Trending now

"ការធ្វើចលនាមហជនយ៉ាងប៉ិនប្រសប់"នៅតំបន់ព្រំដែននៃមាតុភូមិ

11:23 | 08/04/2021 ឌីណា

ជាមួយនឹងទិសស្លោក "គោរពប្រជាជន ជិតដិតនឹងប្រជាជន យល់ចិត្តប្រជាជន រៀនសូត្រពីប្រជាជននិងមានការទទួលខុសត្រូវចំពោះប្រជាជន" បណ្ដាអ្នកបំពេញការងារប្រជាចលនាតែងតែចុះមកមូលដ្ឋាន ដើម្បីផ្សព្វផ្សាយពីគោលមាគ៌ា គោល ការណ៍ គោលនយោបាយរបស់បក្សទន្ទឹមនឹងនោះ ណែនាំបងប្អូនជនជាតិអំពីរបៀបធ្វើសេដ្ឋកិច្ច សមស្រប។

ប្រគល់ ប្រគល់ "ផ្ទះមហាសាមគ្គី " គោពូជជូនប្រជាជនក្រីក្រ គ្រួសារគោលនោយបាយនៅតំបន់ព្រំដែន
ប្រទេសកម្ពុជាផ្តល់ជំនួយបន្ទាន់ដល់និស្សិតនៅតាមតំបន់ព្រំដែន ប្រទេសកម្ពុជាផ្តល់ជំនួយបន្ទាន់ដល់និស្សិតនៅតាមតំបន់ព្រំដែន

អនុវត្តសារាចរលេខ ៤៩ នៃគណៈលេខាបក្ស "ស្តីអំពីការបង្កើននិងប្តូរថ្មីការងារប្រជាចលនារបស់បក្សនៅតំបន់បងប្អូនជនជាតិភាគតិច" ក្នុងប៉ុន្មានឆ្នាំថ្មីៗ នេះ គណៈ កម្មាធិការបក្ស បញ្ជាការដ្ឋានប៉ុស្តិ៍ការពារព្រំដែនខេត្ត Gia Laiបានបង្កើតជាក្រុមការងារមួយរួមមាន ៤៨ សមមិត្តដើម្បីបំពេញការងារប្រជាចលនា ក្នុងចំណោមនោះ មាន ២៤ សមមិត្តជាជនជាតិភាគតិច។


បក្ខជនប៉ុស្តិ៍ការពារព្រំដែន អៀណាន ស្រុក ឌឹកកើ (ខេត្ត Gia Lai) ទទួលបន្ទុកជួយបណ្ដាក្រុមគ្រួសារ ផ្សព្វផ្សាយពីគោលនយោបាយ ច្បាប់របស់បក្ស រដ្ឋ ព្រមទាំងណែនាំបងប្អូនជនជាតិអភិវឌ្ឍសេដ្ឋកិច្ច។ (រូបថត៖ km.dantocmiennui.vn)

សមមិត្តទាំងឡាយដែលបំពេញការងារប្រជាចលនាសុទ្ធតែមានលក្ខណៈសម្បត្តិ គោលជំហនយោបាយរឹងមាំ មានសីលធម៌ល្អ មានការយល់ដឹងច្បាស់ពីទំនៀមទម្លាប់នៅមូលដ្ឋាន ចេះភាសាជនជាតិភាសា ខ្មែរ ជាដើម។

ពេលបានចាត់ចុះទៅមូលដ្ឋាន សមមិត្តទាំងនេះ បំពេញល្អតួនាទីសេនាធិការ ជួយមូលដ្ឋានកសាង ពង្រឹងប្រព័ន្ធនយោបាយរឹងមាំ ពង្រីកបក្ខជនថ្មីជិត ២០០ រូប រួមចំណែកលុបបំបាត់ភូមិ "គ្មាន" បក្ខជននិងបង្កប្រភពកម្មាភិបាលជាជនជាតិភាគតិចនៅនឹងកន្លែងបានចំនួន ៦៩ រូប។

