យុវជនវៀតណាម - ពេលវេលា និងជារៀងរហូត

16:32 | 23/03/2021 Print
នៅថ្ងៃទី ២១ ខែមីនា នៅទីលាន Lam Vien ទីក្រុង Da Lat បានប្រារព្ធឡើងពិធីបើកពិព័រណ៍រូបថត ក្រោម​ប្រធាន​បទ “យុវជនវៀតណាម - ពេលវេលា និងជារៀងរហូត” ដែលរៀបចំដោយមជ្ឈមណ្ឌលតម្កល់ទុកជាតិលេខ​ IV សហការជាមួយមន្ទីរព័ត៌មានសារគមនាគមន៍ និងសម្ព័ន្ធយុវជនកុម្មុយនិស្តខេត្ត Lam Dong។
ពិធីបើកមហោស្រពយុវជនវៀតណាម - អាស៊ាន ឆ្នាំ ២០២០ ពិធីបើកមហោស្រពយុវជនវៀតណាម - អាស៊ាន ឆ្នាំ ២០២០
យុវជនវៀតណាម - កម្ពុជាចំនួន ២០០ នាក់បានផ្លាស់ប្តូរមិត្តភាពនៅខេត្ត Tay Ninh និងទីក្រុងហូជីមិញ យុវជនវៀតណាម - កម្ពុជាចំនួន ២០០ នាក់បានផ្លាស់ប្តូរមិត្តភាពនៅខេត្ត Tay Ninh និងទីក្រុងហូជីមិញ
យុវជនវៀតណាម - ពេលវេលា និងជារៀងរហូត
យុវជនខេត្ត Lam Dong ទស្សនាពិព័រណ៍

ពិព័រណ៍តាំងបង្ហាញរូបថត និងឯកសារប្រវត្តិសាស្រ្តជាង ២០០ របស់អ្នកសារព័ត៌មាន និងអ្នកថតរូបល្បីៗ ពិព័រណ៍គឺជាសកម្មភាពក្នុងឱកាសអបអរសាទរខួបលើកទី ៩០ នៃទិវាបង្កើតសម្ព័ន្ធយុវជន។ ពិព័រណ៍បានបង្កើតឡើងវិញនូវប្រវត្តិសាស្ត្រដ៏ក្លាយហានមោះមុតរបស់ប្រទេសជាតិ និងយុវជនវៀតណាមក្នុងការប្រយុទ្ធប្រឆាំងនឹងចក្រពត្តិអាមេរិកនៅភាគខាង​ត្បូង​វៀត​ណាម និងការកសាងសង្គមនិយមនៅភាគខាងជើងដំណាក់កាលឆ្នាំ ១៩៦០-១៩៧៥ ព្រមទាំងសំដែងនូវការដឹងគុណចំពោះបុព្វបុរស និងលើក​ទឹកចិត្ដយុវជនក្នុងការកសាង និងការពារមាតុភូមិផងដែរ។ ការតាំងពិព័រណ៍នេះធ្វើឡើងរហូតដល់ដំណាច់ថ្ងៃទី ២៦ ខែមីនា ឆ្នាំ ២០២១៕

© សម្ព័ន្ធអង្គការមិត្តភាពវៀតណាម