Trending now

សញ្ញាសម្គល់ដ៏សំខាន់ក្នុងជោគជ័យនៃអាណត្តិទាំងមូល

21:01 | 09/04/2021 យោងតាមវិឡុសំលេងវៀតណាម

សម័យប្រជុំចុងក្រោយនៃអាណត្តិរដ្ឋសភានីតិកាលទី១៤ ត្រូវបានបញ្ចប់នារសៀល ថ្ងៃទី៨ មេសា ដែលបិទអាណត្តិរយៈពេល៥ឆ្នាំរបស់រដ្ឋសភា (២០១៦-២០២១) ដោយ មានសមិទ្ធផលលេចធ្លោជាច្រើន។ លទ្ធផលនៃសម័យប្រជុំលើកទី១១ បានចូលរួម ចំណែកក្នុងសមិទ្ធផលរបស់រដ្ឋសភានីតិកាលទី១៤ ដោយបង្កើតឡើងមូលដ្ឋានគ្រឹះដ៏ សំខាន់សម្រាប់រដ្ឋសភានីតិកាលក្រោយ បន្តលើកកំពស់ថែមទៀតនូវគុណភាពនិង ប្រសិទ្ធភាពប្រតិបត្តិការរបស់រដ្ឋសភា។

រដ្ឋសភាវៀតណាម នីតិកាលទី១៤៖ ដើម្បីគោលដៅខ្ពង់ខ្ពស់ បម្រើផលប្រយោជន៍របស់ប្រទេសនិងប្រជាជាតិ រដ្ឋសភាវៀតណាម នីតិកាលទី១៤៖ ដើម្បីគោលដៅខ្ពង់ខ្ពស់ បម្រើផលប្រយោជន៍របស់ប្រទេសនិងប្រជាជាតិ
កម្ពុជាផ្ញើលិខិតអបអរសាទរទៅប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue កម្ពុជាផ្ញើលិខិតអបអរសាទរទៅប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue
ពិធីគោរពទង់ជាតិបិទសម័យប្រជុំលើកទី១១ រដ្ឋសភានីតិកាលទី១៤។ (រូបថត៖ VNA)
ពិធីគោរពទង់ជាតិបិទសម័យប្រជុំលើកទី១១ រដ្ឋសភានីតិកាលទី១៤។ (រូបថត៖ VNA)

ប្រវត្តិសាស្ត្រនៃរដ្ឋសភាវៀតណាមក្នុងអំឡុងពេល៧៥ឆ្នាំកន្លងមក មានកំណាត់ ផ្លូវអភិវឌ្ឍជាច្រើន ហើយសម័យនីមួយៗមានបរិបទផ្សេងៗគ្នាផងដែរ។ ប៉ុន្តែ រដ្ឋសភា ទាំង១៤នីតិកាលនោះ នៅតែជាការបន្តមរតកនូវរាល់តម្លៃអំពីការប្ដេជ្ញានិងឆន្ទៈឯករាជ្យ សេរីភាព ការជ្រើសរើសនិងកសាងរដ្ឋរបស់ប្រជាជន ដោយប្រជាជននិងដើម្បី ប្រជាជន។

ជោគជ័យនៃសម័យប្រជុំចូលរួមចំណែកដ៏សំខាន់ដល់ជោគជ័យនៃអាណត្តិទាំងមូល

ប្រព្រឹត្តទៅក្នុងរយៈពេល១២ថ្ងៃ (២៤ មីនា - ៨ មេសា) សម័យប្រជុំលើកទី១១ រដ្ឋសភានីតិកាលទី១៤ បានវាយតម្លៃ ក្រឡែកមើលឡើងវិញនូវសមិទ្ធផល លទ្ធផល ដែលសម្រេចបាន ក៏ដូចជាកំហិត បញ្ហានៅសេសសល់ លើវិស័យនីតិបញ្ញត្តិ នីតិប្រតិ បត្តិ យុត្តិធម៌ និងការងារផ្សេងៗទៀតរបស់បណ្ដាស្ថាប័នក្នុងក្បាលម៉ាស៊ីនរដ្ឋ ផងដែរ។ ពីនោះ ដកបទពិសោធន៍ ដើម្បីធ្វើជាមូលដ្ឋានសម្រាប់ការបន្តផ្លាស់ប្ដូរថ្មិ លើក កំពស់សុពលភាព ប្រសិទ្ធភាពប្រតិបត្តិការនាពេលខាងមុខ ហើយបង្កើតឋានៈនិង កម្លាំងដើម្បីនាំប្រទេសជាតិជឿជាក់លើខ្លួនឯងឈានចូលដំណាក់កាលអភិវឌ្ឍថ្មី។

