Trending now

កងទ័ពជើងទឹករបស់វៀតណាមនិងកម្ពុជាធ្វើឱ្យស៊ីជម្រៅថែមទៀតនូវកិច្ចសហប្រតិបត្តិការ

13:26 | 10/04/2021 យោងតាមកាសែតកងទ័ពប្រជាជន

នាថ្ងៃទី៨ មេសា លោកឧត្តមនាវីត្រី Tran Thanh Nghiem សមាជិកគណៈកម្មាធិការមជ្ឈិមបក្ស មេបញ្ជាការកងទ័ពជើងទឹក បានជួបសន្ទនាតាមទូរស័ព្ទជាមួយលោកនាយឧត្ដមនាវី ទៀ វិញ អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងទ័ពជើងទឹក អគ្គលេខាធិការនៃគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ ក្នុងគោលបំណងផ្លាស់ប្តូរខ្លឹមសារនានា​នៃកិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងទឹកនៃប្រទេសទាំងពីរ។

ផ្នែកការទូតរបស់កងទ័ពជើងទឹករួមចំណែកដល់ការកសាងសមុទ្រប្រកបដោយសន្តិភាព និងស្ថិរភាព ផ្នែកការទូតរបស់កងទ័ពជើងទឹករួមចំណែកដល់ការកសាងសមុទ្រប្រកបដោយសន្តិភាព និងស្ថិរភាព
កងទ័ពជើងទឹកវៀតណាមនិងកងទ័ពជើងទឹកភូមិន្ទថៃធ្វើការយាមល្បាតរួមលើកទី៤២ កងទ័ពជើងទឹកវៀតណាមនិងកងទ័ពជើងទឹកភូមិន្ទថៃធ្វើការយាមល្បាតរួមលើកទី៤២
លោកឧត្តមនាវីត្រី Tran Thanh Nghiem។
លោកឧត្តមនាវីត្រី Tran Thanh Nghiem។

ក្នុងកិច្ចសន្ទនាតាមទូរស័ព្ទ លោកឧត្តមនាវីត្រី Tran Thanh Nghiem បានអះអាងថា ទំនាក់ទំនងការពារជាតិរវាងប្រទេសទាំងពីរត្រូវបានពង្រឹង និងពង្រីកដោយឥតឈប់ឈរ។ ជាពិសេសកិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងទឹកនៃប្រទេសទាំងពីរគឺជាចំណុចភ្លឺស្វាង និងជាសរសរស្តម្ភនៃទំនាក់ទំនងការពារជាតិរវាងវៀតណាម និងកម្ពុជា។

ដោយពិនិត្យមើលលទ្ធផលនៃកិច្ចសហប្រតិបត្តិការលេចធ្លោនានាក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ លោកឧត្តមនាវីត្រី Tran Thanh Nghiem បាននិយាយថា រហូតមកទល់ពេលនេះ កងទ័ពជើងទឹកនៃប្រទេសទាំងពីរបានធ្វើការយាមល្បាតរួមគ្នាចំនួន ៦២ លើក និងបានរៀបចំប្រកបដោយជោគជ័យនូវកិច្ចប្រជុំប្រចាំឆ្នាំចំនួន ១៤ ស្តីពីការយាម​ល្បាតរួមគ្នា និងកិច្ចប្រជុំចំនួន ២៨ ស្តីពីការយាម​ល្បាតរួមគ្នារវាងតំបន់ទី ៥ កងទ័ពជើងទឹកវៀតណាមជាមួយមូលដ្ឋានសមុទ្រ កងទ័ពជើងទឹកនៃកងយោធពលខេមរភូមិន្ទ រួមទាំងកិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពលើវិស័យមួយ​ចំនួន​ដូច​ជា​ការបណ្តុះបណ្តាល ការជួសជុលនាវា និងការពង្រឹងបន្ទាយជាដើម។

លោកនាយឧត្ដមនាវី ទៀ វិញ អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងទ័ពជើងទឹក អគ្គលេខាធិការនៃគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្
លោកនាយឧត្ដមនាវី ទៀ វិញ អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងទ័ពជើងទឹក អគ្គលេខាធិការនៃគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្

លោកនាយឧត្ដមនាវី ទៀ វិញ បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃកិច្ចសហប្រតិបត្តិការការពារជាតិ ជាពិសេសកិច្ចសហប្រតិបត្តិការរវាងកងទ័ព​ជើងទឹកនៃប្រទេសទាំងពីរនាពេលថ្មីៗនេះ។ លោកឲ្យដឹងថា កិច្ច​សហប្រតិបត្តិការរវាងភាគីទាំងពីរត្រូវបានបង្កើនយ៉ាងខ្លាំងតាមរយៈការផ្លាស់ប្តូរគណៈប្រតិភូ ការជួយគាំទ្រក្នុងការបណ្តុះបណ្តាល ការផ្លាស់ប្តូរបទពិសោធន៍ និងការសហការក្នុងការយាមល្បាតរួមគ្នានៅលើសមុទ្រ...។

ទាក់ទងនឹងខ្លឹមសារនៃកិច្ចសហប្រតិបត្តិការនាពេលខាងមុខ ភាគីទាំងពីរបានឯកភាពបន្តអនុវត្តយ៉ាងល្អនូវពិធីសារនៃកិច្ច​សហប្រតិបត្តិការដែលចុះហត្ថលេខាដោយក្រសួងការពារជាតិនៃប្រទេសទាំងពីរ ព្រមទាំងរក្សាឱ្យបានល្អនូវបទបញ្ញត្តិនៃកិច្ចសហប្រតិបត្តិការក្នុងការយាមល្បាតរួមគ្នា និងការទាក់ទងគ្នារវាងកងទ័ពជើងទឹកនៃប្រទេសទាំងពីរ ពង្រឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិការឲ្យកាន់តែស៊ីជម្រៅ និងប្រកបដោយប្រសិទ្ធភាពថែមទៀត៕

យោងតាមកាសែតកងទ័ពប្រជាជន

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម អញ្ជើញទទួលជួបអនុព័ន្ធយោធាកម្ពុជា
គណៈប្រតិភូ នៃខេត្ត Binh Phuoc និងខេត្ត Tay Ninh ប្រទេសវៀតណាម បានអញ្ជើញទៅទស្សនកិច្ច និងជូនពរឆ្នាំថ្មីដល់អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ និងប្រជាជនខេត្តត
យុវជនវៀតណាមធ្វើជាម្ចាស់បវិវត្តកម្មឌីជីថល
តារា​ចម្រៀង Jisoo បាន​បរិច្ចាគ​ប្រាក់​ដល់​គម្រោង​អភិវឌ្ឍន៍​ព្រៃ​កោងកាង​នៅ​ទីក្រុង Ca Mau ប្រទេស​វៀតណាម
កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ពង្រឹងទំនាក់ទំនងជិតស្និទ្ធរវាងវៀតណាម និងអ៊ីរ៉ង់