Trending now

វៀតណាមសាទរចំពោះការដែលសហរដ្ឋអាមេរិកកែតម្រូវជាវិជ្ជមាននៅក្នុងរបាយការណ៍របស់ក្រសួង​ហិរញ្ញវត្ថុ

09:42 | 19/04/2021 យោងតាមកាសែតកងទ័ពប្រជាជន

នៅថ្ងៃទី ១៧ ខែមេសា ឆ្លើយតបនឹងសំណួររបស់អ្នកយកព័ត៌មានស្ដីពីប្រតិកម្មរបស់​វៀតណាមចំពោះរបាយការណ៍ដែលចេញផ្សាយមួយថ្ងៃមុននោះដោយក្រសួងហិរញ្ញវត្ថុសហរដ្ឋអាមេរិកស្តីពី“គោលនយោបាយម៉ាក្រូសេដ្ឋកិច្ច និងការប្តូររូបីយប័ណ្ណរបស់ដៃគូពាណិជ្ជកម្មធំៗរបស់សហរដ្ឋអាមេរិក”

ស្នើចិនបញ្ឈប់ការរំលោភអធិបតេយ្យភាពរបស់វៀតណាមនៅសមុទ្រខាងកើត ស្នើចិនបញ្ឈប់ការរំលោភអធិបតេយ្យភាពរបស់វៀតណាមនៅសមុទ្រខាងកើត
អ្នកនាំពាក្យក្រសួង ការបរទេសវៀតណាមលោកស្រី Le Thi Thu Hang៖ បើចាំបាច់វៀតណាមនឹងចាត់វិធានការក្នុងគាំពារពលរដ្ឋវៀតណាម អ្នកនាំពាក្យក្រសួង ការបរទេសវៀតណាមលោកស្រី Le Thi Thu Hang៖ បើចាំបាច់វៀតណាមនឹងចាត់វិធានការក្នុងគាំពារពលរដ្ឋវៀតណាម
អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី Le Thi Thu Hang (រូបថត៖ vnanet.vn)
អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី Le Thi Thu Hang (រូបថត៖ vnanet.vn)

អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី Le Thi Thu Hang បានលើកច្បាស់ថា៖ “នាព្រឹកថ្ងៃទី ១៧ ខែមេសា ធនាគារជាតិវៀតណាមបានជូនព័ត៌មានជាក់លាក់អំពីបញ្ហានេះ។ យើងខ្ញុំសូមសាទរចំពោះការកែតម្រូវជាវិជ្ជមានលើខ្លឹមសារដែលពាក់ព័ន្ធនឹងវៀតណាមនៅក្នុងរបាយការណ៍ខាងលើនេះ។ អាស្រ័យហេតុនេះក្រសួងហិរញ្ញវត្ថុសហរដ្ឋអាមេរិកគ្មានមូលដ្ឋានគ្រប់គ្រាន់ដើម្បីកំណត់ថា វៀតណាមកេងបន្លំរូបិយប័ណ្ណទេ”

លោកស្រី Le Thi Thu Hang បានសង្កត់ធ្ងន់ថា “ក្នុងរយៈពេលកន្លងមក ស្ថាប័នមានសមត្ថកិច្ចរបស់វៀតណាមបានផ្លាស់ប្ដូរព័ត៌មាននិងពិគ្រោះយោបល់ជាមួយភាគីសហរដ្ឋអាមេរិកដើម្បីបំភ្លឺគោលនយោបាយអត្រាប្តូរប្រាក់របស់វៀតណាម។ ក្នុងស្មារតីយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះទំនាក់ទំនងសេដ្ឋកិច្ចពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិកដែលជាសរសរស្ដម្ភមួយក្នុងទំនាក់ទំនងភាពជាដៃគូគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ វៀតណាមនឹងរក្សាការសន្ទនា និងពិគ្រោះយោបល់ជាមួយសហរដ្ឋអាមេរិកលើបញ្ហានេះ” ៕

យោងតាមកាសែតកងទ័ពប្រជាជន

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

គណៈប្រតិភូខេត្ត Tra Vinh (ប្រទេសវៀតណាម)អុជធូបគោរពវិញ្ញាណក្ខន្ធយុទ្ធជនពលីនៅស្ដូបមិត្តភាពកម្ពុជា-វៀតណាម
អ៊ីស្រាអែល៖ សិក្ខាសាលា "៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu"
ឱកាសលើកកម្ពស់ចំណេះដឹង និងជំនាញសម្រាប់ធនធានមនុស្សក្នុងវិស័យស្តារនីតិសម្បទា
បុណ្យ “យើងគឺជាមនុស្សតែមួយ” -  រួមចំណែកជំរុញការផ្លាស់ប្តូរវប្បធម៌រវាងវៀតណាម និងកូរ៉េខាងត្បូង
អ្នកជំនាញ IMF៖ វៀតណាមជាគោលដៅដ៏ទាក់ទាញសម្រាប់វិនិយោគិនបរទេស