ្នែកសំខាន់មួយដែល​មិនអាចខ្វះបាននៃទំនួលខុសត្រូវសំខាន់របស់ក្រុមប្រឹក្សាសន្តិសុខស្តីពីការថែរក្សាសន្តិភាព និងសន្តិសុខអន្តរជាតិ” (យោងតាមសេចក្តីសម្រេចចិត្តលេខ១៣៦៦ ឆ្នាំ២០០១)។ រហូតមកទល់បច្ចុប្បន្ននេះ ក្រុមប្រឹក្សាសន្តិសុខបានអនុម័តសេចក្តីសម្រេចចិត្តចំនួន៦ និងសេចក្តីថ្លែងការណ៍ប្រធានចំនួន១១ លើប្រធានបទស្តីពីការទប់ស្កាត់ជម្លោះ និងការផ្សះផ្សា។ក្រុមប្រឹក្សាសន្តិសុខក៏បានបើកកិច្ចប្រជុំ និងកិច្ចពិភាក្សាជាច្រើនដើម្បីធ្វើបច្ចុប្បន្នភាពព័ត៌មាន​ពីបណ្តាយន្តការទប់ស្កាត់ជម្លោះ និងបណ្តាទីភ្នាក់ងារនៃអង្គការសហប្រជាជាតិ​។ លើសពីនេះ ការទប់ស្កាត់ជម្លោះក៏កំពុងក្លាយជាចំណុចសំខាន់​​នៃគោលនយោបាយ និងយុទ្ធសាស្រ្តប្រតិបត្តិការរបស់បណ្តាអង្គការតំបន់ និងអនុតំបន់ដើម្បីជួយទប់ស្កាត់ការផ្ទុះឡើង និងការកើតឡើងវិញនៃជម្លោះតាំងពីដំណាក់កាលដំបូង និងកាត់បន្ថយការបាត់បង់មនុស្ស និងទ្រព្យសម្បត្តិដែលបណ្តាលមកពីជម្លោះ។ បញ្ហាទប់ស្កាត់ជម្លោះក៏ត្រូវបានកំណត់នៅក្នុងឯកសារគោលនយោបាយ និងក្នុង​ទី​ភ្នាក់ងារពាក់ព័ន្ធសំខាន់ៗ​នៃបណ្តាអង្គការតំបន់ផងដែរ។

ថ្មីៗនេះ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានបើកកិច្ចពិភាក្សាជាច្រើនស្តីពីការកសាងទំនុកចិត្ត ហើយមានកិច្ច​​ពិភាក្សាបើកចំហទាំងឡាយស្តីពីកិច្ចសហប្រតិបត្តិការរវាងអង្គការសហប្រជាជាតិ និងបណ្តាអង្គការតំបន់ ក៏ប៉ុន្តែរហូតមកទល់បច្ចុប្បន្ននេះមិនទាន់មានកិច្ចពិភាក្សាបើកចំហណាមួយដែលផ្តោតសំខាន់លើតួនាទីរបស់បណ្តាអង្គការតំបន់ក្នុងការទប់ស្កាត់ជម្លោះតាមរយៈការកសាងទំនុកចិត្ត និងការសន្ទនាឡើយ។ ជាមួយគ្នានេះដែរ ក្រុមប្រឹក្សាសន្តិសុខក៏​មិនមានឯកសារជាក់លាក់ណាមួយស្តីពីទំនាក់ទំនងរវាងការកសាងទំនុកទុកចិត្ត និង​ការសន្ទនាជាមួយការទប់ស្កាត់ជម្លោះទេ។ ដូច្នេះ ការដែលវៀតណាមបើកកិច្ចពិភាក្សា​ជាន់ខ្ពស់​របស់​ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិលើកនេះ​ក្នុង​បំណង​បន្តលើកកម្ពស់តួនាទីរបស់បណ្តាអង្គការតំបន់ ក៏ដូចជាកិច្ចសហប្រតិបត្តិការរវាងអង្គការសហប្រជាជាតិជាមួយបណ្តាអង្គការតំបន់ រួមទាំងអាស៊ាន ក្នុងដំណើរការថែរក្សាសន្តិភាព ស្ថិរភាព ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនិយាយរួម និងក្នុងការទប់ស្កាត់ជម្លោះនិយាយដោយឡែក។