ក្រៅពីការពិចារណា ពិភាក្សាអំពីរបាយការណ៍បូកសរុបអាណត្តិទាំងអស់ របស់ បណ្ដាស្ថាប័ននីតិបញ្ញត្តិ នីតិប្រតិបត្តិនិងយត្តិធម៌នោះ សម័យប្រជុំលើកនេះ ក៏មាន លក្ខណៈជាស្ពានតភ្ជាប់ ដែលចូលរួមចំណែកដល់ការផ្ទេរប្រគល់បេសកកម្មរបស់ ស្ថាប័ននានាក្នុងក្បាលម៉ាស៊ីនរដ្ឋទៀតផង។ នៅសម័យប្រជុំនេះ រដ្ឋសភាបានសុក្រិត មុខតំណែងថ្នាក់ដឹកនាំចំនួន២៥មុខ ក្នុងនោះមានប្រធានរដ្ឋសភា ប្រធានរដ្ឋនិងនាយក រដ្ឋមន្រ្តី។ ប្រការនេះបានធានាលក្ខណៈមរតក ហើយជាជំហានអន្តរកាលដ៏សំខាន់ ដើម្បីឲ្យស្ថាប័នរដ្ឋអនុវត្តន៍បានយ៉ាងល្អនូវភារកិច្ចនិងអំណាចរបស់ខ្លួនរហូតដល់ចប់ អាណត្តិ តាមការកំណត់នៃច្បាប់។ ព្រះតេជគុណ Thich Bao Nghiem សមាជិកសភា នៃទីក្រុងហាណូយ បានពុទ្ធដីការថា៖ “តាមរយៈការថ្លែង និងការស្បថរបស់បណ្ដាថ្នាក់ដឹកនាំនៅចំពោះមុខរដ្ឋសភានិង ម្ចាស់ឆ្នោតក្នុងទូទាំងប្រទេស យើងខ្ញុំសង្ឃឹមថា ក្នុងរយៈពេល៥ឆ្នាំខាងមុខ ប្រទេស ជាតិនឹងកាន់តែផ្លាស់ប្ដូរថ្មី រីកចម្រើនថែមទៀត ហើយជំនះពុះពារលើគ្រប់ការលំបាក ដូចអ្វីៗដែលយើងបាននិងកំពុងធ្វើបាន”។

ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue អញ្ជើញថ្លែងនៅពិធីបិទ។
ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue អញ្ជើញថ្លែងនៅពិធីបិទ។

បិទអាណត្តិប្រកបដោយជោគជ័យ

ថ្លែងមតិបើកសម័យប្រជុំលើកទី១១ កាលពីថ្ងៃទី២៣ មីនា លោកស្រី Nguyen Thi Kim Ngan ដែលពេលនោះគឺប្រធានរដ្ឋសភាវៀតណាម បានបញ្ជាក់ថា រហូត មកទល់ពេលនេះ យើងមានសិទ្ធិមោទនភាពចំពោះរាល់សមិទ្ធផលដែលយើងសម្រេច បានក្នុងអាណត្តិទាំងមូល។

