ទឹកធ្លាក់​ព្រះ​និ​មិ្ម​ត ខេត្តស្ទឹងត្រែង ​ទាក់ទាញ​ភ្ញៀវ​ទេសចរ​កាន់តែ​ច្រើន

17:29 | 11/07/2020 Print
ទឹកធ្លាក់​ព្រះ​និម្មិត ដែល​មាន​ទីតាំង​ជាប់​ព្រំដែន​កម្ពុជា​-​ឡាវ ជា​រមណីយដ្ឋាន​ទឹកធ្លាក់​ដែល​ធំ​ជាងគេ​នៅ​ក្នុង​តំបន់​ទន្លេមេគង្គ បច្ចុប្បន្ន​កំពុង​ទទួល​បានការ​ចាប់អារម្មណ៍​ច្រើន​ពី​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​។ ជាមួយ​គ្នា​នេះ ដើម្បី​ទាក់ទាញ​ចំណាប់អារម្មណ៍​ថែម​ទៀត ក្រុមហ៊ុន​អភិវឌ្ឍន៍​រមណីយដ្ឋាន​មួយ​នេះ នឹង​បង្កើត​ផលិតផល​ទេសចរណ៍​ថ្មី​ៗ​បន្ថែម​ទៀត ។

ទឹកធ្លាក់​ព្រះ​និ​មិ្ម​ត ខេត្តស្ទឹងត្រែង ​ទាក់ទាញ​ភ្ញៀវ​ទេសចរ​កាន់តែ​ច្រើន

ទឹកធ្លាក់​ព្រះ​និ​មិ្ម​ត ឬក៏គេច្រើនហៅថា ជ្រោះ​សុ​ភ័​ក្រ​មិត្ត មានទីតាំងស្ថិតនៅ ឃុំព្រះរំកិល ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង និងមានចម្ងាយប្រហែល ~៦៤កីឡូមែត្រពីរង្វង់មូលថ្មី។ទឹកធ្លាក់​ព្រះ​និ​មិ្ម​តស្ថិតនៅក្នុងប្រភេទរមណីយដ្ឋាន ទឹកជ្រោះឬទឹកធ្លាក់ និងទេសចរណ៍ធម្មជាតិ។ សម្រាប់ចំណុចសំខាន់ៗ ក៏ដូចជាភាពទាក់ទាញនៃរមណីយដ្ឋានទឹកធ្លាក់​ព្រះ​និ​មិ្ម​តដែលអាចធ្វើអោយភ្ញៀវទេសចរមានចំណាំអារម្មណ៏នោះ មានដូចជា៖ លេងទឹកឬហែលទឹក, គយគន់ថ្ងៃលិច, ខ្យូសញុំអី, រៀបចំអាហារដោយខ្លួនឯង និងចំណុចផ្សេងៗទៀត។

ទឹកធ្លាក់​ព្រះ​និម្មិត ដែល​មាន​ទីតាំង​ជាប់​ព្រំដែន​កម្ពុជា​-​ឡាវ ជា​រមណីយដ្ឋាន​ទឹកធ្លាក់​ដែល​ធំ​ជាងគេ​នៅ​ក្នុង​តំបន់​ទន្លេមេគង្គ បច្ចុប្បន្ន​កំពុង​ទទួល​បានការ​ចាប់អារម្មណ៍​ច្រើន​ពី​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​

ទឹកជ្រោះព្រះនិមិត្តមានទីតាំងស្ថិតនៅ ភូមិ​កំពង់សាមី ឃុំ​កំពង់ស្រឡៅ២ នៃ​ស្រុក​ឆែប ខេត្តស្ទឹងត្រែង និងមានចម្ងាយប្រហែល ~60km ពីរង្វង់មូលថ្មី។ បច្ចុប្បន្ន ទឹក​ធ្លាក់​នោះ​មាន​ធម្មជាតិ​ស្រស់​ត្រកាល ទាក់ទាញ​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ ឲ្យ​ចង់​ទៅ​កម្សាន្ត​ផ្នែក​អេកូ​ទេសចរណ៍ ដូចជា​គយគន់​សម្រស់​ព្រៃ​ឈើ ភ្នំ និង​ងូត​ទឹក​លេង​សប្បាយ។

