វៀតណាមមានតំបន់មួយស្ថិតក្នុងលំដាប់កំពូលនៃទិសដៅដ៍រ៉ូមែនទិកបំផុតក្នុងពិភពលោក

14:42 | 19/08/2022 Print
យុគសម័យ - គេហទំព័រកក់បន្ទប់អនឡាញអន្តរជាតិ Booking.com ទើបតែបោះឆ្នោតជ្រើសរើសកន្លែងដ៏ស្រស់ស្អាត និងរ៉ូមែនទិកចំនួន ៦សម្រាប់គូស្នេហ៍រហូតមកដល់បច្ចុប្បន្ន រួមទាំងទីក្រុង Da Lat នៃប្រទេសវៀតណាមផងដែរ។
ជម្រើសកម្សាន្តដ៍សម្បូរបែបនៅ Da Lat ជម្រើសកម្សាន្តដ៍សម្បូរបែបនៅ Da Lat
ទីតាំង check-in ថ្មីនៅទីក្រុង Da Lat៖ ទេសភាពរថភ្លើងនៅកណ្តាលវាលផ្កាដែលមានសម្រស់ស្រស់ស្អាតដូចទេសភាពនៅអឺរ៉ុប ទីតាំង check-in ថ្មីនៅទីក្រុង Da Lat៖ ទេសភាពរថភ្លើងនៅកណ្តាលវាលផ្កាដែលមានសម្រស់ស្រស់ស្អាតដូចទេសភាពនៅអឺរ៉ុប
វៀតណាមមានតំបន់មួយស្ថិតក្នុងលំដាប់កំពូលនៃទិសដៅដ៍រ៉ូមែនទិកបំផុតក្នុងពិភពលោក

​តាមការធ្វើស្ថិតិចំនួន​ការកក់សណ្ឋាគារលើគេហទំព័រ Booking និងទិសដៅរ៉ូមែន​ទិកទាំងនេះត្រូវបានជ្រើសរើសដោយអ្នកដំណើរជាច្រើន។

តាមនោះ ទីក្រុង Da Lat ត្រូវបានគេចាត់​ទុក​ថា "ទីក្រុងប៉ារីសបង្រួមតូច" ដោយអ្នកទេសចរដែលមានទេសភាពដ៏ស្រស់ស្អាតជាមួយនឹងជ្រលងភ្នំនៃក្តីស្រឡាញ់ ស្ពានបេះដូង រទេះសេះបុរាណ ...

យោងតាមគេហទំព័រ Booking.com ទីក្រុង​ Da Lat បានចាប់​ចិត្តដោយ​ភាព​រ៉ូ​មែន​ទិក ។

ក្រៅពីទីក្រុង Da Lat ក្នុងបញ្ជីនៃគោលដៅរ៉ូមែនទិកមានចំនួន ៦ នៅលើពិភពលោក មានកោះឋានសួគ៌ Majorca ក្នុងប្រទេសអេស្ប៉ាញ Punta Mita (ប្រទេសម៉ិកស៊ិក) Telese Terme (ប្រទេសអ៊ីតាលី) Avignon (ប្រទេសបារាំង) និងទីក្រុង Tainan នៃកោះតៃវ៉ាន់។

មុននោះ ក្នុងខែមីនា ឆ្នាំ ២០២២ ទីក្រុង Da Lat ក៏ស្ថិតក្នុងបណ្ជី​គោលដៅលំដាប់កំពូលទាំង ១០ កន្លែងទស្សនាផ្កា នៅលើពិភពលោកដែលបានបោះឆ្នោតនិង​ជ្រើសរើសដោយគេហទំព័រ Booking ។

បញ្ជីនេះក៏ជ្រើសរើសកន្លែងដែលបាន​ឧទ្ទេសនាម​ក្នុង​ភាពយន្តស្នេហា និងកម្មវិធីណាត់ជួប។ ទេសភាពនៃកន្លែងទាំងនេះត្រូវបានគេនិយាយថាអាច "បន្ថែម​ភាពកក់ក្តៅ" អារម្មណ៍របស់គូស្នេហ៍៕

ឌីណា

© សម្ព័ន្ធអង្គការមិត្តភាពវៀតណាម