Trending now

បណ្តាខេត្តរបស់វៀតណាមកែសម្រួលគោលដៅកំណើនដើម្បីបង្កើតសន្ទុះអភិវត្តន៍ថ្មី

09:21 | 15/04/2021 យោងតាមវិឡុសំលេងវៀតណាម

ទោះបីជាចំណុចដ៏ភ្លឺក្នុងការអភិវឌ្ឍ សេដ្ឋកិច្ចក៏ដោយតែនៅដើមឆ្នាំ ២០២១ បណ្តាខេត្ត Khanh Hoa – Quang Nam – Quang Ngai និងទីក្រុង Da Nang សុទ្ធសឹងតែកែតម្រូវ គោលដៅអភិវឌ្ឍន៍ សេដ្ឋកិច្ច របស់ខ្លួន ដើម្បីបង្កើតសន្ទុះអភិវត្តថ្មីផងដែរ។

ប្រធានរដ្ឋវៀតណាមទទួលជួបឯកអគ្គរដ្ឋទូត និងភារៈធារីនៃបណ្តាប្រទេសអាស៊ាន ប្រធានរដ្ឋវៀតណាមទទួលជួបឯកអគ្គរដ្ឋទូត និងភារៈធារីនៃបណ្តាប្រទេសអាស៊ាន
ប្រធានរដ្ឋវៀតណាមនឹងអញ្ជើញធ្វើអធិបតីនៅកិច្ចប្រជុំ ពិភាក្សាបើកចំហជាន់ខ្ពស់របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ប្រធានរដ្ឋវៀតណាមនឹងអញ្ជើញធ្វើអធិបតីនៅកិច្ចប្រជុំ ពិភាក្សាបើកចំហជាន់ខ្ពស់របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ
បណ្តាខេត្តរបស់វៀតណាមកែសម្រួលគោលដៅកំណើនដើម្បីបង្កើតសន្ទុះអភិវត្តន៍ថ្មី
ឈូងសមុទ្រ Can Gio មានសក្តានុពលក្លាយជា "ច្រកចេញចូល" សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសមុទ្រនៃទីក្រុងហូជីមិញ (រូបថត៖ Zing)

ជំងឺរាតត្បាតកូវីដ-១៩ នឹងជះឥទ្ធិពលអវិជ្ជមានដោយអូសបន្លាយដល់ប៉ុន្មាន ឆ្នាំដំបូងនៃផែនការ ៥ ឆ្នាំ ២០២១-២០២៥ ព្រមទាំង ដាក់ចេញតម្រូវការមិនត្រឹម តែដោះស្រាយរាល់ហានិភ័យ ជំនះពុះពារលើការលំបាក និងបញ្ហាប្រឈម ប៉ុណ្ណោះទេ ថែមទាំងតំបន់នីមួយៗក៏ត្រូវតែអនុវត្តយ៉ាងសកម្មនិងមានភាពម្ចាស់ ការនៅចំពោះ មុខឱកាសនិងកាលានុវត្តភាពថ្មីទៀតផង។ ទោះបីជាចំណុចដ៏ភ្លឺក្នុងការអភិវឌ្ឍ សេដ្ឋកិច្ចក៏ដោយតែនៅដើមឆ្នាំ ២០២១ បណ្តាខេត្ត Khanh Hoa – Quang Nam – Quang Ngai និងទីក្រុង Da Nang សុទ្ធសឹងតែកែតម្រូវ គោលដៅអភិវឌ្ឍន៍ សេដ្ឋកិច្ច របស់ខ្លួន ដើម្បីបង្កើតសន្ទុះអភិវត្តថ្មីផងដែរ។

ផលប៉ះពាល់នៃជំងឺរាតត្បាតកូវីដ-១៩ បានបណ្តាលឱ្យសេវាកម្មនិង សកម្មភាពទេសចរណ៍ទាំងអស់នៅក្នុងខេត្ត Khanh Hoa សឹងតែផ្អាកតែម្តង។ ឧស្សាហកម្មក្លាយជាសសរទ្រូងដើម្បីខេត្ត Khanh Hoa ធ្វើឱ្យមានតុល្យភាព ថវិកា ដោះស្រាយបញ្ហាការងារធ្វើ ធានាសន្តិសុខ និងឆ្ពោះទៅរកគោលដៅ កសាងមូលដ្ឋានឲ្យក្លាយទៅជា“ មជ្ឈមណ្ឌលសេដ្ឋកិច្ច សមុទ្រ មជ្ឈមណ្ឌល ទេសចរណ៍ និងសេវាកម្មធំៗរបស់ប្រទេសទាំងមូល”ផងដែរ។ លោក Nguyen Tan Tuan ប្រធានគណៈកម្មាធិការប្រជាជនខេត្ត Khanh Hoa បានមានប្រសាសន៍ថា៖ «យើងចាំបាច់ត្រូវកំណត់និងអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាពនិងសុវត្ថិភាពពិតប្រាកដ។ ខេត្ត Khanh Hoa បានចាប់យកឱកាសដែលមានលក្ខណៈ អំណោយផលប្រែក្លាយហានិភ័យទៅជាឱកាសវិញ ដោយអំពាវនាវ ឱ្យវិនិយោ គិនផ្ទេរដើមទុនពីប្រទេសនានាដែលជួបការលំបាកក្នុងការវិនិយោគ នាសម័យកូវីដ-១៩។ខេត្ត Khanh Hoa - Nha Trang - Van Phong បានត្រៀមខ្លួន ជាស្រេចអំពាវនាវវិនិយោគិនឱ្យមកដល់នឹងទីផ្សារថ្មីដែលទទួលការចាប់អារម្មណ៍យ៉ាងខ្លាំងផងដែរ»។