ពិតប្រាកដហើយ! ក្នុងអំឡុងពេល៥ឆ្នាំកន្លងមក រដ្ឋសភាបានសាមគ្គីជាមួយ ប្រធានរដ្ឋ រដ្ឋាភិបាល និងក្រសួង ស្ថាប័ននានា សម្រេចភារកិច្ចដែលបានប្រគល់ជូន ដើម្បីបង្កើតឡើងកម្លាំងពលំ រួមជាមួយបក្សទាំងមូល ប្រជាជនទាំងមូលនិងកងទ័ព ទាំងមូល ឈានដល់សមិទ្ធផលដ៏មានអត្ថន័យសំខាន់ លើកកំពស់ឋានៈ កិត្យានុភាព របស់ប្រទេសជាតិ ពង្រឹងជំនឿជឿជាក់របស់ប្រជាជនចំពោះបក្សនិងរដ្ឋ។ ក្នុង សុន្ទរកថាបិទសម័យប្រជុំ ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បាន អះអាងថា៖ “ក្នុងអំឡុងពេល៥ឆ្នាំកន្លងមក ជាមួយនឹងទំនួលខុសត្រូវ ភាពក្លៀវក្លា ប្រាជ្ញា និង បំណងប្រាថ្នាចង់លះបង់របស់ខ្លួន សមាជិកសភាគ្រប់រូបបានផ្សាភ្ជាប់យ៉ាងជិតស្និទ្ធ ជាមួយម្ចាស់ឆ្នោត ខ្វល់ខ្វាយចំពោះបំណងប្រាថ្នាដ៏ត្រឹមត្រូវរបស់ប្រជាជន ក៏ដូចជា បញ្ហាក្ដៅគគុកក្នុងជីវភាពសង្គម ដើម្បីឆ្លុះបញ្ចាំង និងលើកឡើងដំណោះស្រាយដ៏ ជាក់ស្ដែង សមស្របនឹងស្ថានភាពនៃ ជីវភាពរស់នៅរបស់ប្រជាជន ចំពោះខ្លឹមសារ នីមួយៗដែលត្រូវបានលើកយកមក ពិភាក្សានៅរដ្ឋសភា។ ខ្ញុំសង្ឃឹមថា ស្មារតីនោះ នឹងបន្តត្រូវបាន ពង្រីកយ៉ាងខ្លាំងក្លាថែមទៀត ទោះបីជានាពេលខាងមុខនេះ យើង ម្នាក់ៗនឹងទទួលកាន់មុខតំណែងផ្សេងៗគ្នាក៏ដោយ”។

សម័យប្រជុំលើកទី១១ រដ្ឋសភានីតិកាលទី១៤ បានបិទបញ្ចប់អាណត្តិរដ្ឋសភា នីតិកាលទី១៤។ រាល់សញ្ញាសម្គាល់ក្នុងការផ្លាស់ប្ដូរថ្មី ក្នុងគោលនយោបាយសំខាន់ៗ ស្ដីពីការអភិវឌ្ឍប្រទេសជាតិ ក៏ដូចជាក្នុងការងារសុក្រិតមុខតំណែងថ្នាក់ដឹកនាំស្នូល ក្នុងអាណត្តិរដ្ឋសភា ២០១៦-២០២១ នោះ គឺជាកម្លាំងចលករដើម្បីរដ្ឋសភានីតិកាល ក្រោយ បន្តមរតកតួនាទីជាស្ថាប័នអំណាចរដ្ឋកំពូល ដែលតំណាងឲ្យឆន្ទៈ បំណងប្រាថ្នា របស់ម្ចាស់ឆ្នោតនិងប្រជាជនទូទាំងប្រទេស៕

យោងតាមវិឡុសំលេងវៀតណាម

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម អញ្ជើញទទួលជួបអនុព័ន្ធយោធាកម្ពុជា
គណៈប្រតិភូ នៃខេត្ត Binh Phuoc និងខេត្ត Tay Ninh ប្រទេសវៀតណាម បានអញ្ជើញទៅទស្សនកិច្ច និងជូនពរឆ្នាំថ្មីដល់អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ និងប្រជាជនខេត្តត
យុវជនវៀតណាមធ្វើជាម្ចាស់បវិវត្តកម្មឌីជីថល
តារា​ចម្រៀង Jisoo បាន​បរិច្ចាគ​ប្រាក់​ដល់​គម្រោង​អភិវឌ្ឍន៍​ព្រៃ​កោងកាង​នៅ​ទីក្រុង Ca Mau ប្រទេស​វៀតណាម
កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ពង្រឹងទំនាក់ទំនងជិតស្និទ្ធរវាងវៀតណាម និងអ៊ីរ៉ង់