ថ្វីត្បិតតែ​តំបន់ទឹកជ្រោះ​ព្រះ​និមិត្ត​នៅ​ឆ្ងាយ​ដាច់ស្រយាល​ពី​ទីក្រុង ប៉ុន្តែ​សក្ដានុពល​របស់​វា​នៅ​តែ​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​មក​ពី​ច្រើន​កន្លែង ឲ្យ​ទៅ​លេង​កម្សាន្ត​នៅ​ទីនោះ ដោយ​មួយ​ថ្ងៃៗ​យ៉ាង​ហោច​ណាស់​ក៏​មាន​មនុស្ស ៤-៥​ក្រុម​ទៅ​លេងផង​ដែរ។ សម្រាប់ការធ្វើដំណើរដើម្បីទៅដល់ទីតាំងនៃរមណីយដ្ឋានទឹកធ្លាក់​ព្រះ​និ​មិ្ម​ត ភ្ញៀវទេសចរមានភាពងាយស្រួល ពីព្រោះមិនមានការធ្វើដំណើរថ្មើរជើង និងធ្វើដំណើរឆ្លងទឹក រឺក៏ជិះទូកឡើយ។ ចំពោះចំណតរថយន្តវិញ ភ្ញៀវទេសចរអាចធ្វើការចតដោយផ្ទាល់នៅរមណីយដ្ឋានបានថែមទៀតផង។ សម្រាប់កន្លែងអង្គុយលំហែរកាយវិញ រមណីយដ្ឋានទឹកធ្លាក់​ព្រះ​និ​មិ្ម​ត គឺមានខ្យូសអង្គុយ រឺក៏តូបអង្គុយជាច្រើនសម្រាប់ភ្ញៀវទេសចរ ហើយក៏មានសេវាកម្មទទួលកម្មង់អាហារផ្ទាល់ពីទីនោះផងដែរ។ ក្រៅពីនេះ រមណីយដ្ឋានទឹកធ្លាក់​ព្រះ​និ​មិ្ម​តមានកន្លែងកម្មង់អាហារ រឺកន្លែងលក់អាហារ ហើយក៏មានអាហារដ្ឋានផងដែរ ប៉ុន្តែសម្រាប់ភោជនីយដ្ឋានពុំទាន់មាននៅឡើយទេ។ សម្រាប់កន្លែងស្នាក់នៅ រមណីយដ្ឋានទឹកធ្លាក់​ព្រះ​និ​មិ្ម​តមានផ្ទះសំណាក់ ប៉ុន្តែសម្រាប់បឹងហ្គាឡូ និងសណ្ឋាគារពុំទាន់មាននៅឡើយទេ។ សម្រាប់តម្លៃសេវាចូលទស្សនា​ រមណីយដ្ឋានទឹកជ្រោះព្រះនិមិត្ត ​គឺមិនគិតថ្លៃទេ។

ទឹកធ្លាក់​ព្រះ​និម្មិត ដែល​មាន​ទីតាំង​ជាប់​ព្រំដែន​កម្ពុជា​-​ឡាវ ជា​រមណីយដ្ឋាន​ទឹកធ្លាក់​ដែល​ធំ​ជាងគេ​នៅ​ក្នុង​តំបន់​ទន្លេមេគង្គ បច្ចុប្បន្ន​កំពុង​ទទួល​បានការ​ចាប់អារម្មណ៍​ច្រើន​ពី​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​

យោង​តាម​ការ​បញ្ជាក់​ពី​លោក មឿ​ន ក្រេ​ន ជា​អ្នកគ្រប់គ្រង​ផ្នែក​សណ្ឋាគារ​នៅ​ក្រុមហ៊ុន សុវណ្ណ អុ​ី​ន​ធើ​ធេ​ន​មេន រី​ស៊​ត បាន​លើក​ឡើង​ថា បន្ទាប់​ពី​មានការ​រៀបចំ​បង្កើត​ឲ្យ​មាន​កន្លែង​ផ្តល់​សេវាកម្ម​ដល់​ភ្ញៀវ​ទេសចរ ដែល​មក​លេង​កម្សាន្ត​ក្នុង​រមណីយដ្ឋាន​ទឹកធ្លាក់​ព្រះ​និម្មិត ដូច​ជា កន្លែង​ស្នាក់​នៅ អាហារ​ដ្ឋា​ន ភោជនីយដ្ឋាន ក្លិប​កម្សាន្ត អាង​ហែល​ទឹក​រួច​មក ក្រុមហ៊ុន​នឹង​មាន​បំណង​បង្កើត​នូវ​កន្លែង​កម្សាន្ត​ផ្សេង​ៗ​ជា​ច្រើន​ទៀត​នៅ​ក្នុង​តំបន់​រមណីយដ្ឋាន​មួយ​នេះ​ដើម្បី​ឲ្យ​កាន់តែ​ទាក់ទាញ​ភ្ញៀវ​មក​ទស្សនា​កម្សាន្ដ​ថែម​ទៀត ។

