Trending now

វៀតណាមបន្តកាន់តំណែងជាប្រធានក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិក្នុងខែមេសាឆ្នាំ២០២១

21:27 | 01/04/2021 ហេង វុធ្ធី

យុគសម័យ - វៀតណាមចូលកាន់តំណែងជាប្រធានក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិក្នុងខែមេសា។

ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ​ពិភាក្សា​អំពី​បញ្ហាប្រើប្រាស់​កម្លាំង​អាវុធក្នុងច្បាប់អន្តរជាតិ និង សិទ្ធិស្វ័យការពារស្របច្បាប់ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ​ពិភាក្សា​អំពី​បញ្ហាប្រើប្រាស់​កម្លាំង​អាវុធក្នុងច្បាប់អន្តរជាតិ និង សិទ្ធិស្វ័យការពារស្របច្បាប់
ប្រទេសវៀតណាមធ្វើជាអធិបតីសម័យប្រជុំរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិស្តីពីបញ្ហាស៊ូដង់ខាងត្បូង ប្រទេសវៀតណាមធ្វើជាអធិបតីសម័យប្រជុំរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិស្តីពីបញ្ហាស៊ូដង់ខាងត្បូង
វៀតណាមបន្តកាន់តំណែងជាប្រធានក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិក្នុងខែមេសាឆ្នាំ២០២១
វៀតណាមបន្តកាន់តំណែងជាប្រធានក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិក្នុងខែមេសាឆ្នាំ២០២១

នេះជាលើកទី ២ ហើយដែលវៀតណាមចូលកាន់តំណែងជាប្រធានក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិក្នុងអាណត្តិតែមួយ ដោយលើកទី ១ គឺនៅខែមករាឆ្នាំ ២០២០ ។ ទាក់ទងនឹងខ្លឹមសារដែលវៀតណាមនឹងផ្តល់អាទិភាពក្នុងការជំរុញក្នុងខែធ្វើជាប្រធានរបស់ខ្លួនលោកឯកអគ្គរដ្ឋទូត Dang Dinh Quy ប្រធានស្ថានបេសកម្មអចិន្រ្តៃយ៍វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិបានមានប្រសាសន៍ថា៖ «ក្រៅពីបញ្ហាស្ថិតក្នុងកម្មវិធីចាប្រចាំខែមេសា វៀតណាមក៏បានជំរុញរៀបចំឡើងព្រឹត្តិការណ៍ចំនួន ៤ ដែលជាគំនិតផ្តួចផ្តើមដោយឡែកផងដែរ។ ព្រឹត្តិការណ៍សំខាន់បំផុតនឹងប្រារព្វធ្វើឡើងនៅថ្ងៃទី ១៩ ខែមេសា។ នេះគឺជាការពិភាក្សាបើកចំហរស្តីពីការពង្រឹងកិច្ចសហប្រតិបត្តិការរវាងអង្គការសហប្រជាជាតិអង្គការក្នុងតំបន់និងអនុតំបន់ ក្នុងការជំរុញកិច្ចសន្ទនានិងវិធានការកសាងទំនុកចិត្តដើម្បីទប់ស្កាត់ជម្លោះ។

ព្រឹត្តិការណ៍នោះនឹងត្រូវបានធ្វើឡើងក្រោមអធិបតីភាពរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់វៀតណាម។ ព្រឹត្តិការណ៍សំខាន់ទី ២ នឹងប្រព្រឹត្ដទៅនៅថ្ងៃទី ៨ ខែមេសា គឺការពិភាក្សាបើកចំហរអំពីបញ្ហាគ្រាប់បែកមីន។ សិក្ខាសាលានេះផ្តោតសំខាន់លើបញ្ហាប្រឈមនាបច្ចុប្បន្ននៃគ្រាប់បែកមីន និងផលវិបាកនៃសង្គ្រាមអតីតកាល ព្រមទាំងចាត់វិធានការថ្មី ជួយឲ្យសហគមន៍អន្តរជាតិអាចដោះស្រាយបញ្ហាគ្រាប់បែកមីនផងដែរ។ ប្រធានបទទី ៣ នឹងត្រូវធ្វើឡើងនៅថ្ងៃទី ២៨ ខែមេសា គឺជាកិច្ចពិភាក្សាបើកចំហអំពីវិធានការណ៍ ការពារហេដ្ឋារចនាសម្ព័ន្ធចាំបាច់សម្រាប់ជីវភាពរស់នៅរបស់ជនស៊ីវិលហើយនេះក៏ជាប្រធានបទដែលអន្តរជាតិផ្តោតការយកចិត្តទុកដាក់ផងដែរ។ ព្រឹត្តិការណ៍ចុងក្រោយដែលវៀតណាមគ្រោងនឹងធ្វើឡើងនៅថ្ងៃទី ១៤ ខែមេសាដោយប្រធានបទស្តីពីអំពើហិង្សាផ្លូវភេទក្នុងជម្លោះ»

យោងតាមឯកអគ្គរដ្ឋទូត Dang Dinh Quy បានអោយដឹងថាដោយសារស្ថានភាពស្មុគស្មាញនៃការរីករាលដាលនៃ Covid-19 នៅអាមេរិកនិងនៅលើពិភពលោកសកម្មភាពភាគច្រើនរបស់ក្រុមប្រឹក្សាសន្តិសុខត្រូវបានគេរំពឹងថានឹងបន្តធ្វើនៅលើអ៊ីនធឺណិត។ នារសៀលថ្ងៃទី ១ មេសា (ម៉ោងនៅសហរដ្ឋអាមេរិក) ឯកអគ្គរដ្ឋទូត Dang Dinh Quy នឹងធ្វើជាអធិបតីសន្និសីទសារព័ត៌មាននៅទីស្នាក់ការកណ្តាលអង្គការសហប្រជាជាតិស្តីពីរបៀបវារៈរបស់ក្រុមប្រឹក្សាសន្តិសុខនៅខែមេសា៕

ហេង វុធ្ធី

VOV

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

គណៈប្រតិភូខេត្ត Tra Vinh (ប្រទេសវៀតណាម)អុជធូបគោរពវិញ្ញាណក្ខន្ធយុទ្ធជនពលីនៅស្ដូបមិត្តភាពកម្ពុជា-វៀតណាម
អ៊ីស្រាអែល៖ សិក្ខាសាលា "៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu"
ឱកាសលើកកម្ពស់ចំណេះដឹង និងជំនាញសម្រាប់ធនធានមនុស្សក្នុងវិស័យស្តារនីតិសម្បទា
បុណ្យ “យើងគឺជាមនុស្សតែមួយ” -  រួមចំណែកជំរុញការផ្លាស់ប្តូរវប្បធម៌រវាងវៀតណាម និងកូរ៉េខាងត្បូង
អ្នកជំនាញ IMF៖ វៀតណាមជាគោលដៅដ៏ទាក់ទាញសម្រាប់វិនិយោគិនបរទេស