Trending now

វៀតណាមខិតខំប្រឹងប្រែងរួមជាមួយសហគមន៍អន្តរជាតិក្នុងការជំនះនូវផលវិបាកបណ្តាលមកពីគ្រាប់មីន

08:52 | 09/04/2021 យោងតាមវិឡុសំលេងវៀតណាម

នាថ្ងៃទី ៨ ខែមេសាឆ្នាំ ២០២១ ក្នុងនាមជាប្រធានក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ វៀតណាមបានបើកកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី តាមប្រព័ន្ធវីដេអូ ក្រោមប្រធានបទ “ជំនះពុះពារលើផលវិបាកដោយគ្រាប់មីននិងរក្សាសន្តិភាពជានិរន្ត៖ ពង្រឹងភាពស្អិតរមួតដើម្បីធ្វើសកម្មភាពប្រកបដោយប្រសិទ្ធភាពជាង”។ ព្រឹត្តិការណ៍ពោរពេញទៅដោយលក្ខណៈមនុស្សសាស្ត្រនិងមានអត្ថន័យនេះ ត្រូវបានផ្សារភ្ជាប់ជាមួយនឹងទិវាអន្តរជាតិស្តីពីការយល់ដឹងអំពីគ្រាប់មីននិងជួយឧបត្ថម្ភសកម្មភាពគ្រាប់មីនដែលត្រូវបានអង្គការសហប្រជាជាតិប្រារព្ធធ្វើឡើងនៅថ្ងៃទី៤មេសា ជារៀងរាល់ឆ្នាំ។

ត្រូវបង្កើតឡើងនៅខែសីហាឆ្នាំ ២០១៨ MAT ១៩ គឺជាឈ្មោះក្រុមអ្នករុករកបោសសម្អាតគ្រាប់មីនស្ត្រីតែមួយគត់ ក្នុងចំណោមក្រុមបោសម្អាតមីនចំនួន ៤០ ដោយក្រុមប្រឹក្សាអង្គការមិនមែនរដ្ឋាភិបាល (MAG) ដាក់ពង្រាយឲ្យប្រតិបត្តិការនៅខេត្ត Quang Tri ដែលមានភារកិច្ចបោសសម្អាតយុទ្ធភណ្ឌមិនទាន់ផ្ទុះដែលបន្សល់ពីសង្គ្រាមជាមួយម៉ាស៊ីនជំនាញ (រូបថត៖ TTXVN)
ត្រូវបង្កើតឡើងនៅខែសីហាឆ្នាំ ២០១៨ MAT ១៩ គឺជាឈ្មោះក្រុមអ្នករុករកបោសសម្អាតគ្រាប់មីនស្ត្រីតែមួយគត់ ក្នុងចំណោមក្រុមបោសម្អាតមីនចំនួន ៤០ ដោយក្រុមប្រឹក្សាអង្គការមិនមែនរដ្ឋាភិបាល (MAG) ដាក់ពង្រាយឲ្យប្រតិបត្តិការនៅខេត្ត Quang Tri ដែលមានភារកិច្ចបោសសម្អាតយុទ្ធភណ្ឌមិនទាន់ផ្ទុះដែលបន្សល់ពីសង្គ្រាមជាមួយម៉ាស៊ីនជំនាញ (រូបថត៖ TTXVN)

វៀតណាមគឺជាប្រទេសមួយដែលទទួលរងនូវផលវិបាកយ៉ាងធ្ងន់ធ្ងរដោយគ្រាប់បែកមីនរាប់រយតោនដែលនៅសល់ពីសង្គ្រាម។ តាមការប៉ាន់ស្មានថា ក្នុងចន្លោះពីឆ្នាំ ១៩៦៤ ដល់ឆ្នាំ ១៩៧៥ វៀតណាមបានទទួលរងនូវគ្រាប់បែកមីនគ្រប់ប្រភេទ ជាង ១៦ លានតោន ក្នុងកំឡុងពេលសង្គ្រាមដោយសហរដ្ឋអាមេរិកបង្កឡើង ច្រើនជាង៤ ដងនៃចំនួនគ្រាប់បែកដែលត្រូវបានប្រើប្រាស់ក្នុងសង្គ្រាមលោកលើកទី ១។ ទោះបីជា វៀត ណាមបានឆ្លងកាត់សន្តិភាពច្រើនទស្សវត្តន៍ក៏ដោយ ប៉ុន្តែនៅតែបង្កប់នូវគ្រោះថ្នាក់ ដោយសារគ្រាប់មីននិងយុទ្ធភណ្ឌមិនទាន់ផ្ទុះនៅគ្រប់ទីកន្លែង ដែលគំរាមកំហែងដល់សុវត្ថិភាពរបស់ប្រជាជន ក៏ដូចជាការរាំងស្ទះដល់កិច្ចខិតខំប្រឹងប្រែងអភិវឌ្ឍន៍សេដ្ឋកិច្ច - សង្គម។

