សមាគមមិត្តភាពវៀតណាម-កម្ពុជាខេត្ត Binh Duong អញ្ជើញមក សួរសុខទុក្ខ និងផ្តល់អំណោយដល់និស្សិតកម្ពុជាដែលកំពុងធ្វើចត្តាលីស័កខេត្ត Tay Ninh

13:35 | 18/07/2020 Print
យុគសម័យ - សមាគមមិត្តភាពកម្ពុជា - វៀតណាមខេត្ត Binh Duong សហការជាមួយស្ថានអគ្គកុងស៊ុល កម្ពុជានៅទីក្រុងហូជីមិញទើបតែបានចុះសួរសុខទុក្ខនិងប្រគល់អំណោយដល់និស្សិតកម្ពុជានៅខេត្ត Tay Ninh។

សមាគមសហព័ន្ធយុវជនវៀតណាមខេត្ត Tay Ninh ប្រគល់ម៉ាស់ជូនដល់និស្សិតកម្ពុជា (រូបថតឧទាហរណ៍)

ចូលរួមគណៈប្រតិភូមានវត្តមានរបស់ថ្នាក់ដឹកនាំមន្ទីរនិងអង្គភាពនានានៃខេត្ត Tay Ninh។ គណៈប្រតិភូ បានចុះពិនិត្យស្ថានភាពសុខភាពនិងប្រគល់អំណោយដល់និស្សិតកម្ពុជា។ គួរឲ្យជម្រាបថានិស្សិតខ្មែរ ចំនួន ៥១២ នាក់ បានទៅត្រឡប់ប្រទេសវៀតណាមវិញដើម្បីសិក្សានៅសាកល វិទ្យាល័យនានានៅ វៀតណាមនាថ្ងៃទី ១៥ ខែកក្កដា។

នាបច្ចុប្បន្ន និសិត្សទាំងអស់នេះកំពុងស្ថិតក្រោមការធ្វើចត្តាឡីស័ក រយៈពេល ១៤ ថ្ងៃ តាមការកំណត់របស់ក្រសួងសុខាភិបាល វៀតណាមស្តីពីការបង្ការនិងប្រយុទ្ធប្រឆាំង នឹងជំងឺរាតត្បាតកូវីដ១៩ នៅអន្តេវាសិកដ្ឋាននៃមហាវិទ្យាល័យគរុកោសល្យខេត្ត Tay Ninh និងគ្រឹះស្ថានសដាក់នៅដាច់ដោយឡែករបស់មេបញ្ជាការដ្ឋានយោធានៃខេត្ត Tay Ninh ផងដែរ៕

(បកប្រែដោយ ហេង វុធ្ធី)

(ប្រភពព័ត៌មាន: baobinhduong.vn)

(បកប្រែដោយ ហេង វុធ្ធី)

© សម្ព័ន្ធអង្គការមិត្តភាពវៀតណាម