Trending now

ទំនាក់ទំនងកិច្ចសហប្រតិបត្តិការទ្វេភាគីវៀតណាម - អូស្រ្តាលីកាន់តែរីមច្រើមប្រកបដោយផ្លែផ្កា

21:28 | 01/04/2021 ហេង វុធ្ធី

យុគសម័យ - លោក Tran Phuoc Anh នាយកស្តីទីនៃមន្ទីរកិច្ចការបរទេសទីក្រុង ហូជីមិញ បានបញ្ជាក់ថាទំនាក់ទំនងរវាងទីក្រុងហូជីមិញនិងអូស្រ្តាលីនៅតែមានឱកាសនិងសក្តានុពលយ៉ាងច្រើនសម្រាប់ការអភិវឌ្ឍលើវិស័យពាណិជ្ជកម្ម អប់រំ បណ្តុះបណ្តាល ហិរញ្ញវត្ថុ - ធនាគារ និងការអភិវឌ្ឍទីក្រុងប្រកបដោយនិរន្តរភាពផងដែរ។

អូស្រ្តាលី - ជប៉ុនអំពាវនាវឱ្យមានការគោរពចំពោះសេរីភាពនាវាចរណ៍និងអាកាសចរណ៍នៅសមុទ្រខាងកើត អូស្រ្តាលី - ជប៉ុនអំពាវនាវឱ្យមានការគោរពចំពោះសេរីភាពនាវាចរណ៍និងអាកាសចរណ៍នៅសមុទ្រខាងកើត
កម្ពុជា និង អូស្រ្តាលី ពង្រឹងកិច្ចសហប្រតិបត្តិការសភាប្រទេសទំាងពីរ កម្ពុជា និង អូស្រ្តាលី ពង្រឹងកិច្ចសហប្រតិបត្តិការសភាប្រទេសទំាងពីរ
ទំនាក់ទំនងកិច្ចសហប្រតិបត្តិការទ្វេភាគីវៀតណាម - អូស្រ្តាលីកាន់តែរីមច្រើមប្រកបដោយផ្លែផ្កា
លោក Tran Phuoc Anh នាយកស្តីទីនៃមន្ទីរកិច្ចការបរទេសទីក្រុងហូជីមិញ

នាយប់ថ្ងៃទី ៣១ ខែមីនា អគ្គកុងស៊ុលអូស្ត្រាលីប្រចាំទីក្រុងហូជីមិញបានប្រារព្ធយ៉ាងមហោឡារឹកពិធីរំលឹកខួបគម្រប់លើកទី ៤៨ នៃការបង្កើតទំនាក់ទំនងការទូតរវាងវៀតណាមនិងអូស្ត្រាលី (១៩៧៣- ២០២១) ។

ថ្លែងនៅក្នុងពិធីនេះ លោកស្រី Julianne Cowley អគ្គកុងស៊ុលអូស្ត្រាលីប្រចាំនៅទីក្រុងហូជីមិញ បានសង្កត់ធ្ងន់ថាក្នុងរយៈពេល ៤៨ ឆ្នាំកន្លងមកនេះ ទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងអូស្រ្តាលី - វៀតណាម បានអភិឌ្ឍន៍កាន់តែល្អប្រសើរដោយឥតឈប់ឈរទេ ហើយនាបច្ចុប្បន្នទំនាក់ទំនងនេះកំពុងតែមានការរីកចម្រើនយ៉ាងខ្លាំងក្លាបំផុត ដោយឆ្លុះបញ្ចាំងតាមរយៈកិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពរវាងប្រទេសទាំងពីរក្នុងវិស័យនយោបាយ សេដ្ឋកិច្ច ការពារជាតិ-សន្តិសុខ អប់រំ ទំនាក់ទំនងការបរទេសរវាងប្រជាជននិងប្រជាជន ជាពិសេសក្នុងការគាំទ្រ គ្នាទៅវិញទៅមកក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។

រីឯខ្លួនវិញ លោក Tran Phuoc Anh នាយកស្តីទីនៃមន្ទីរកិច្ចការបរទេសទីក្រុង ហូជីមិញ បានបញ្ជាក់ថាទំនាក់ទំនងរវាងទីក្រុងហូជីមិញនិងអូស្រ្តាលីនៅតែមានឱកាសនិងសក្តានុពលយ៉ាងច្រើនសម្រាប់ការអភិវឌ្ឍលើវិស័យពាណិជ្ជកម្ម អប់រំ បណ្តុះបណ្តាល ហិរញ្ញវត្ថុ - ធនាគារ និងការអភិវឌ្ឍទីក្រុងប្រកបដោយនិរន្តរភាពផងដែរ។ ការអភិវឌ្ឍប្រកបដោយភាពស្វាហាប់ក្នុងទំនាក់ទំនងរវាងទីក្រុងហូជីមិញនិងអូស្រ្តាលី នឹងចូលរួមចំណែកក្នុងការសំរេចផែនការសកម្មភាពសម្រាប់ការអនុវត្តទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រវៀតណាម - អូស្ត្រាលីក្នុងដំណាក់កាល ២០២០-២០២៣ ៕

ហេង វុធ្ធី

baoquocte

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

គណៈប្រតិភូខេត្ត Tra Vinh (ប្រទេសវៀតណាម)អុជធូបគោរពវិញ្ញាណក្ខន្ធយុទ្ធជនពលីនៅស្ដូបមិត្តភាពកម្ពុជា-វៀតណាម
អ៊ីស្រាអែល៖ សិក្ខាសាលា "៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu"
ឱកាសលើកកម្ពស់ចំណេះដឹង និងជំនាញសម្រាប់ធនធានមនុស្សក្នុងវិស័យស្តារនីតិសម្បទា
បុណ្យ “យើងគឺជាមនុស្សតែមួយ” -  រួមចំណែកជំរុញការផ្លាស់ប្តូរវប្បធម៌រវាងវៀតណាម និងកូរ៉េខាងត្បូង
អ្នកជំនាញ IMF៖ វៀតណាមជាគោលដៅដ៏ទាក់ទាញសម្រាប់វិនិយោគិនបរទេស