ជាមួយនឹងស្ថានភាពបំពុលដោយគ្រាប់បែកមីនដូចបច្ចុប្បន្ន វៀតណាមត្រូវការពេលរាប់រយឆ្នាំដើម្បីសម្អាតគ្រាប់បែកមីននិងយុទ្ធភណ្ឌមិនទាន់ផ្ទុះ។ ដោយមានបំណងចង់ក្លាយជាប្រទេសមួយដែលរួចផុតពីផលប៉ះពាល់នៃគ្រាប់មីន វៀតណាមបានខិតខំប្រឹងប្រែង លើកកម្ពស់សមត្ថភាព ដោយប្រមូលធនធានជាច្រើនដើម្បីពន្លឿនការបោសសំអាតគ្រាប់មីន ក្នុងគោលដៅ ដោះស្រាយជាមូលដ្ឋាននូវផលវិបាកដោយគ្រាប់មីនក្រោយសង្គ្រាម។ ការយកឈ្នះលើផលវិបាកនៃគ្រាប់មីនគឺជាភារកិច្ចរបស់រដ្ឋាភិបាល ក៏ដូចជាក្តីកង្វល់របស់ប្រជាជនវៀតណាមរាប់លាននាក់។ ឈរលើមូលដ្ឋាននោះ វៀតណាមបានចុះហត្ថលេខាលើអនុសញ្ញាហាមឃាត់ឬរឹតត្បិតការប្រើប្រាស់ប្រភេទអាវុធធម្មតាមួយចំនួន ដែលបណ្តាលឱ្យខូចខាតហួសហេតុឬផលប៉ះពាល់ដោយការរើសអើង (CCW)។ ទន្ទឹមជាមួយគ្នានោះ វៀតណាមចូលរួមយ៉ាងសកម្មនៅក្នុងសន្និសីទនិងសិក្ខាសាលាទាក់ទងទៅនឹងគ្រាប់មីននិងគ្រាប់បែកចង្កោម រួមទាំងសន្និសីទមួយចំនួននៃប្រទេសសមាជិកនៃអនុសញ្ញាហាមប្រាមគ្រាប់មីន (APMBC) អនុសញ្ញាស្តីពីការហាមគ្រាប់បែកចង្កោម (CCM) និង CCW ក្នុងនាមជាអ្នកសង្កេតការណ៍ដើម្បីបង្ហាញថា ខ្លួនជាសមាជិកភាពប្រកបដោយការទទួលខុសត្រូវ ព្រមទាំងផ្សព្វផ្សាយអំពីស្ថានភាពគ្រាប់មីនជាក់ស្តែងនៅវៀតណាម ក៏ដូចជា ចលនាជំនួយឧបត្ថម្ភពីប្រទេសនានា អង្គការអន្តរជាតិ និងអង្គការក្រៅរដ្ឋាភិបាល ដើម្បីបម្រើដល់ការងារជំនះពុះពារផលវិបាកបណ្តាលពីគ្រាប់បែកមីននៅវៀតណាម។

