Trending now

លោកប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តីរដ្ឋមន្រ្តីនិងជារដ្ឋមន្ត្រីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានជួបសន្ទនា តាមរយៈទូរសព្ទ ជាមួយលោករដ្ឋមន

21:47 | 10/04/2021 ឌីណា

យុគសម័យ - ក្នុងជំនួបនេះ លោក ​ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្ត្រីក្រសួងការបរទេសនិងសហប្រតិបត្តិការបានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលសំខាន់ៗ របស់វៀតណាម​ ក្នុងបុព្វហេតុកសាងនិងអភិវឌ្ឍប្រទេសជាតិ ការធ្វើសមាហរណកម្មអន្តរជាតិរបស់វៀតណាម រួមទាំងការចូលរួមវិភាគទានដ៏សំខាន់នៃស័យការទូត សម្តែងនូវការជឿជាក់ថា ក្រោមការដឹកនាំរបស់លោករដ្ឋមន្ត្រី Bui Thanh Son ក្រសួងការបរទេសវៀតណាមនឹងបន្តទទួលបានសមិទ្ធិផលថ្មីជាច្រើនទៀត។

លោក ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន កោតសរសើរតួនាទីយ៉ាងសកម្មរបស់សហភាពអឺរ៉ុប ដើម្បីប្រយុទ្ធប្រឆាំង កូវីដ១៩ លោក ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន កោតសរសើរតួនាទីយ៉ាងសកម្មរបស់សហភាពអឺរ៉ុប ដើម្បីប្រយុទ្ធប្រឆាំង កូវីដ១៩
ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន ផ្ញើសារអបអរសាទរដល់ខួបលើកទី៥៣ឆ្នាំ នៃថ្ងៃបង្កើតអាស៊ាន ០៨ សីហា ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន ផ្ញើសារអបអរសាទរដល់ខួបលើកទី៥៣ឆ្នាំ នៃថ្ងៃបង្កើតអាស៊ាន ០៨ សីហា

លោករដ្ឋមន្រ្តីក្រសួងការបរទេស Bui Thanh Son បានថ្លែងអំណរគុណដល់លោកឧបនាយករដ្ឋមន្រ្តីប្រាក់ សុខុន និងជារដ្ឋមន្រ្តីក្រសួងការបរទេសនៃប្រទេសកម្ពុជាដែលបានជួបពិភាក្សា និងអបអរសាទរលោក តាមរយៈទូរសព្ទ។ លោកបានសង្កត់ធ្ងន់ថា ប្រទេសវៀតណាមយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះការថែរក្សា ពង្រឹងនិងពង្រឹកទំនាក់ទំនងភាពជាអ្នកជិតខាងល្អ មិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយនិងយូរអង្វែងរវាងវៀតណាមនិងកម្ពុជា។ អបអរសាទរប្រទចំពោះសមិទ្ធិផលនៃការអភិវឌ្ឍសេដ្ឋកិច្ច - សង្គមដែល​ប្រទេសកម្ពុជា​សម្រេចបាន និងបានអះអាងថា នឹងសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយលោកឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តី ប្រាក់ សុខុន ក្នុងការជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរនិយាយជារួម និងរវាងក្រសួងការបរទេសទាំងពីរនិយាយជាដាច់ដោយឡែក។

លោកប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តីរដ្ឋមន្រ្តីនិងជារដ្ឋមន្ត្រីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានជួបសន្ទនា តាមរយៈទូរសព្ទ ជាមួយលោករដ្ឋមន
លោករដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម Bui Thanh Son។ (រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម)

ភាគីទាំងពីរបានសន្យាថា នឹងបន្តសម្របសម្រួលរយ៉ាងជិតស្និទ្ធនៅវេទិកាក្នុងតំបន់និងអន្តរជាតិ។ អាស្រ័យ​ហេតុនេះប្រទេសវៀតណាមបានគាំទ្រប្រទេសកម្ពុជា ក្នុងការរៀបចំកិច្ចប្រជុំកិច្ចសហប្រតិបត្តិការមហាអនុតំបន់មេគង្គលើកទី ៧ ប្រកបដោយជោគជ័យ (GMS-7) កិច្ចប្រជុំកំពូលអាស៊ី - អឺរ៉ុប (ASEM-13) និងតួនាទីជាប្រធានអាស៊ាន ២០២២ ។រដ្ឋមន្រ្តីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះសន្ទុះអភិវឌ្ឍន៍នៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ហើយឯកភាពបន្តកិច្ចសហប្រតិបត្តិការជិតស្និទ្ធនិងអនុវត្តប្រកបដោយប្រសិទ្ធភាពនូវការប្តេជ្ញាចិត្ត កិច្ចព្រមព្រៀងជាន់ខ្ពស់និងលទ្ធផលនៃសម័យប្រជុំលើកទី ១៨ នៃគណៈកម្មាធិការចម្រុះស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចវប្បធម៌ វិទ្យាសាស្ត្រនិងបច្ចេកទេស ុំ​​​បន​បងរវាងវៀតណាមនិងកម្ពុជា (ខែធ្នូ ឆ្នាំ២០២០) ពង្រីកយន្តការពិគ្រោះយោបល់រវាងក្រសួងទាំងពីរឱ្យបានពេញលេញនិងលើកកម្ពស់ប្រសិទ្ធភាពនៃការគ្រប់គ្រងបណ្តាញព្រំដែននៃប្រទេសទាំងពីរ។

ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ នៅពេលខាងមុខឆាប់នេះលោករដ្ឋមន្ត្រី Bui Thanh Son បានជូនពរលោកឧបនាយករដ្ឋមន្រ្តីនិងរដ្ឋមន្រ្តីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ ឆ្នាំថ្មីនឹងនាំមកសុខភាពល្អបរិបូរ មានសិរីមង្គលនិង ជោគជ័យលើគ្រប់ភារកិច្ច។

ឌីណា

baoquocte.vn

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម អញ្ជើញទទួលជួបអនុព័ន្ធយោធាកម្ពុជា
គណៈប្រតិភូ នៃខេត្ត Binh Phuoc និងខេត្ត Tay Ninh ប្រទេសវៀតណាម បានអញ្ជើញទៅទស្សនកិច្ច និងជូនពរឆ្នាំថ្មីដល់អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ និងប្រជាជនខេត្តត
យុវជនវៀតណាមធ្វើជាម្ចាស់បវិវត្តកម្មឌីជីថល
តារា​ចម្រៀង Jisoo បាន​បរិច្ចាគ​ប្រាក់​ដល់​គម្រោង​អភិវឌ្ឍន៍​ព្រៃ​កោងកាង​នៅ​ទីក្រុង Ca Mau ប្រទេស​វៀតណាម
កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ពង្រឹងទំនាក់ទំនងជិតស្និទ្ធរវាងវៀតណាម និងអ៊ីរ៉ង់