កម្រងគំនូរគូរក្រុមពេទ្យក្នុងតំបន់ផ្ទុះឡើជំងឺ COVID – 19 ដែលធ្វើឲ្យមនុស្សជាច្រើននាក់រំភើបចិត្ត

18:58 | 06/08/2020 Print
យុគសម័យ - ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ នៅលើបណ្តាញសង្គមបានបង្ហោះកម្រងគំនូរប្លែកៗ របស់ នារី Nguyen Minh Anh (បង្កើតឆ្នាំ ១៩៩៩ និងជានិស្សិតផ្នែកគណនេយ្យនៃមហាវិទ្យាល័យសេដ្ឋកិច្ច - សាកលវិទ្យាល័យDa Nang) ។ បច្ចុប្បន្ននេះ នារី Nguyen Minh Anh ក៏ជាអនុប្រធាននៃសមាគមនិស្សិតនៃមហាវិទ្យាល័យសេដ្ឋកិច្ច។

ក្រុមគ្រូពេទ្យធ្វើការអស់កម្លាំងកាយចិត្ត ដើម្បីព្យាបាលអ្នកជំងឺ Covid-19។

ដោយចែករំលែកគំនិតអំពីគំនិតបង្កើតកម្រងគំនូរនេះ នារី Nguyen Minh Anh បាននិយាយថា​ “ជារៀងរាល់ថ្ងៃ នៅពេល​ដែល​ខ្ញុំអានកាសែត មើល​បញ្តាញសង្គម facebook ខ្ញុំ​បាន​មើលឃើញ​រូបភាព​ដ៏រំជួលចិត្ត​នូវ​ក្រុមគ្រូពេទ្យ​ធ្វើការក្នុងតំបន់​បិទផ្លូវ​ ទាហាន ​ប៉ូលីស​ទាំងយប់​ទាំងថ្ងៃ​យាមនៅឯរនាំងការពារ ក្រុមយុវជន​ឧស្សាព្យាយាម​ធ្វើការ ទោះបី​អាកាសធាតុតឹងតែង ដើម្បីគាំទ្រដល់កងម្លាំងដើរជួរមុខ។ អ្វីៗ គឺជាការ​ជម្រុញ​ឱ្យខ្ញុំគូរ​កម្រងគំនូរ​នេះ ​ដើម្បីទុកបណ្តា​រូបភាពដ៏ស្អាតៗ​របស់​ទីក្រុង​ Da Nang នៅគ្រាលំបាកនេះ” ។

នាទីសម្រាកបន្តិចបន្តួចរបស់ក្រុមគ្រូពេទ្យ។

ដើម្បីគូរគំនូរនិមួយៗ នារី Nguyen Minh Anh បានចំណាយពេលប្រហែល ៣ ម៉ោងជាមធ្យម ក្នុងមួយថ្ងៃគាត់គូរបានគំនូរចំនួនពី ១ ឬ ២ ។ ដូច្នេះ​កម្រងគំនូរនេះ នារី Minh Anh បានគូរ ក្នុងរយៈពេលជិត ៥ ថ្ងៃ។

“ខ្ញុំសង្ឃឹមថា ផ្ទាំងគំនូរទាំងនេះ នឹងត្រូវបានបង្ហោះដោយមនុស្សគ្រប់គ្នា​ដើម្បីផ្ញើសារជូនពរដល់ក្រុមគ្រូពេទ្យ ប៉ូលីស កងទ័ព អ្នកស្ម័គ្រចិត្ត ... តែងតែមានសុខភាពល្អ សុទិដ្ឋិនិយម និ ជំនះការលំបាកនៅខាងមុខ។ ខ្ញុំសង្ឃឹមថា ដោយមានការរួមចិត្ត រួមកម្លាំង​ពីប្រជាជនរាប់លាននាក់​ ការបេ្តជ្ញាចិត្តរបស់ក្រុមគ្រូពេទ្យ ទីក្រុង Da Nang “ ឈ្នះ “ នឹង​ការរីក​រាលដាល​នៃជំងឺ COVID-19 ក្នុងការប្រយុទ្ធថ្មីនេះ” ។ នារី Minh Anh បាន​ចែក​រំលែក​។​

យុវជនណែនាំប្រជាជន​រាយការណ៍អំពីព័ត៌មាននូវស្ថានភាពសុខភាព។

នារី Minh Anh នឹងបន្តគូរ​បណ្តាគំនូរ​ផ្សេងៗ​ទៀត​ ដើម្បី​កត់ត្រា​រូបភាព​របស់​ទីក្រុង​ Da Nang ក្នុងពេល​ដ៏លំបាកមួយ ​ដែល​បញ្ជូនការបំផុសគំនិត​ដល់​ប្រជាជនឱ្យចូលរួមវិភាគទាន ដើម្បី​ទីក្រុងប្រឆាំងនឹងការរីករាល​ដាលនៃជំងឺនេះ។

ទាហាន ​ប៉ូលីស​ទាំងយប់​ទាំងថ្ងៃ​បានបញ្ជូនវត្ថុចាំបាច់ គ្រឿងឧបភោគ បរិភោគ​ជូនដល់តំបន់ដាក់ឲ្យនៅដាច់ដោយឡែកពីគេ។

បានឲ្យដឹងថា នារី Minh Anh ក៏បាន​ចុះ​ឈ្មោះ​ ដើម្បីចូលរួម​ជាមួយក្រុម​ស្ម័គ្រចិត្តដើរជួរមុខ ដើម្បីនឹងត្រៀមខ្លួន "ប្រយុទ្ធ" នៅ​ពេលតម្រូវការ./.

(បកប្រែដោយឌីណា)

(ប្រភពព័ត៌មាន: Tien Phong)

(បកប្រែដោយឌីណា)

© សម្ព័ន្ធអង្គការមិត្តភាពវៀតណាម