Trending now

វៀតណាមនឹងមាននាយទាហានទី៣ បំពេញបេសកកម្មនៅទីស្នាក់ការនៃអង្គការសហប្រជាជាតិ

10:10 | 11/04/2021 យោងតាមកាសែតកងទ័ពប្រជាជន

នាថ្ងៃទី៩ មេខា ក្រសួងការពារប្រទេសវៀតណាម បានរៀបចំពិធីផ្តល់សេចក្តីសម្រេចចិត្តរបស់ប្រធានរដ្ឋ និងប្រគល់ភារកិច្ចឲ្យលោកវរសេនីយ៍ត្រី Nguyen Phuc Dong នាយទាហាននៃនាយកដ្ឋានរក្សាសន្តិភាពវៀតណាម ដែលត្រៀមរៀបចំទៅបំពេញបេសកកម្មនៅនាយកដ្ឋានសកម្មភាពសន្តិភាព នៅទីស្នាក់ការនៃអង្គការសហប្រជាជាតិ នៅទីក្រុងញូវយ៉ក ប្រទេសអាមេរិក។ លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien សមាជិកមជ្ឈិមបក្ស អនុរដ្ឋមន្រ្តីក្រសួងការពារប្រទេសវៀតណាម ធ្វើជាអាធិបតីក្នុងពិធី។

វៀតណាមកំពុងជំរុញឲ្យក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដោះស្រាយ​បញ្ហា​អំពើ​ហិង្សាផ្លូវភេទក្នុងជម្លោះ វៀតណាមកំពុងជំរុញឲ្យក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដោះស្រាយ​បញ្ហា​អំពើ​ហិង្សាផ្លូវភេទក្នុងជម្លោះ
ប្រធានរដ្ឋវៀតណាមនឹងអញ្ជើញធ្វើអធិបតីនៅកិច្ចប្រជុំ ពិភាក្សាបើកចំហជាន់ខ្ពស់របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ប្រធានរដ្ឋវៀតណាមនឹងអញ្ជើញធ្វើអធិបតីនៅកិច្ចប្រជុំ ពិភាក្សាបើកចំហជាន់ខ្ពស់របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ
លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien ប្រគល់សេចក្តីសម្រេចចិត្តរបស់ប្រធានរដ្ឋជូ។នលោកវរសេនីយ៍ត្រី Nguyen Phuc Dong
លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien ប្រគល់សេចក្តីសម្រេចចិត្តរបស់ប្រធានរដ្ឋជូ។នលោកវរសេនីយ៍ត្រី Nguyen Phuc Dong។

លោកវរសេនីយ៍ត្រី Nguyen Phuc Dong ជានាយទាហានទី៣ ដែលត្រូវបានជ្រើសរើសឱ្យទៅបំពេញបេសកកម្មនៅនាយកដ្ឋានសកម្មភាពសន្តិភាព លើជំនាញបង្វឹកបង្ហាត់យោធា គណៈកម្មការគ្រប់គ្រងកម្មវិធីបង្វឹកបង្ហាត់ ការិយាល័យបណ្តុះបណ្តាលចម្រុះ។

បន្ទាប់ពីលើកសរសើរលោក Nguyen Phuc Dong លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien បានស្នើឲ្យលោកវរសេនីយ៍ត្រី Nguyen Phuc Dong អនុវត្តត្រឹមត្រូវមាគ៌ា គោលនយោបាយរបស់បក្ស ច្បាប់របស់រដ្ឋ បទបញ្ជាយោធា និងអង្គការសហប្រជាជាតិ រក្សាសាមគ្គីភាព បំពេញល្អភារកិច្ចធ្វើសេនាធិការជូននាយកដ្ឋានរក្សាសន្តិភាពវៀតណាម និងក្រសួងការពារប្រទេស ចូលរួមចំណែកក្នុងការបង្វឹកបង្ហាត់សម្រាប់កម្លាំងរក្សាសន្តិភាពវៀតណាមនៅពេលខាងមុខ៕

យោងតាមកាសែតកងទ័ពប្រជាជន

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

យោធភូមិភាគទី៩ (កងទ័បប្រជាជនវៀតណាម) ស្វែងរក និងប្រមូលអដ្ឋិធាតុនៃយុទ្ធជនពលីបានចំនួន ៣,៨៤២ អដ្ឋិធាតុ
ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue ​ អញ្ជើញអបអរសាទរឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
សហគមន៍វៀតណាមនៅឥណ្ឌារួបរួមគ្នាឆ្ពោះទៅមាតុភូមិ
៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu៖ ការផ្លាស់ប្តូរប្រវត្តិសាស្រ្ត និងការចងចាំនៅប្រទេសបារាំង
មហោស្រពផ្លូវវប្បធម៌កូរ៉េឆ្នាំ ២០២៤៖ ដើរជុំវិញប្រទេសកូរ៉េនៅកណ្តាលទីក្រុងហាណូយ