ដំបូលសាលាពោរពេញក្ដីមេត្តាធម៌របស់លោកគ្រូ និងអ្នកគ្រូ

08:02 | 01/12/2019 Print
ដើម្បីជួយសិស្សានុសិស្ស ដែលមានស្ថានភាពរស់នៅលំបាកពិសេស អាចមានឱកាសទៅសាលារៀននោះ ចាប់ពីឆ្នាំ ២០១៦ មកម៉្លេះ ស្រុក Luc Yen ខេត្ត Yen Bai បានអនុវត្តចលនា “ លោកគ្រូអ្នកគ្រូម្នាក់ៗ ទទួលកូនធម៌ ដែលមានស្ថានភាពរស់នៅលំបាកពិសេស “ ទៅកាន់ទូទាំងសាលារៀននៅក្នុងស្រុក។ តាមរយៈចលនានេះ សិស្សានុសិស្ស ក្រីក្រជាច្រើននាក់អាចមានឱកាសបន្តការសិក្សា។

ដំបូលសាលាពោរពេញក្ដីមេត្តាធម៌របស់លោកគ្រូ និងអ្នកគ្រូ

ប្អូន Chu Van Minh គឺជាសិស្សជនជាតិ Dao មួយរូប ដែលមានស្ថានភាពរស់នៅលំបាកពិសេស។ នៅពេលមានអាយុ ២ ឆ្នាំ ម្តាយរបស់ Minh បានទុកគាត់ ចោលនៅតាមចញ្ចើមផ្លូវ ហើយចាកចេញទៅ។ រីឯឪពុករបស់គាត់មានអារម្មណ៍ព្រួយចិត្ត បានជាយសេបគប់ជាមួយគ្រឿងស្រវឹង។ ដូច្នេះហើយ ជីវភាពរស់នៅរបស់ Minh កាន់តែលំបាកទៅៗ។

ដោយមានបំណងចង់ទៅសាលាសិក្សារៀនសូត្រនោះ ជារៀងរាល់ថ្ងៃ Minh បានធ្វើដំណើរទៅកាន់សាលាដោយថ្មើរជើង។ លោកគ្រូ និងមិត្តភត្តិតែងតែឃើញ Minh គ្មានស្បែកជើងពាក់ គ្មានសៀភៅ និងគ្នានកាបូប” ។

ដោយមានក្ដីអាណត្តិអាសូ អ្នកគ្រូ Doan Thi Thao បានទទួល Minh ជាកូនធម៌ ព្រមទាំងផ្តល់ឱ្យ Minh នូវមនោសញ្ចេតនាស្រឡាញ់ដូចជាអ្នកម្តាយ។ អ្នកគ្រូ Thao បានសំណេះសំណាលថា៖ “ខ្ញុំបានស្នើឲ្យសាលាដើម្បីទទួល Minh ជាកូនធម៌។ ប្រសិនបើ អត់ឃើញ Minh មកសាលារៀននោះ ខ្ញុំនឹងទៅទទួលគាត់ទៅសាលា ឬហៅទូរស័ព្ធទៅឪពុករបស់គាត់ ដើម្បីជូនគាត់ទៅសាលា។ សមាជិកនៃក្រុមគ្រួសារខ្ញុំ ក៏បានគាំទ្រ និងជួយឧបត្ថម្ភ Minh ផងដែរ”។

ដោយមនោសញ្ចេតនាស្រឡាញ់របស់អ្នកគ្រូ លោកគ្រូ ក្នុងសាលា ជាពិសេសគឺ "អ្នកម្តាយ Thao " ចំពោះកូនធម៌នោះ Minh បានសម្របខ្លួនជាមួយមិត្តភក្តិ និងទទួលបានលទ្ធផលសិក្សារៀនសូត្រយ៉ាងល្អប្រសើរ ។ ពីក្មេងប្រុស រៀនថ្នាក់ទី ១ ដែលមានរាង្គស្គមស្គាំង មានអារម្មណ៍ខ្មាស់អៀន ហើយមិនចេះអក្សរនោះ ឥឡូវនេះ Minh បានធំធាត់ ហើយអាចអាន និងសរសេរយ៉ាងស្ទាត់ជំនាញនៅថ្នាក់ទី ២ ហើយ ។

