Trending now

កម្ពុជា​គ្រោង​បង្កើត​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​បន្ថែមទៀត​នៅក្នុង​ប្រទេស​ចិន​

11:28 | 08/04/2021

​ក្រសួងពាណិជ្ជកម្ម​កំពុង​តែមាន​កិច្ចខិតខំ​ប្រឹងប្រែង​ក្នុង​ការបង្កើត​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​បន្ថែមទៀត​នៅក្នុង​ប្រទេស​ចិន​ក្នុង​គោលបំណង​លើកកម្ពស់​ផលិតផល​កម្ពុជា​និង​ជំរុញ​ការនាំចេញ​របស់​កម្ពុជា​ទៅកាន់​ប្រទេស​ចិន​។​

ធនាគារពិភពលោក​ថា កម្ពុជា​មានការ​ប្រើប្រាស់​ទិន្នន័យ​អ៊ី​ន​ធើ​ណែ​ត​ចល័ត​ខ្ពស់បំផុត​មួយ ក្នុងចំណោម​ប្រទេស​ដែលមាន​ប្រាក់ចំណូល​ទាប​និង​មធ្យម​ ធនាគារពិភពលោក​ថា កម្ពុជា​មានការ​ប្រើប្រាស់​ទិន្នន័យ​អ៊ី​ន​ធើ​ណែ​ត​ចល័ត​ខ្ពស់បំផុត​មួយ ក្នុងចំណោម​ប្រទេស​ដែលមាន​ប្រាក់ចំណូល​ទាប​និង​មធ្យម​
គម្រោង​ផ្តោត​សំខាន់​លើ​ប្រជាជន ​គឺជា​អាទិភាព​​កំពូល​សម្រាប់​ចៃកា​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា គម្រោង​ផ្តោត​សំខាន់​លើ​ប្រជាជន ​គឺជា​អាទិភាព​​កំពូល​សម្រាប់​ចៃកា​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា
កម្ពុជា​គ្រោង​បង្កើត​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​បន្ថែមទៀត​នៅក្នុង​ប្រទេស​ចិន​
កម្ពុជា​គ្រោង​បង្កើត​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​បន្ថែមទៀត​នៅក្នុង​ប្រទេស​ចិន​

ក្រសួង​បាន​លើកឡើងថា​ការិយាល័យ​ទំនាក់ទំនង​ពាណិជ្ជកម្ម​យ៉ាងតិចណាស់​ចំនួន ៥ នឹង​ត្រូវបាន​បង្កើតឡើង​នៅក្នុង​ប្រទេស​ចិន ដោយ​នាំ​ឲ្យ​ចំនួន​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​កម្ពុជា​កើន​ដល់ ១១ ទីតាំង ខណៈដែល​បច្ចុប្បន្ន ទីតាំង​ចំនួន ៦ កំពុងដំណើរការ​។​

​គម្រោង​នេះ​ត្រូវបាន​បង្ហាញ​ដោយ​លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម នៅក្នុង​កិច្ចប្រជុំ​មួយ​ដើម្បី​ពិនិត្យ​លទ្ធផល​ការងារ​នៅ​ឆ្នាំ ២០២០ និង​កំណត់​ទិសដៅ​សម្រាប់​ឆ្នាំ ២០២១ ។​

​លោក ប៉ាន សូរ​ស័ក្តិ ថ្លែងថា​៖ «​នេះ​គឺជា​ការធ្វើសមាហរណកម្ម​និង​ធ្វើ​ពិពិធ​កម្ម​ទីផ្សារ​សម្រាប់​ផលិតផល​របស់​ប្រទេស​កម្ពុជា​»​។​

​ការសម្រេចចិត្ត​នេះ​ត្រូវបាន​ធ្វើឡើង​បន្ទាប់ពី​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី​រវាង​កម្ពុជា​និង​ចិន​ត្រូវបាន​ចុះហត្ថលេខា​កាលពី​ចុងឆ្នាំ​មុន ខណៈដែល​មន្ត្រី​នៃ​ប្រទេស​ទាំងពីរ​មាន​ក្តីសង្ឃឹម​ខ្ពស់​ក្នុង​ការជំរុញ​ពាណិជ្ជកម្ម​ទៅវិញទៅមក​។​

​លោក​ឧកញ៉ា លឹម ហេង អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា​បាន​ថ្លែង​ឲ្យ​ដឹង​កាលពី​ម្សិលមិញ​ថា​ប្រជាជន និង​ពាណិជ្ជករ​ចិន​នឹង​មានឱកាស​កាន់តែច្រើន​ក្នុងការ​ស្វែងរក​ព័ត៌មាន​បន្ថែម​អំពី​ផលិតផល​របស់​ប្រទេស​កម្ពុជា​។​

​លោក​ថា​៖ «​វិនិយោគិន អ្នកជំនួញ និង​ប្រជាជន​ចិន​នឹង​មានឱកាស​កាន់តែច្រើន​ដើម្បី​ស្វែងយល់​អំពី​ផលិតផល​របស់​ប្រទេស​កម្ពុជា​ដែល​នឹង​ជួយ​ជំរុញ​តម្រូវការ​របស់​ផលិតផល​កម្ពុជា​នៅ​ទីនោះ​» ។​

​លោក​ឧកញ៉ា លឹម ហេង បន្ថែមថា​ផែនការ​នេះ​គឺ​ស្របទៅនឹង​ផែនការ​របស់​សភាពាណិជ្ជកម្ម​កម្ពុជា​ដើម្បី​បង្កើត​ទំនាក់ទំនង​របស់ខ្លួន​នៅក្រៅ​ប្រទេស​។​

​លោក​ថា​៖ «​សភាពាណិជ្ជកម្ម​កម្ពុជា ក៏​គ្រោង​នឹង​បង្កើត​ការិយាល័យ​ទំនាក់ទំនង​ពាណិជ្ជកម្ម​នៅក្នុង​ប្រទេស​ដទៃទៀត​ដើម្បី​លើកកម្ពស់​ឱកាស​វិនិយោគ​សម្រាប់​វិនិយោគិន​បរទេស​ផងដែរ​។ ដំបូង​យើង​គ្រោង​នឹង​បើក​នៅ​ប្រទេស​កាណាដា ប៉ុន្តែ​ដោយសារតែ​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ ដំណើរការ​នេះ​ត្រូវបាន​រាំងស្ទះ​»​។​

​គួរបញ្ជាក់​ឲ្យ​ដឹងផង​ដែរ​ថា ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​កម្ពុជា​និង​ចិន​ក្នុង​ឆ្នាំ ២០២០ បាន​ធ្លាក់ចុះ ៥,២ ភាគរយ​បើ​ប្រៀបធៀប​ទៅនឹង​ឆ្នាំ​កន្លងទៅ​៕

khmertimeskh

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

យោធភូមិភាគទី៩ (កងទ័បប្រជាជនវៀតណាម) ស្វែងរក និងប្រមូលអដ្ឋិធាតុនៃយុទ្ធជនពលីបានចំនួន ៣,៨៤២ អដ្ឋិធាតុ
ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue ​ អញ្ជើញអបអរសាទរឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
សហគមន៍វៀតណាមនៅឥណ្ឌារួបរួមគ្នាឆ្ពោះទៅមាតុភូមិ
៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu៖ ការផ្លាស់ប្តូរប្រវត្តិសាស្រ្ត និងការចងចាំនៅប្រទេសបារាំង
មហោស្រពផ្លូវវប្បធម៌កូរ៉េឆ្នាំ ២០២៤៖ ដើរជុំវិញប្រទេសកូរ៉េនៅកណ្តាលទីក្រុងហាណូយ