អង្គភាពវិស្វកម្មបោសសម្អាតគ្រាប់បែកមីន បានដោះស្រាយគ្រាប់បែកទម្ងន់ ២២៥ គីឡូក្រាម ដែលបានរកឃើញចម្ងាយប្រហែល ២០០ ម៉ែត្រពីតំបន់លំនៅដ្ឋានរបស់ភូមិ Thach Cham ឃុំ Hoa Xuan Tay ស្រុក Dong Hoa (Phu Yen) ជម្រៅក្រោមដី ២ ម៉ែត្រ (រូបថត៖ TTXVN)
អង្គភាពវិស្វកម្មបោសសម្អាតគ្រាប់បែកមីន បានដោះស្រាយគ្រាប់បែកទម្ងន់ ២២៥ គីឡូក្រាម ដែលបានរកឃើញចម្ងាយប្រហែល ២០០ ម៉ែត្រពីតំបន់លំនៅដ្ឋានរបស់ភូមិ Thach Cham ឃុំ Hoa Xuan Tay ស្រុក Dong Hoa (Phu Yen) ជម្រៅក្រោមដី ២ ម៉ែត្រ (រូបថត៖ TTXVN)

យ៉ាងណាមិញ ការជំនះពុះពារលើផលវិបាកបណ្តាលពីគ្រាប់មីនមិនត្រឹមតែជាបញ្ហាសម្រាប់វៀតណាមប៉ុណ្ណោះទេ។ មានប្រទេសចំនួនជាង ៦០ នៅជុំវិញពិភពលោកនៅតែប្រឈមមុខនឹងបញ្ហាធ្ងន់ធ្ងរដោយសារគ្រាប់មីននិងយុទ្ធភណ្ឌមិនទាន់ផ្ទុះបន្សល់ពីសង្គ្រាម។ ជារៀងរាល់ឆ្នាំ មានប្រជាជនប្រមាណ ១៥.០០០ នាក់នៅទូទាំងពិភពលោក ត្រូវបានរងរបួសឬស្លាប់ដោយសារគ្រោះថ្នាក់ពីគ្រាប់មីននិងយុទ្ធភណ្ឌមិនទាន់ផ្ទុះ។ ហេតុដូច្នេះ ជំនះពុះពារផលវិបាកបណ្តាលមកពីគ្រាប់បែកមីន ជាពិសេសនៅក្នុងបរិស្ថានក្រោយជម្លោះ គឺជាប្រធានបទអាទិភាពសម្រាប់វៀតណាមក្នុងនាមជាសមាជិកមិនអចិន្ត្រៃយ៍របស់អង្គការសហប្រជាជាតិនិយាយរួមនិងខែកាន់តំណែងប្រធានក្រុមប្រឹក្សាសន្តិសុខអ.ស.បនិយាយដោយឡែក។ មិនត្រឹមតែប៉ុណ្ណោះ កម្មវិធីអភិវឌ្ឍន៍ប្រកបដោយចីរភាពឆ្នាំ ២០៣០ របស់អង្គការសហប្រជាជាតិក៏ចាត់ទុកការជំនះផលវិបាកពីគ្រាប់មីននៃសង្គ្រាមជាគោលដៅសំខាន់របស់ពិភពលោកផងដែរ។

ក្នុងនាមជាសមាជិកមិនអចិន្រ្តៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ក្នុងរយៈពេលកន្លងមកនេះ វៀតណាមបានលើកកម្ពស់តួនាទីនៃការជំនះលើគ្រាប់មីននិងយុទ្ធភណ្ឌមិនទាន់ផ្ទុះ ដោយលើកឡើងសំណើរសមស្របមួយចំនួនស្តីពីការជំនះផលវិបាកដោយគ្រាប់មីន ឈរលើមូលដ្ឋាននៃសេចក្តីសម្រេចចិត្តលេខ ២៣៦៥ និងឯកសារពាក់ព័ន្ធថ្មីរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។ អាចនិយាយបានថា វៀតណាមបាននិងកំពុងបង្កើនកិច្ចខិតខំប្រឹងប្រែងទ្វេដងរបស់ខ្លួន ទាំងក្នុងនិងក្រៅប្រទេស ដើម្បីជម្រុញឱ្យជៀសផុតពីផលវិបាកនៃគ្រាប់មីននិងយុទ្ធភណ្ឌមិនទាន់ផ្ទុះ ក្នុងគោលដៅ បម្រើដល់ការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គម ធានានូវសុវត្ថិភាពសម្រាប់ប្រជាជន ព្រមទាំងជួយជនរងគ្រោះពីគ្រាប់មីននិងយុទ្ធភណ្ឌមិនទាន់ផ្ទុះសម្របខ្លួនទៅក្នុងសង្គម។

