តោះយើងស្វែងរកភាពស្រស់ត្រកាលនៃតំបន់ទេសចរណ៍ Ba Hon Dam ខេត្ត Kien Giang

11:42 | 29/05/2020 Print
យុគសម័យ - Ba Hon Dam រួមមានកោះ Hon Dam Duong - Hon Dam Duoc និង Hon Dam Gieng ដែលមានទីតាំងស្ថិតតាមរូបត្រីកោណនៃឈូងសមុទ្រ Ha Tien។ ទីនេះត្រូវបានស្គាល់ថាជា ”ឈូងសមុទ្រ Ha Long ភាគខាងត្បូងវៀតណាម។

ភាពស្រស់ត្រកាលនៃតំបន់ទេសចរណ៍ Ba Hon Dam ខេត្ត Kien Giang

Ba Hon Dam មានទីតាំងស្ថិតនៅក្នុងភូមិ Hon Ngang ឃុំ Son Hai ស្រុក Kien Luong ខេត្ត Kien Giang និងមានចំងាយប្រមាណ ២០ គីឡូ ម៉ែត្រពីដីគោក ហើយមានចម្ងាយប្រមាណ ៦ គីឡូម៉ែត្រពី Hon Chong ទៅខាង លិច។

Ba Hon Dam រួមមានកោះ Hon Dam Duong - Hon Dam Duoc និង Hon Dam Gieng ដែលមានទីតាំងស្ថិតតាមរូបត្រីកោណនៃឈូងសមុទ្រ Ha Tien។ ទីនេះត្រូវបានស្គាល់ថាជា ”ឈូងសមុទ្រ Ha Long ភាគខាងត្បូង” ពីព្រោះបាត អណ្តែតរវាងកោះទាំង ៣ មានកំពស់ទាបជាងផ្ទៃទឹកសមុទ្រប្រមាណ ០,៥ មែត្រ តែប៉ុណ្ណោះ នៅពេលដែលជំនោរស្រក់ចុះវិញ នឹងរំលេចផ្លូវថ្មដែលតភ្ជាប់កោះទាំង ពីរជាមួយគ្នា ហើយយើងអាចធ្វើដំណើពីកោះមួយទៅកោះមួយយ៉ាងងាយស្រួល ផងដែរ។

ភាពស្រស់ត្រកាលនៃតំបន់ទេសចរណ៍ Ba Hon Dam ខេត្ត Kien Giang

ក្រៅពីនោះនៅពេលមកលេងកំសាន្ត Hon Ba Dam ភ្ញៀវទេសចរអាច សាកល្បងចូលរួមការប្រមាញ់គ្រឿងសមុទ្រដូចជាការរាវរកលាសសមុទ្រ អយស្ទ័រ ខ្យង ឬស្ទួចត្រីជា ដើមហើយបន្ទាប់មកយើងអាចអាំងនិងទទួលទាននូវគ្រឿង សមុទ្រស្រស់ៗទាំងនេះដោយផ្ទាល់ខ្លួនឯងផងដែរ។

ភាពស្រស់ត្រកាលនៃតំបន់ទេសចរណ៍ Ba Hon Dam ខេត្ត Kien Giang

សង្ឃឹមថានេះនឹងក្លាយជា គោលដៅទេសចរណ៍ដ៏ទាក់ទាញមួយនិងនាំមកនូវបទពិសោធន៍គួរឱ្យរំភើបចិត្ត សម្រាប់អ្នកដំណើរដែលចូលចិត្តស្វែងយល់ពីសម្រស់ធម្មជាតិ៕

(បកប្រែដោយ ហេង វុធ្ធី)

(ប្រភពព័ត៌មាន: thoidai.com.vn)

(បកប្រែដោយ ហេង វុធ្ធី)

© សម្ព័ន្ធអង្គការមិត្តភាពវៀតណាម