ក្នុងឆ្នាំសិក្សា ២០១៩-២០២០ សាលាបឋមសិក្សា និងអនុវិទ្យាល័យ To Mau មានកម្មាភិបាល និងលោកគ្រូ អ្នកគ្រូចំនួន ៣៣ រូប ជាមួយនឹងសិស្សានុសិស្សចំនួន ៤៨៧ នាក់ ដែលក្នុងនោះ មានសិស្សានុសិស្សចំនួន១៦០ នាក់ដែលមានស្ថានភាពរស់នៅលំបាក និង ៣៩ នាក់ទៀតមានស្ថានភាពរស់នៅលំបាកពិសេស។ ដោយមានការជួយឧបត្ថម្ភរបស់សាលា លោកគ្រូ និងអ្នកគ្រូចំនួន ៣៣ នាក់របស់សាលា បានសម្រេចចិត្តទទួលកូនធម៌ ដែលមានស្ថានភាពរស់នៅលំបាកយ៉ាងហោចណាស់១ នាក់។

លោកគ្រូ អ្នកគ្រូ មិនត្រឹមតែបាន ផ្ដល់ជំនួយខាងសំភារៈដល់សិស្សានុសិស្សបុណ្ណោះទេ ថែមទាំងខាងស្មារតីទៀតផង ដូចជា មនោសញ្ចេតនារបស់លោក ឪពុកនិងអ្នកម្តាយចំពោះកូន ៗ។ លោកគ្រូ Cu Ngoc Tien នាយកសាលា បឋមសិក្សា និងអនុវិទ្យាល័យ To Mau ស្រុក Luc Yen បានសំណេះសំណាលថា៖ “ផ្តើមចេញពីសិស្សានុសិស្សមួយចំនួន ដែលជួបការលំបាកយ៉ាងខ្លាំង ចាប់ពីឆ្នាំសិក្សា ២០១៦-២០១៧ សាលាបានធ្វើការចលនាដល់កម្មាភិបាល លោកគ្រូ អ្នកគ្រួ និងបុគ្គលិកសាលាទាំងអស់ ជួយឧបត្ថម្ភកូនសិស្សពី ១ ដល់ ២ នាក់ ដែលមានស្ថានភាពរស់នៅលំបាកពិសេស។ អាស្រ័យហេតុនេះ សាលាសម្រេចបានលទ្ធផលមួយចំនួនដូចជា៖ អត្រាសិស្សានុសិស្សអវត្តមាននៅសាលាបានថយចុះ គុណភាពរបស់សិស្សានុសិស្សបាន កើនឡើងជារៀងរាល់ឆ្នាំ។ រូបសណ្ឋាននេះពិតជាល្អណាស់ ហើយសាលានឹងបន្តអនុវត្តន៍ជាបន្តបន្ទាប់ផងដែរ”។

ចំណែកឯលោកស្រី Nguyen Thi Huong អនុប្រធានការិយាល័យអប់រំ និងបណ្តុះបណ្តាលស្រុក Luc Yen ខេត្ត Yen Bai បានឲ្យដឹងថា ដើម្បីជួយនិស្សិតដែលមានស្ថានភាពរស់នៅលំបាក ការិយាល័យអប់រំ និង បណ្តុះបណ្តាលបានបំផុសចលនា “លោកគ្រូ អ្នកគ្រូម្នាក់ៗ ទទួលកូនធ៌ដែលមានស្ថានភាពរស់នៅលំបាក ទៅកាន់សាលារៀនទាំងអស់នៅក្នុងស្រុក។ លោកស្រី Nguyen Thi Huong បានសំណេះសំណាលថា៖ នៅសាលារៀនខ្លះ គឺមានសមាហភាពបានទទួលកូនធម៌ ហើយនៅសាលារៀនមួយចំនួនទៀត គឺលោកគ្រូ អ្នកគ្រូបានទទួលកូនធម៌ ដើម្បីជួយសម្រួលដល់សិស្សានុសិស្សបន្តការសិក្សា។ រហូតមកដល់បច្ចុប្បន្ន ចលនានេះ ត្រូវបានពង្រីក និងទទួលបានលទ្ធផលល្អប្រើសើរផងដែរ។

ដោយមានទឹកចិត្តមេត្តាករុណា មនុស្សធម៌របស់លោកគ្រូ អ្នកគ្រូនោះ សិស្សានុសិស្សដែលមានស្ថានភាពរស់នៅលំបាកជាច្រើននៅ សាលា To Mau និយាយដោយឡែក និងនៅ ស្រុក Luc Yen ខេត្ត Yen Bai និយាយរួមបានជំនះពុះពារលើការលំបាកដើម្បីបន្តការសិក្សា។ នេះគឺជារូបសណ្ឋាន ដែលចាំបាច់ត្រូវបានពង្រីក ដើម្បីជួយសិស្សានុសិស្សមកសាលាវៀនផងដែរ៕

(ប្រភព៖ vovworld.vn)

(ប្រភព៖ vovworld.vn)

© សម្ព័ន្ធអង្គការមិត្តភាពវៀតណាម