ក្រុមបោសសម្អាតគ្រាប់បែកមីនក្រោមកងពលតូចឧស្សាហកម្មលេខ ៤១៤ យោធភូមិភាគទី ៤ ដំណើរកាបោសសម្អាតមីននៅតំបន់ Thuong Thanh ទីក្រុង Hue (រូបថត៖ TTXVN)
ក្រុមបោសសម្អាតគ្រាប់បែកមីនក្រោមកងពលតូចឧស្សាហកម្មលេខ ៤១៤ យោធភូមិភាគទី ៤ ដំណើរកាបោសសម្អាតមីននៅតំបន់ Thuong Thanh ទីក្រុង Hue (រូបថត៖ TTXVN)

អាស្រ័យហេតុនេះ សម័យប្រជុំថ្ងៃទី ៨ មេសា ២០២១ គឺជាការពិភាក្សាបើកចំហរលើបញ្ហាគ្រាប់មីននិងយុទ្ធភណ្ឌមិនទាន់ផ្ទុះ ក៏ដូចជាជជែកអំពីបញ្ហាប្រឈមនា បច្ចុប្បន្ននៃគ្រាប់មីននិងយុទ្ធភណ្ឌមិនទាន់ផ្ទុះ ដើម្បីចែករំលែកបទពិសោធន៍របស់បណ្តាប្រទេសនិងតំបន់ ក្នុងការដោះស្រាយបញ្ហាប្រឈមពីគ្រាប់មីននិងយុទ្ធភណ្ឌមិនទាន់ផ្ទុះ ជាពិសេស ដាក់ចេញនូវវិធានការថ្មីសម្រាប់សហគមន៍អន្ដរជាតិ ដើម្បីដោះស្រាយឱ្យបានល្អប្រសើរនូវផលវិបាកបណ្តាលពីគ្រាប់មីននិងយុទ្ធភណ្ឌមិនទាន់ផ្ទុះ។វៀតណាមត្រូវបានអង្គការសហប្រជាជាតិលើកឡើងម្តងហើយម្តងទៀតថា ជា “គំរូនៃប្រទេសកំពុងអភិវឌ្ឍ ន៍ ប្រទេសដែលងើបចេញពីភាពក្រីក្រ ពីការបំផ្លិចបំផ្លាញនៃសង្រ្គាម”។ ហើយវៀតណាមក៏ជាសក្ខីភាពជាក់ស្តែង ក្នុងការជំនះផលវិបាកបណ្តាលពីគ្រាប់មីននិងការថែរក្សាសន្តិភាពប្រកបដោយចីរភាព។ ការដែល វៀតណាមចូលរួមយ៉ាងសកម្មនិងមានគំនិតផ្តួចផ្តើមជាក់លាក់ក្នុងការជំនះ នូវផលប៉ះពាល់នៃគ្រាប់មីននិង យុទ្ធភណ្ឌមិនទាន់ផ្ទុះ ដើម្បីទុកឲ្យគ្រាប់មីននិងសង្គ្រាមក្លាយទៅជាអតីតកាល សម្តែងនូវតួនាទីនិងការរួមចំណែករបស់វៀតណាមក្នុងវិស័យមួយដែលប្រទេសជាច្រើនចាប់អារម្មណ៍ ជាពិសេសបង្កើតជាសញ្ញាសំគាល់មួយ នៅក្នុងអាណត្តិកាន់ដំណែងក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ២០២០-២០២១ ផងដែរ៕

យោងតាមវិឡុសំលេងវៀតណាម

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

យោធភូមិភាគទី៩ (កងទ័បប្រជាជនវៀតណាម) ស្វែងរក និងប្រមូលអដ្ឋិធាតុនៃយុទ្ធជនពលីបានចំនួន ៣,៨៤២ អដ្ឋិធាតុ
ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue ​ អញ្ជើញអបអរសាទរឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
សហគមន៍វៀតណាមនៅឥណ្ឌារួបរួមគ្នាឆ្ពោះទៅមាតុភូមិ
៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu៖ ការផ្លាស់ប្តូរប្រវត្តិសាស្រ្ត និងការចងចាំនៅប្រទេសបារាំង
មហោស្រពផ្លូវវប្បធម៌កូរ៉េឆ្នាំ ២០២៤៖ ដើរជុំវិញប្រទេសកូរ៉េនៅកណ្តាលទីក្រុងហាណូយ