Trending now

សញ្ញាវិជ្ជមានជាច្រើនសម្រាប់សេដ្ឋកិច្ចវៀតណាម

10:10 | 08/04/2021 យោងតាមវិឡុសំលេងវៀតណាម

សេដ្ឋកិច្ចវៀតណាមក្នុងរយៈពេលប៉ុន្មានខែដំបូងនៃឆ្នាំ ២០២១ កំពុងបង្ហាញសញ្ញាវិជ្ជមាន។ ម៉ាក្រូសេដ្ឋកិច្ចមានស្ថេរភាព អតិផរណាត្រូវបានគ្រប់គ្រង ទីផ្សារប្តូរប្រាក់បរទេសមានស្ថេរភាព សន្ទនីយភាពរបស់ប្រព័ន្ធធនាគារត្រូវបានរក្សាល្អ ទំនុកចិត្តរបស់វិនិយោគិននៅតែបន្តត្រូវបានធានា ជាពិសេសគឺទីផ្សារមូលបត្រដែលកំពុងមានការរីកចម្រើនជាបន្តបន្ទាប់។ កត្តាទាំងអស់នេះនាំមកនូវទស្សនវិស័យវិជ្ជមានសម្រាប់សេដ្ឋកិច្ចវៀតណាមនៅឆ្នាំនេះ។

ធនាគារ ADB ព្យាករណ៍ថា ខឿនសេដ្ឋកិច្ចវៀតណាមនឹងត្រូវបានស្ដារឡើងវិញយ៉ាងខ្លាំងក្លា ធនាគារ ADB ព្យាករណ៍ថា ខឿនសេដ្ឋកិច្ចវៀតណាមនឹងត្រូវបានស្ដារឡើងវិញយ៉ាងខ្លាំងក្លា
ផ្ទាំងគំនូរសេដ្ឋកិច្ចវៀតណាមតាមការឆ្លុះបញ្ចាំងដោយសារព័ត៌មានអន្តរជាតិ ផ្ទាំងគំនូរសេដ្ឋកិច្ចវៀតណាមតាមការឆ្លុះបញ្ចាំងដោយសារព័ត៌មានអន្តរជាតិ
សញ្ញាវិជ្ជមានជាច្រើនសម្រាប់សេដ្ឋកិច្ចវៀតណាម
សញ្ញាវិជ្ជមានជាច្រើនសម្រាប់សេដ្ឋកិច្ចវៀតណាម

ជំងឺរាតត្បាតកូវីដ ១៩ នៅមានការវិវឌ្ឍយ៉ាងស្មុគស្មាញ ប៉ុន្តែស្ថានភាពសេដ្ឋកិច្ចសង្គមក្នុងរយៈពេល ៣ ខែដំបូងនៃឆ្នាំ ២០២១ មានសញ្ញាវិជ្ជមានគួរឲ្យកត់សម្គាល់។ ស្ថាប័នហិរញ្ញវត្ថុអន្តរជាតិធំៗ ជាច្រើន ក៏បានមើលឃើញសញ្ញាវិជ្ជមាននៃសេដ្ឋកិច្ចរបស់វៀតណាមផងដែរ។

កំណើនសេដ្ឋកិច្ចគួរជាទីគាប់ចិត្ត

ទោះបីជាត្រូវរងផលប៉ះពាល់អវិជ្ជមានពីជំងឺរាតត្បាតកូវីដ ១៩ ក៏ដោយ ប៉ុន្តែ អត្រាកំណើនផលិតផលក្នុងស្រុកសរុប (GDP) របស់វៀតណាមនៅត្រីមាសទី ១ ឆ្នាំ ២០២១ កើនឡើង ៤,៤៨% បើប្រៀបនឹងរយៈពេលដូចគ្នានាឆ្នាំទៅមិញ។ ប្រការនេះបង្ហាញថា ការបន្សាំ ភាពធន់និងនិន្នាការស្តារឡើងវិញរបស់សេដ្ឋកិច្ចកំពុងកើនឡើង។