នៅខេត្ត Quang Ngai អស់រយៈពេលជាច្រើនឆ្នាំមកហើយ ចំណូលថវិកាខេត្តគឺ ពឹងផ្អែកយ៉ាងខ្លាំងទៅលើផលិតកម្មនិងអាជីវកម្មនៃរោងចក្រចម្រាញ់ប្រេង Dung Quat ដែលមានអត្រារហូតដល់ ៤៥%។ ឆ្នាំ ២០២០ ដោយសារតម្លៃប្រេង ឆៅបានធ្លាក់ចុះយ៉ាងខ្លាំង និងរងផលប៉ះពាល់ដោយសារជំងឺកូវីដ-១៩ និងសកម្ម ភាពថែទាំរោងចក្រនេះ បានធ្វើឱ្យមានឱនភាពនៃចំណូលថវិកាខេត្តប្រមាណ ៣,០៥៥ ពាន់លានដុង។ លោក Dang Van Minh ប្រធានគណៈកម្មាធិការ ប្រជាជនខេត្ត Quang Ngai បានមានប្រសាសន៍ថា៖

“ដើម្បីកាត់បន្ថយការពឹងផ្អែកលើប្រាក់ចំណូលរបស់រោងចក្រចម្រាញ់ ប្រេង Dung Quat យើងខ្ញុំបានទាក់ទាញសហគ្រាសធំៗ មកវិនិយោគក្នុងការ អភិវឌ្ឍឧស្សាហកម្មនៅក្នុងខេត្ត ព្រមទាំងជំរុញការធ្វើកំណែទម្រង់រដ្ឋបាល និងបង្កើតបរិយាកាសវិនិយោគឲ្យបានរលូនក៏ដូចជាបង្កើតមូលនិធិដីធ្លី ដើម្បី ធ្វើឲ្យអង្គភាពអាជីវកម្មមានលក្ខខ័ណ្ឌគ្រប់គ្រាន់ចូលមកវិនិយោគផងដែរ» ។

គម្រោងឧស្សាហកម្មនៅតំបន់សេដ្ឋកិច្ច Van Phong នឹងបង្កើនចំណូលថវិកានិងទាក់ទាញកម្មករកាន់តែច្រើន។​ (រូបថត៖ VOV)
គម្រោងឧស្សាហកម្មនៅតំបន់សេដ្ឋកិច្ច Van Phong នឹងបង្កើនចំណូលថវិកានិងទាក់ទាញកម្មករកាន់តែច្រើន។​ (រូបថត៖ VOV)

នៅខេត្ត Quang Nam ផលប៉ះពាល់នៃជំងឺរាតត្បាតកូវីដ-១៩ ក៏ដូចជាខ្យល់ ព្យុះ ទឹកជំនន់ និងគ្រោះមហន្តរាយធម្មជាតិជាបន្តបន្ទាប់បានបណ្តាលឱ្យវិស័យ សេដ្ឋកិច្ចជាច្រើននៃតំបន់នេះរងការធ្លាក់ចុះយ៉ាងខ្លាំង។ លោក Le Van Dung អនុលេខាអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត Quang Nam បានមាន ប្រសាសន៍ថា៖

«ការតំរង់ទិសដៅនៃការអភិវឌ្ឍកសិកម្មបច្ចេកវិទ្យាខ្ពស់និងពង្រីកសក្តានុ ពលនិងឧត្តមភាពនៃវិស័យកសិកម្មខេត្តបន្តឈរយ៉ាងរឹងមាំក្នុងការរីករាលដាលនៃជំងឺកូវីដ-១៩នេះ។ ទន្ទឹមនឹងនោះ ត្រូវតែផ្តោតសំខាន់ទៅលើការអភិវឌ្ឍន៍ ឧស្សាហកម្មនិងអនុវត្តគម្រោងធំៗមួយចំនួនដើម្បីជួយឲ្យយើងកាត់បន្ថយការខូចខាតដែលបណ្តាលមកពីជំងឺរាតត្បាតសកលកូវីដ-១៩ផងដែរ»។

