Ly Son ម៉ារ៉ាតុង៖ ផ្លូវរត់អះអាងនូវអធិបតេយ្យភាព

10:21 | 06/07/2020 Print
នេះជាការប្រកួតកម្រិតខ្ពស់ របស់អត្តពលិកអាជីពនិងមិនអាជីពចំនួន២០០០នាក់ដែលចូលរួមក្នុងផ្លូវរត់តាមឆ្នេរកោះ Ly Son។

ពិធីបង្ហូតទង់ជាតិនៅកោះ Ly Son។ (រូបថត៖ VOV)

ការប្រកួតពានរង្វាន់រត់ម៉ារ៉ាតុងនិងចម្ងាយឆ្ងាយជើងឯកជាតិ Tien Phong – Marathon លើកទី៦១ បានប្រារព្ធធ្វើឡើងជាផ្លូវការនាព្រឹកថ្ងៃទី៥ កក្កដា នៅស្រុកកោះ Ly Son ខេត្ត Quang Ngai។ នេះជាការប្រកួតកម្រិតខ្ពស់ របស់អត្តពលិកអាជីពនិងមិនអាជីពចំនួន២០០០នាក់ដែលចូលរួមក្នុងផ្លូវរត់តាមឆ្នេរកោះ Ly Son។

មុននោះ នាថ្ងៃទី៤ កក្កដា អត្តពលិកនិងប្រជាជនបានចូលរួមពិធីបង្ហូតទង់ជាតិនៅកំពូលភ្នំ Thoi Loi ស្រុក Ly Son។ នេះជាលើកដំបូងហើយដែលពិធីបង្ហូតទង់ជាតិត្រូវបានរៀបចំឡើងនៅលើកោះ Ly Son។

នេះក៏ជាលើកដំបូងក្នុងអំឡុងពេល៦០ឆ្នាំកន្លងទៅដែរ ដែលការប្រកួតពានរង្វាន់រត់ម៉ារ៉ាតុងនិងចម្ងាយឆ្ងាយជើងឯកជាតិ Tien Phong ត្រូវបានរៀបចំឡើងនៅលើកោះមួយដែលបង្កប់នូវសញ្ញាសម្គាល់ប្រវត្តិសាស្ត្រនិងមានទីតាំងយុទ្ធសាស្ត្រដ៏សំខាន់របស់វៀតណាម។ ព្រឹត្តិការណ៍នេះមានអត្ថន័យជាច្រើនដោយអះអាងនូវអធិបតេយ្យភាពរបស់វៀតណាមលើប្រជុំកោះ Hoang Sa និង Truong Sa។ នេះក៏ជាឱកាសដ៏ធំមួយដើម្បីផ្សព្វផ្សាយរូបភាពអំពីទឹកដី មនុស្ស និងទេសភាពធម្មជាតិនៃកោះ Ly Son ទៅកាន់មិត្តភក្តិទាំងជាតិនិងអន្តរជាតិផងដែរ៕

(ប្រភពព័ត៌មាន: vov)

© សម្ព័ន្ធអង្គការមិត្តភាពវៀតណាម