ដល់រដូវប្រមូលផលកសិផល កម្មាភិបាល យុទ្ធជនប៉ុស្តិ៍ការពារព្រំដែនខេត្ត Gia Lai ជួយបងប្អូនជនជាតិនៅតំបន់ព្រំដែនប្រមូលផល។ (រូបថត៖ km.dantocmiennui.vn)

នៅខេត្ត Dak Lak មានឃុំជាច្រើននៅតំបន់ជនជាតិភាគតិចបានបង្កើត “ក្រុមចលនាប្រជាជន” លើកកម្ពស់តួនាទីរបស់កម្លាំងស្នូលដែលជាមនុស្សមានកេរ្តិ៍ឈ្មោះ ដូចជាព្រឹទ្ធាចារ្យភូមិ មេភូមិ មកកាន់ផ្ទះនិមួយៗ ឬតាមរយៈការជួបជុំសហគមដើម្បីផ្សព្វផ្សាយជូនប្រជាជនអោយគោរពតាមច្បាប់ លុបបំបាត់ទំនៀមទំលាប់ចាស់ហួសសម័យ និងកសាងរបៀបរស់នៅថ្មី។

ដើម្បីលើកកម្ពស់គុណភាព និងប្រសិទ្ធភាពនៃការងារចលនាមហាជននៅតំបន់ជនជាតិភាគតិចនាពេលខាងមុខនេះត្រូវបន្តជ្រួ​តជ្រាប អនុវត្តព្រមៗគ្នា និងអនុវត្តសេចក្តីណែនាំលេខ ៤៩-CT / TW ឱ្យបានហ្មត់ចត់។ ជាពិសេស យោងតាមលោក Hoang Thi Hanh អនុរដ្ឋមន្រ្តី អនុប្រធានគណៈកម្មាធិការជនជាតិភាគតិចឲ្យដឹងថា គប្បីផ្តោតលើការយកចិត្តទុកដាក់ និងបង្កើតលក្ខខណ្ឌអំណណោយផលសំរាប់ជនជាតិភាគតិចដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ច វប្បធម៌ និងមានជីវភាពរស់នៅឲ្យល្អប្រសើរថែមទៀត។ នេះគឺជាដំណោះស្រាយមួយក្នុងចំណោមដំណោះស្រាយ "ចលនាប្រជាជនយ៉ាងប៉ិនប្រសប់" មានភាពជាក់ស្តែង និងមានប្រសិទ្ធភាពខ្ពស់បំផុត។ បច្ចុប្បន្នមានកម្មវិធី និងគោលនយោបាយចំនួន ១១៨ កំពុងអនុវត្តនៅក្នុងតំបន់ជនជាតិភាគតិច និងតំបន់ព្រៃភ្នំ (រួមមានគោលនយោបាយចំនួន ៥៤ សម្រាប់ជនជាតិភាគតិច និងតំបន់ជនជាតិភាគតិច និងគោលនយោបាយចំនួន ៦៤ ដែលផ្ដល់អាទិភាព​សម្រាប់ជនជាតិភាគតិច)៕

ឌីណា

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

គណៈប្រតិភូខេត្ត Tra Vinh (ប្រទេសវៀតណាម)អុជធូបគោរពវិញ្ញាណក្ខន្ធយុទ្ធជនពលីនៅស្ដូបមិត្តភាពកម្ពុជា-វៀតណាម
អ៊ីស្រាអែល៖ សិក្ខាសាលា "៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu"
ឱកាសលើកកម្ពស់ចំណេះដឹង និងជំនាញសម្រាប់ធនធានមនុស្សក្នុងវិស័យស្តារនីតិសម្បទា
បុណ្យ “យើងគឺជាមនុស្សតែមួយ” -  រួមចំណែកជំរុញការផ្លាស់ប្តូរវប្បធម៌រវាងវៀតណាម និងកូរ៉េខាងត្បូង
អ្នកជំនាញ IMF៖ វៀតណាមជាគោលដៅដ៏ទាក់ទាញសម្រាប់វិនិយោគិនបរទេស