ទីក្រុង Da Nang ធ្លាប់ជាចំណុចកណ្តាលនៃជំងឺកូវីដ-១៩ ហេតុដូច្នេះគេ ទើបបានដាក់ចេញនូវភារកិច្ចសំខាន់ៗចំនួន ៣ ព្រមទាំងអនុវត្តដោយ ព្រមៗគ្នា នូវវិធានការណ៍ជំនះពុះពារពីការរងឥទ្ធិពលពីជំងឺកូវីដ-១៩ ដើម្បីឆាប់ទទួលបាន សន្ទុះកំណើនសេដ្ឋកិច្ច-សង្គមក្នុងតំបន់ឡើងវិញ។ តាមនោះ Da Nang នឹងផ្លាស់ប្តូរ ថ្មីយ៉ាងខ្លាំងនូវគំរូកំណើននិងការអភិវឌ្ឍឧស្សាហកម្ម បច្ចេកវិទ្យា ខ្ពស់ បច្ចេកវិទ្យា ព័ត៌មានដោយផ្សាភ្ជាប់ជាមួយការកសាងទីក្រុង ប្រកប ដោយភាពច្នៃប្រឌិត ទីក្រុង ឆ្លាត និងបង្កើតមូលដ្ឋានគ្រឹះជំរុញវិស័យថ្មី ជាពិសេស សេដ្ឋកិច្ចឌីជីថល សង្គមឌីជីថលនិងអាជ្ញាធរឌីជីថលផងដែរ។ លោក Nguyen Dinh Vinh ប្រធាន គណៈកម្មការឃោសនាអប់រំនៃគណៈកម្មាធិការ បក្សទីក្រុង Da Nang បានឲ្យ ដឹងថា៖

«តាមរយៈរលកជំងឺកូវីដ-១៩ រងផលប៉ះពាល់យ៉ាងធំធេង ហើយទំហំ សេវាកម្មកាន់តែខ្ពស់ក៏មានអស្ថិរភាពផងដែរ។ ឥឡូវនេះនៅតែរក្សា សេវាកម្មក្នុង អត្រាមិនបង្កើតឡើងថែមទៀត ប៉ុន្តែនៅខាងក្នុងមានការផ្លាស់ប្តូរ។ ជំរុញវិស័យ ខាងបច្ចេកវិទ្យាព័ត៌និងបច្ចេកទេឌីជីថលមានចីរភាពបើប្រៀបធៀបនឹងវិស័យ ទេសចរណ៍ ពាណិជ្ជកម្មនិងសេវាកម្ម»។

តំបន់នានានៅភាគកណ្តាលបានកែតម្រូវនូវដំណោះស្រាយឲ្យបានសមស្រប យ៉ាងឆាប់រហ័ស ដើម្បីសម្របខ្លួនទៅនឹងជំងឺរាតត្បាត និងធ្វើអោយប្រសើរឡើង នូវជីវភាពរស់នៅរបស់ប្រជាជនព្រមទាំងអភិវឌ្ឍន៍ប្រកបដោយចីរភាពនិងសុវត្ថិ ភាព ក៏ដូចជាផ្តោតការយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងការកសាងវិស័យសេដ្ឋកិច្ច ប្រកបដោយចីរភាព ក្នុងនិន្នាការសាកលភាវូបនីយកម្ម កាន់តែទូលំទូលាយ និងស៊ីជម្រៅផងដែរ៕

យោងតាមវិឡុសំលេងវៀតណាម

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

យោធភូមិភាគទី៩ (កងទ័បប្រជាជនវៀតណាម) ស្វែងរក និងប្រមូលអដ្ឋិធាតុនៃយុទ្ធជនពលីបានចំនួន ៣,៨៤២ អដ្ឋិធាតុ
ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue ​ អញ្ជើញអបអរសាទរឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
សហគមន៍វៀតណាមនៅឥណ្ឌារួបរួមគ្នាឆ្ពោះទៅមាតុភូមិ
៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu៖ ការផ្លាស់ប្តូរប្រវត្តិសាស្រ្ត និងការចងចាំនៅប្រទេសបារាំង
មហោស្រពផ្លូវវប្បធម៌កូរ៉េឆ្នាំ ២០២៤៖ ដើរជុំវិញប្រទេសកូរ៉េនៅកណ្តាលទីក្រុងហាណូយ