វៀតណាមបានចូលជាសមាជិកអង្គការសហប្រជាជាតិជាផ្លូវការនៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ១៩៧៧។ ក្នុងរយៈពេល ៤៤ ឆ្នាំកន្លងមក កិច្ចសហប្រតិបត្តិការរវាងវៀតណាម និងអង្គការសហប្រជាជាតិបានរួមចំណែកក្នុងការការពារ និងលើកកម្ពស់ផលប្រយោជន៍ប្រទេសជាតិ ជាពិសេសក្នុងការថែរក្សា និងពង្រឹងសន្តិភាព សន្តិសុខ និងអំណោយផលដល់ការអភិវឌ្ឍប្រទេស។ តាមរយៈការរួមចំណែកយ៉ាងសកម្ម និងកាន់តែច្រើនឡើងៗក្នុងសកម្មភាពរបស់អង្គការសហប្រជាជាតិ វៀតណាមត្រូវបានជាប់ឆ្នោតក្នុងតួនាទី និងទីភ្នាក់ងារសំខាន់ៗជាច្រើនរបស់អង្គការសហប្រជាជាតិ ដែលក្នុងនោះមាន ២ លើកត្រូវបានបោះឆ្នោតជ្រើសតាំងជាសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។

ក្នុងតួនាទីជាប្រធានក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិកាលពីខែមករា ឆ្នាំ២០២០ វៀតណាមបានសម្រេចល្អក្នុងការដឹកនាំគ្រប់គ្រងរាល់សកម្មភាព និងតំណាងឲ្យក្រុមប្រឹក្សាសន្តិសុខក្នុងទំនាក់ទំនងជាមួយបណ្តាប្រទេស ទីភ្នាក់ងារអង្គការសហប្រជាជាតិ បណ្តាអង្គការតំបន់ និងអន្តរជាតិ។ លើសពីនេះ ក្នុងតួនាទីជាសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ វៀតណាមបានចូលរួមចំណែកក្នុងការងារទូទៅរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិក្នុងស្មារតីឯករាជ្យ ស្វ័យភាព សកម្ម មានទំនួលខុសត្រូវ និងមានតុល្យភាព ដោយបង្ហាញយ៉ាងច្បាស់នូវជំហគោរពធម្មនុញ្ញអង្គការសហប្រជាជាតិ និងគោលការណ៍គ្រឹះនៃច្បាប់អន្តរជាតិ គាំទ្រការស្វែងរកដំណោះស្រាយចំពោះជម្លោះក្នុងតំបន់ និងអន្តរជាតិតាមរយៈការចរចារដោយសន្តិវិធី ព្រមទាំងលើកកំពស់កិច្ចខិតខំប្រឹងប្រែង និងបទពិសោធន៍របស់វៀតណាមក្នុងការកសាង និងអភិវឌ្ឍន៍ប្រទេសជាតិ ការធ្វើសមាហរណកម្មអន្តរជាតិ និងតំបន់។