កំណើនក្នុងវិស័យកសិកម្ម រុក្ខាប្រមាញ់និងជលផល នៅតែបន្តជាចំណុចភ្លឺ។ វិស័យឧស្សាហកម្ម សំណង់និងសេវាកម្មបានបង្ហាញសញ្ញាវិជ្ជមាន។ តម្រូវការប្រើប្រាស់របស់ប្រជាជនកំពុងបានស្តារឡើងវិញជាបណ្តើរៗ។ អតិផរណាត្រូវបានគ្រប់គ្រង តុល្យភាពថវិកាត្រូវបានធានា។ ទីផ្សាររូបិយប័ណ្ណនិងឥណទានមានស្ថេរភាព។ អត្រាការប្រាក់នៅតែត្រូវបានរក្សានៅកំរិតទាប ទីផ្សាររូបិយប័ណ្ណបរទេសប្រតិបត្តិការប្រកបដោយប្រសិទ្ធ ភាព សន្ទនីយភាពជួញដូរនៅលើទីផ្សារត្រូវបានធានា ហើយសេវាកម្មទូទាត់តាមអ៊ិនធឺរណែតនិងការទូទាត់មិនប្រើសាច់ប្រាក់កំពុងដំណើរការយ៉ាងសកម្មផងដែរ។

ទន្ទឹមជាមួយគ្នានោះ ការទាក់ទាញទុនវិនិយោគបរទេសត្រូវបានស្តារយ៉ាងសកម្ម។ ជាលើកដំបូង ហើយចាប់តាំងពីជំងឺរាតត្បាតមក ការទាក់ទាញទុនវិនិយោគបរទេសមានកំណើនវិជ្ជមាន។ ពោលគឺ ដើមទុនសរុបក្នុងត្រីមាសទី ១ សម្រេចបានជាង ១០ ពាន់លានដុល្លារអាមេរិក កើនឡើង ១៨,៥% បើប្រៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ ២០២០។ ជាងនេះទៅទៀត កម្មវិធីជាតិផ្លាស់ប្តូរឌីជីថលសម្រាប់អង្គភាពអាជីវកម្មវៀតណាមកំពុងត្រូវបានជំរុញខ្លាំងដោយមានអាជីវកម្មជាង ៤.០០០ កំពុងអភិក្រមផ្ទាល់ផងដែរ។

ការនាំចូលនិងនាំចេញទំនិញក្នុងត្រីមាសទី ១ បន្តទទួលបានលទ្ធផលគួរឱ្យចាប់អារម្មណ៍។ ការនាំចូលនិងនាំចេញទំនិញសរុប ត្រូវបានប៉ាន់ប្រមាណសម្រេចបានជាង ១៥២ ពាន់លានដុល្លារអាមេរិក ដែលកើនឡើងជាង ២៤% បើធៀបនឹងរយៈពេលដូចគ្នា។ ទីផ្សារមូលបត្របានមើលឃើញជំហានលោតផ្លោះជាបន្តបន្ទាប់។ ជាលើកដំបូងក្នុងប្រវត្ដិសាស្ដ្រជាង ២០ ឆ្នាំដែលដំណើរការទីផ្សារមូលបត្ររបស់វៀតណាម សន្ទស្សន៍ VN-Index បានកើនឡើងនិងឈានដល់ជាង ១.២០០ ពិន្ទុ។ សន្តិសុខសង្គមទទួលបានការយកចិត្តទុកដាក់ខ្ពស់ហើយជីវភាពរស់នៅរបស់ប្រជាជនក៏ត្រូវបានធានា។ ជាមួយគ្នានោះ ក្នុងតារាងរៀបចំណាត់ថ្នាក់ចំនួនប្រទេសដែលមានសុភមង្គលបំផុតនៅលើពិភពលោករបស់អង្គការសហប្រជាជាតិ វៀតណាមបានកើនឡើង៤កាំផងដែរ។