លោក​មាន​ប្រសាសន៍​ថា ៖« មក​ដល់​ពេល​នេះ ក្រុមហ៊ុន​បាន​សិក្សា​គម្រោង​ដើម្បី​បង្កើត​ឲ្យ​មាន​កន្លែង​វាយ​កូន​ហ្គោ​ល​ជា​លក្ខណៈ​គ្រួសារ កន្លែង​ជិះ​ខ្សែ​រ៉​ត​មើល​ទេសភាព ដើម្បី​ផ្តល់​ជូន​សេវាកម្ម រួម​ទាំង​តម្លៃ​សមរម្យ ដល់​ភ្ញៀវ​ទេសចរ​ដែល​បាន​មក​លេង​កម្សាន្ត​ឲ្យ​កាន់តែ​ច្រើន​ថែម​ទៀត »​។ លោក​ថា ៖« ការ​រៀបចំ​បង្កើត​កន្លែង​កម្សាន្ត​ផ្សេង​ៗ​នៅ​ក្នុង​រមណីយដ្ឋាន​មួយ​នេះ ដើម្បី​បង្ហាញ​ឲ្យ​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ បានដឹង បាន​ស្គាល់​កាន់តែ​ច្បាស់​ពី​រមណីយដ្ឋាន​ធម្មជាតិ​ទឹកធ្លាក់​ព្រះ​និម្មិត ព្រំដែន​កម្ពុជា​-​ឡាវ ដែល​គេ​ចាត់​ទុក​ថា ជា​រមណីយដ្ឋាន​ទឹកធ្លាក់​ធំ​ជាងគេ​នៅ​ក្នុង​តំបន់​ទន្លេមេគង្គ »​។

ទឹកធ្លាក់​ព្រះ​និម្មិត ដែល​មាន​ទីតាំង​ជាប់​ព្រំដែន​កម្ពុជា​-​ឡាវ ជា​រមណីយដ្ឋាន​ទឹកធ្លាក់​ដែល​ធំ​ជាងគេ​នៅ​ក្នុង​តំបន់​ទន្លេមេគង្គ បច្ចុប្បន្ន​កំពុង​ទទួល​បានការ​ចាប់អារម្មណ៍​ច្រើន​ពី​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​

ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តព្រះវិហារ បាន​សម្ដែង​ការ​គាំទ្រ​ពេញទំហឹង​ពី​គម្រោង​មួយ​នេះ ដែល​នឹង​ផ្ដល់​ប្រយោជន៍​យ៉ាងច្រើន​ដល់​ប្រជាពលរដ្ឋ​នៅ​ក្នុង​មូលដ្ឋាន​ទាំង​ប្រាក់​ចំណូល និង​ការងារ ក៏​ដូច​ជា​ចូលរួម​លើកកម្ពស់​វិស័យ​ទេសចរណ៍​នៅ​កម្ពុជា ។ លោក គង់ វិបុល ប្រធាន​មន្ទីរ​ទេសចរណ៍​រូប​នេះ បាន​មាន​ប្រសាសន៍​ថា ៖« មន្ទីរ​ជំនាញ​គាំទ្រ​ពេញទំហឹង​ដល់​ការ​អភិវឌ្ឍ​របស់​ក្រុមហ៊ុន ដែល​មាន​បំណង​ចង់​បង្កើត​កន្លែង​កម្សាន្ត​ផ្សេង​ៗ​បន្ថែម​ទៀត​នៅ​ក្នុង​តំបន់​រមណីយដ្ឋាន​ទឹកជ្រោះ​ព្រះ​និម្មិត​នេះ ក្នុង​គោលដៅ​លើកកម្ពស់​វិស័យ​ទេសចរណ៍​ឲ្យ​កាន់តែ​រីក​ចម្រើន តែ​ក្រុមហ៊ុន​ត្រូវ​បំពេញ​តាម​លក្ខខណ្ឌ​ច្បាប់​ឲ្យ​បាន​ត្រឹម​ត្រូវជា​មុន​សិន»​។ ទន្ទឹម​នឹង​នេះ​ដែរ លោក​ក៏​បាន​ណែនាំ​ដល់​សេវាករ​បម្រើ​សេវាកម្ម​ទេសចរណ៍​ទាំង​ក្រុមហ៊ុន និង​សហសហគមន៍ ត្រូវ​រួម​គ្នា​ថែរក្សា​អនាម័យ​បរិស្ថាន និង​ផ្តល់​សេវា​ដល់​ភ្ញៀវ​ទេសចរ​ឲ្យ​បាន​ល្អ ប្រកបដោយ​គុណភាព ៕

(សរុបដោយ ហេង វុធ្ធី)

(ប្រភពព័ត៌មាន: guidetrip.pro និង kohsantepheapdaily.com.kh)

(សរុបដោយ ហេង វុធ្ធី)

© សម្ព័ន្ធអង្គការមិត្តភាពវៀតណាម