ការអនុវត្តល្អតួនាទីទាំងពីរដែលជាសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិអាណត្តិ ២០២០-២០២១ ផង និងជាប្រធានអាស៊ាននៅឆ្នាំ ២០២០ ផង វៀតណាមបានរៀបចំកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ - អាស៊ានយ៉ាងល្អ ដោយ​លើក​កំពស់តួនាទីរបស់បណ្តាអង្គការតំបន់ក្នុងការជួយដោះស្រាយបញ្ហានៅតាមតំបន់នានា។ ប្រទេសវៀតណាមក៏ផ្តោតសំខាន់លើ​ការជម្រុញ​បញ្ហា និងប្រធានបទមួយចំនួន ដែលទទួលបានការយកចិត្តទុកដាក់ និងការគាំទ្រពីសំណាក់បណ្តាប្រទេសជាសមាជិក ដែល​លើកកម្ពស់តួនាទី និងការចូលរួមចំណែករបស់ខ្លួននៅក្នុងក្រុមប្រឹក្សាសន្តិសុខ រួមមាន៖ ការជំនះ​ផលវិបាកនៃគ្រាប់បែក មីន ដើម្បីបម្រើការកសាងឡើងវិញក្រោយជំលោះ; ការ​ការពារជនស៊ីវិលក្នុងជម្លោះប្រដាប់អាវុធ; សន្តិសុខ និងការប្រែប្រួលអាកាសធាតុ; ស្ត្រី សន្តិភាព និងសន្តិសុខ; កិច្ចសហប្រតិបត្តិការរវាងអង្គការសហប្រជាជាតិ និងបណ្តាអង្គការតំបន់ និងអនុតំបន់; កុមារ និងជម្លោះប្រដាប់អាវុធ; សកម្មភាពថែរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ។

ដោយបន្តជោគជ័យដែលទទួលបានក្នុងឆ្នាំជាប្រធានអាស៊ាន ២០២០ និងក្នុងខែជាប្រធានក្រុមប្រឹក្សាសន្តិសុខលើកដំបូង (កាលពីខែមករា ឆ្នាំ២០២០) យើងជឿជាក់យ៉ាងមុតមាំថា កិច្ចពិភាក្សា​ជាន់ខ្ពស់នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិដែលរៀបចំឡើងដោយប្រទេសវៀតណាមនោះនឹងទទួលបានជោគជ័យ រួមចំណែកក្នុងការបញ្ជាក់ជាថ្មីនូវកិច្ចខិតខំប្រឹងប្រែងរបស់អង្គការសហប្រជាជាតិ និងបណ្តាអង្គការតំបន់ក្នុងការការទប់ស្កាត់និងដោះស្រាយជម្លោះតាមរយៈការកសាងទំនុកចិត្ត និងការសន្ទនា ដោយឈរលើមូលដ្ឋាននៃការគោរពធម្មនុញ្ញរបស់អង្គការសហប្រជាជាតិ និងច្បាប់អន្តរជាតិ។ ការដែលលោកប្រធានរដ្ឋ Nguyen Xuan Phuc អញ្ជើញជាអធិបតីក្នុងព្រឹត្តិការណ៍នេះបានអះអាងនូវការប្តេជ្ញាចិត្តរបស់វៀតណាមចំពោះអង្គការសហប្រជាជាតិក្នុងការជំរុញការកសាងទំនុកចិត្ត និងទប់ស្កាត់ ដោះស្រាយជំលោះ ហើយមានបំណងចង់បង្កើនប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការជាមួយអង្គការសហប្រជាជាតិ បន្តជាសមាជិកដែលមានទំនួលខុសត្រូវ ចូលរួមចំណែកយ៉ាងសកម្មក្នុងសកម្មភាពរបស់អង្គការសហប្រជាជាតិ ក៏ដូចជាសហគមន៍អន្តរជាតិ៕

យោងតាមកាសែតកងទ័ពប្រជាជន

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម អញ្ជើញទទួលជួបអនុព័ន្ធយោធាកម្ពុជា
គណៈប្រតិភូ នៃខេត្ត Binh Phuoc និងខេត្ត Tay Ninh ប្រទេសវៀតណាម បានអញ្ជើញទៅទស្សនកិច្ច និងជូនពរឆ្នាំថ្មីដល់អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ និងប្រជាជនខេត្តត
យុវជនវៀតណាមធ្វើជាម្ចាស់បវិវត្តកម្មឌីជីថល
តារា​ចម្រៀង Jisoo បាន​បរិច្ចាគ​ប្រាក់​ដល់​គម្រោង​អភិវឌ្ឍន៍​ព្រៃ​កោងកាង​នៅ​ទីក្រុង Ca Mau ប្រទេស​វៀតណាម
កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ពង្រឹងទំនាក់ទំនងជិតស្និទ្ធរវាងវៀតណាម និងអ៊ីរ៉ង់