រូបថតឧទាហរណ៏
រូបថតឧទាហរណ៏

ពិភពលោកមានការវាយតម្លៃសុទិដ្ឋិនិយមលើសេដ្ឋកិច្ចរបស់វៀតណាម

ក្នុងប៉ុន្មានថ្ងៃថ្មីៗនេះ ស្ថាប័នហិរញ្ញវត្ថុអន្តរជាតិធំៗ ជាច្រើន បាននាំចេញការវាយតម្លៃវិជ្ជមានចំពោះសេដ្ឋកិច្ចវៀតណាម។ ពោលគឺ នៅក្នុងរបាយការណ៍ថ្មីបំផុត មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានកត់សម្គាល់ថា ថ្វីត្បិតតែរងផលប៉ះពាល់ពីការរីករាលដាលជំងឺរាតត្បាតកូវីដ-១៩ ក៏ដោយ ប៉ុន្តែកំណើនសេដ្ឋកិច្ចរបស់ វៀតណាមក្នុងឆ្នាំ ២០២១ នៅតែអាចឈានសម្រេចបាន ៦.៥% ដែរ។ រីឯធនាគារ United Overseas Bank ព្យាករណ៍ថា សេដ្ឋកិច្ចវៀតណាមក្នុងឆ្នាំ ២០២១ នឹងទទួលបានកម្រិតខ្ពស់ជាង ៧,១%។ ចំណែកក្រុមស្រាវជ្រាវសេដ្ឋកិច្ចនៃធនាគារ HSBC ក៏បានព្យាករណ៍ថា វៀតណាមនឹងសម្រេចកំណើន ៦.៦% ក្នុងឆ្នាំ ២០២១នេះជាពុំខាន។

មុននោះ ស្ថាប័នវាយតម្លៃចំណាត់ថ្នាក់ទំនុកចិត្ត Fitch Ratings បានទទួលស្គាល់នូវសមិទ្ធផលអំពីសារពើពន្ធនិងបំណុលសាធារណៈ ក៏ដូចជាជោគជ័យរបស់រដ្ឋាភិបាលក្នុងការគ្រប់គ្រងជំងឺរាតត្បាតកូវីដ ១៩ បានយ៉ាងឆាប់រហ័ស រួមជាមួយគោលនយោបាយជួយឧបត្ថម្ភបន្ទាន់ ដើម្បីស្តារឡើងវិញនូវសកម្មភាពសេដ្ឋកិច្ចសង្គម។គេហទំព័រ MoneyWeek របស់អង់គ្លេសបានវាយតម្លៃថា វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារមានយថាទស្សន៍បំផុតក្នុងតំបន់អាស៊ី នាពេលខាងមុខនេះ។

សន្ទស្សន៍ទំនុកចិត្តជាច្រើនបានបន្តកើនឡើងដែលបង្ហាញពីការទទួលស្គាល់និងការវាយតម្លៃខ្ពស់ របស់មជ្ឈដ្ឋានអន្តរជាតិចំពោះការកែលម្អយ៉ាងរឹងមាំអំពីសារពើពន្ធ បំណុលសាធារណៈ និងបំណុលបរទេសក៏ដូចជាការធ្វើកំណែទម្រង់យ៉ាងខ្លាំងក្លារអំពីបែបបទរដ្ឋបាល បរិយាកាសធុរកិច្ច ធ្វើអាជីវកម្ម ដែលឆ្លុះបញ្ចាំងពីយថាទស្សន៍កំណើនសេដ្ឋកិច្ចដែលកំពុងរីកចម្រើនរបស់ប្រទេសជាតិ។ ថ្វីត្បិតដូច្នេះក៏ដោយ ចំពោះមុខសញ្ញាវិជ្ជមានទាំងនេះ វៀតណាមនៅតែប្រកាន់ខ្ជាប់នូវគោលនយោបាយម៉ាក្រូសេដ្ឋកិច្ច ធានានូវការស្តារសេដ្ឋកិច្ចប្រកបដោយចីរភាពនិងគ្រប់ជ្រុងជ្រោយផងដែរ៕

យោងតាមវិឡុសំលេងវៀតណាម

Tags:

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

យោធភូមិភាគទី៩ (កងទ័បប្រជាជនវៀតណាម) ស្វែងរក និងប្រមូលអដ្ឋិធាតុនៃយុទ្ធជនពលីបានចំនួន ៣,៨៤២ អដ្ឋិធាតុ
ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue ​ អញ្ជើញអបអរសាទរឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
សហគមន៍វៀតណាមនៅឥណ្ឌារួបរួមគ្នាឆ្ពោះទៅមាតុភូមិ
៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu៖ ការផ្លាស់ប្តូរប្រវត្តិសាស្រ្ត និងការចងចាំនៅប្រទេសបារាំង
មហោស្រពផ្លូវវប្បធម៌កូរ៉េឆ្នាំ ២០២៤៖ ដើរជុំវិញប្រទេសកូរ៉េនៅកណ្តាលទីក្រុងហាណូយ