និស្សិតកម្ពុជាចំនួន ១៤៩ នាក់ត្រូវបានឧបត្ថម្ភដោយ សមាគមមិត្តភាពវៀតណាម - កម្ពុជានៅទីក្រុង Ho Chi Minh

16:23 | 05/11/2020 Print
យុគសម័យ - ឆ្ពោះទៅខួបលើកទី ៦៧ នៃទិវាឯករាជ្យជាតិនៃព្រះរាជាណាចក្រកម្ពុជា ខួបលើកទី ៤៥ នៃទិវាឯករាជជាតិនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នាពេលថ្មីៗនេះ សមាគមមិត្តភាពវៀតណាម - កម្ពុជា សមាគមមិត្តភាពវៀតណាម - ឡាវ នៅទីក្រុង Ho Chi Minh បានសហការជាមួយក្រុមហ៊ុន Dau An វៀតណាម និង សារមន្ទីរអាវផាយ ដើម្បីរៀបចំពីធីជួបប្រាស្រ័យ“ការបណ្តុះ ពន្លកមិត្តភាព” ។

និស្សិតកម្ពុជាចំនួន ១៤៩ នាក់ត្រូវបានឧបត្ថម្ភដោយ សមាគមមិត្តភាពវៀតណាម - កម្ពុជានៅទីក្រុង Ho Chi Minh

កម្មវិធី“​“ការបណ្តុះពន្លកមិត្តភាព”​​” ត្រូវបានអនុវត្តដោយ​សមាគមមិត្តភាពវៀតណាម - កម្ពុជា តាំងពីឆ្នាំ ២០១២។ តាមនោះនិស្សិតកម្ពុជានៅរដ្ឋធានី Ha Noi ឬទីក្រុង Ho Chi Minh ត្រូវបានឧបត្ថម្ភនិងគាំទ្រដោយឪពុកម្តាយចិញ្ចឹម​ដែល​មានជនជាតិវៀតណាមឧបត្ថម្ភគាំទ្រទាំងសម្ភារៈនិងស្មារតី។

នៅក្នុងកម្មវិធីជួបប្រាស្រ័យនេះ និស្សិតកម្ពុជាចំនួន ១៧ នាក់ទៀតបានទទួលយកគ្រួសារចិញ្ចឹមរបស់ពួកគេ ដូច្នេះ ចំនួននិស្សិតកម្ពុជាសរុប ដែលបានឧបត្ថម្ភ នៅទីក្រុង Ho Chi Minh មានចំនួន ១៤៩ នាក់។ ចំនួននិស្សិតកម្ពុជា ដែល ឧបត្ថម្ភដោយសមាគម នៅរដ្ឋធានី Ha No​i​ នៅ​ពេលនេះ​មាន​ចំនួន​ ៣០០ នាក់។

ថ្លែងនៅក្នុងកម្មវិធីនេះ លោកថាន វុទ្ធី - កុងស៊ុល​នៃ​ព្រះរាជាណាចក្រកម្ពុជានៅទីក្រុង Ho Chi Minh បានសង្កត់ធ្ងន់ថា កម្មវិធី“​“ការបណ្តុះពន្លកមិត្តភាព”​​” គឺជា សកម្មភាពមួយដែលមានអត្ថន័យ មនុស្សធម៌ និងមាន​អត្ថន័យ​អប់រំខ្ពស់ គឺជាស្ពានមិត្តភាព ក្នុងរយៈពេលវែងពី​មួយជំនាន់​ទៅមួយជំនាន់រវាងប្រទេសទាំងពីរវៀតណាម - កម្ពុជា។

លោកបណ្ឌិត Le Hong Liem អនុប្រធានមជ្ឈិម សមាគម​មិត្តភាពវៀតណាម​ - កម្ពុជា​បានមានប្រសាសន៍ថា​ កម្មវិធី​ជួបប្រាស្រ័យនេះ​ បានរួមចំណែកក្នុងការពង្រឹងសាមគ្គីភាព​និងមិត្តភាពរវាងប្រជាជនវៀតណាម - កម្ពុជា - ឡាវ​ដែលបង្កើតឱកាសសម្រាប់យុវជននៃប្រទេសទាំង ៣ ស្វែងយល់អំពីប្រទេស ប្រជាជន​និងប្រវត្តិសាស្រ្តនៃ​ទំនាក់​ទំនង​ល្អប្រសើរ ​ដោយបន្តលើកកម្ពស់​និងថែរក្សា​អត្តសញ្ញាណ​​វប្បធម៌ជាតិ​និងរួមគ្នាថែរក្សា​មិត្តភាព​រវាង​ប្រទេស​ទាំងបី ។

នៅក្នុងកម្មវិធីនេះផងដែរ ឆ្លើយតបទៅនឹងការអំពាវនាវរបស់​អគ្គលេខាធិការ ប្រធានរដ្ឋ​ នាយករដ្ឋមន្រ្តី​និងគណៈ​កម្មាធិការ​មជ្ឈិមរណសិរ្សមាតុភូមិវៀតណាមស្តីពីការបរិច្ចាគនិងជួយគាំទ្រដល់ប្រជាជននៅបណ្តាខេត្តភាគកណ្តាល ដើម្បី​ជំនះការ​លំបាក​ដែលបណ្តាល​ដោយទឹកជំនន់។ រូបថតគួរឱ្យចាប់អារម្មណ៍មួយចំនួននៅក្នុងកម្មវិធីនេះ


(រូបថត៖សារមន្ទីរអាវផាយវៀតណាម)

(បកប្រែដោយឌីណា)

(ប្រភពព័ត៌មាន: thoidai.com.vn)

(បកប្រែដោយឌីណា)

© សម្ព័ន្ធអង្គការមិត្តភាពវៀតណាម